ព័ត៌មាន
អនុប្រធានទី១គ.ជ.គ.ម ជួបពិភាក្សាការងារជាមួយប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីស្វែងយល់ពីកិច្ចអន្តរាគមន៍ឆ្លើយតបដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹក។
ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន (គ.ជ.គ.ម) , ឯកឧត្តម អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។
ក្នុងជំនួបស្វាគមន៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណចំពោះវត្តមានរបស់លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ព្រមទាំងការចំណាយពេលវេលាចុះសិក្សា និងពិនិត្យជាក់ស្តែងកន្លងមករបស់លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក្នុងខេត្តទាំង៣ រួមមាន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីជាមូលដ្ឋានក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រាបទៅលោកស្រី អំពីស្ថានភាព និងការអន្តរាគមន៍ឆ្លើយតបរបស់រាជរដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋភៀសសឹកចាប់តាំងពីពេលមានជម្លោះព្រំដែនរហូតមកទល់ពេលនេះ គឺការដោះស្រាយបានធ្វើឡើងជាជំហានៗជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ជាក់ស្តែង ដោយសារផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹកតាមបណ្តោយព្រំដែននៃខេត្តទាំង៣ រងការខូចខាត និងខ្លះរងការបំផ្លិចបំផ្លាញទាំងស្រុង រាជរដ្ឋាភិបាល បានសាងសង់ផ្ទះបណ្តោះអាសន្នតាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើងជាដើម។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចុះអនុវត្តដោយធ្វើយ៉ាងណាឲ្យការអន្តរាគមន៍ឆ្លើយតបជូនប្រជាពលរដ្ឋភៀសសឹកទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។
ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីធានាបាននូវក្របខណ្ឌកិច្ចសហការជួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរយោបល់ សំដៅរួមចំណែកដោះស្រាយការលំបាកតាមរយៈសកម្មភាពមនុស្សធម៌ដល់ប្រជាពលរដ្ឋភៀសសឹក។
ជាការឆ្លើយតប លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានថ្លែងអំណរគុណចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការចែករំលែកបទពិសោធន និងពីយន្តការនានាដែលបានអនុវត្ត និងសម្រេចជាលទ្ធផលជូនប្រជាពលរដ្ឋភៀសសឹក។
លោកស្រី ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអន្តរាគមន៍ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភៀសសឹក ទាំងការសាងសង់ផ្ទះ ការតបណ្តាញទឹកស្អាត អគ្គិសនី សាលារៀន និងការផ្តល់ជំនួយសង្គមជាដើម។
ជាចុងក្រោយ លោកស្រី ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានបន្ថែមថា នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការរួមចំណែកលើសកម្មភាពមនុស្សធម៌ជាមួយរារដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា សំដៅរំលែកការលំបាកសម្រាប់ប្រជាពលរដ្ឋភៀសសឹក៕
-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន6 days agoUNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន4 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ