ព័ត៌មាន
ក្រសួងអប់រំ និងអង្គការកូរ៉េ សម្ពោធដាកឲ្យប្រើប្រាស់ផ្ទះកុមារឆត្របៃតងដើម្បីជួយកុមារមាន ជីវភាពខ្វះខាត នៅបឹងត្របែក
ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាកំពុងពង្រីកសេវាថែទាំ និងអប់រំកុមារតូចប្រកបដោយ ស្តង់ដានៅទូទាំងក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជននោះ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការឈរុអ៊ូសាន សម្រាប់កុមារ (ChorogUsan For Children) បានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ “ផ្ទះកុមារឆត្របៃតង” ក្រោមការអនុវត្ត របស់គម្រោងអភិវឌ្ឍន៍កុមារនៅតំបន់ បឹង ត្របែក ។
ផ្ទះកុមារនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយ នូវគម្លាតដ៏សំខាន់ មួយ ដោយនាំយកមកនូវគំរូ នៃការថែទាំកុមារតូចប្រកបដោយគុណភាព ទៅដល់កុមារងាយ រងគ្រោះ ដែលរស់នៅតាមបណ្តោយប្រឡាយបឹងត្របែកដោយផ្ទាល់ ។
កន្លងមក ដោយសារកង្វះខាតទីកន្លែងថែទាំ ប្រកបដោយសុវត្ថិភាព កុមារត្រូវបានគេ ទុកចោល ដោយខ្វះការយកចិត្តទុកដាក់ ខណៈដែលឪពុកម្តាយរបស់ពួកគេ ត្រូវចេញទៅ ប្រកបរបរចិញ្ចឹមជីវិត ដូចជារើសអេតចាយ ឬលក់ដូរតាមដងផ្លូវ ។ ដោយភាគច្រើន ឪពុកម្តាយ បាននាំយកកូនតូចៗទៅជាមួយ ឬតម្រូវឱ្យបងៗរបស់ពួកគេ មិនបានទៅរៀនទៀងទាត់ ដើម្បី ទទួលបន្ទុកមើលថែប្អូនៗជំនួស ។
ឈរលើតម្លៃស្នូល ដែលចាត់ទុក “កុមារជាអាទិភាពទី១” អង្គការឈរុអ៊ូសាន សម្រាប់ កុមារ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើតផ្ទះកុមារនេះឡើង ដើម្បីផ្តល់សេវាកម្មគាំទ្រ កុមារ យ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។ សេវាកម្មទាំងនេះ រួមមានការថែទាំពេញមួយ ថ្ងៃសម្រាប់កុមារអាយុពី ២ ទៅ៤ឆ្នាំ ការថែទាំកន្លះថ្ងៃសម្រាប់កុមារអាយុ ៥ឆ្នាំ ការគាំទ្រការ សិក្សាក្រោយម៉ោងរៀនសម្រាប់ សិស្សបឋមសិក្សា និងកុមារ ដែលដល់អាយុតែពុំទាន់បាន ចូលរៀន ការពិនិត្យសុខភាពប្រចាំខែ ព្រមទាំងកម្មវិធីលើកកម្ពស់ការចូលរួម របស់អាណាព្យា បាល ក្នុងការអប់រំកូន ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្ទះកុមារ ឆត្របៃតង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះការចូលរួមចំណែក របស់វិស័យ ឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការអប់រំកុមារតូច ហើយសូមកោតសរសើរ ចំពោះ គំនិតផ្តួចផ្តើម នេះ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល កម្ពុជា ។
លោកជំទាវបណ្ឌិត បានបន្ថែមថា ការវិនិយោគលើកុមារ គឺជាការកសាងគ្រឹះដ៏រឹងមាំ សម្រាប់អនាគតនៃប្រទេសជាតិ ហើយមិនត្រឹមតែចង់ឱ្យកុមារចេះអាន និងសរសេរប៉ុណ្ណោះ ទេ ប៉ុន្តែចង់ឱ្យពួកគេលូតលាស់ធំធាត់ឡើង ដោយទទួលបានក្តីស្រឡាញ់ សុខភាពល្អ បំណិន ជីវិត ទំនាក់ទំនងសង្គម-អារម្មណ៍ និងឥរិយាបថវិជ្ជមាន ។
ឯកឧត្តម Kim Chang Ryong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរំលឹក អំពីដំណើរ នៃការអភិវឌ្ឍរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានជំរុញដោយការអប់រំ ហើយ ផ្ទះកុមារឆត្របៃតង មិនត្រឹមតែជាអគារមួយប៉ុណ្ណោះទេ ប៉ុន្តែជាមណ្ឌលនៃក្តីសង្ឃឹម។ ជាមួយ នឹងការអប់រំប្រកបដោយគុណភាព អាហារូបត្ថម្ភ និងការគាំទ្រសេវាសុខភាព កុមារទាំងនេះ នឹងលូតលាស់ក្លាយជាអ្នកដឹកនាំនាពេលអនាគត របស់ប្រទេសកម្ពុជា ។
លោក Hwang Young Key នាយកប្រតិបត្តិអង្គការឈរុអ៊ូសាន សម្រាប់កុមារ ស្នាក់ការ កណ្តាលនៅប្រទេសកូរ៉េ បានគូសបញ្ជាក់ពីមរតកដ៏ជោគជ័យរយៈពេល ៧៨ឆ្នាំ របស់អង្គការ លើផ្នែកសុខុមាលភាពកុមារ។ លោកថា កន្លែងនេះ ជាគំរូនៃការគាំទ្រគ្រប់ ជ្រុងជ្រោយដែល ត្រូវបានកសាងឡើងក្រោមកិច្ចសហការ និងការគាំទ្រពីសំណាក់អ្នកឧបត្ថម្ភ និងដៃគូរបស់ យើង ។ ដូចបុរាណលោកពោលថា ការចិញ្ចឹមបីបាច់កុមារម្នាក់ គឺទាមទារឱ្យមានការចូលរួម ពីសហគមន៍ទាំងមូល។ សង្ឃឹមថា ទីកន្លែងនេះនឹងក្លាយជាបរិស្ថានប្រកបដោយសុវត្ថិ ភាព និងនិរន្តរភាព ជាកន្លែងដែលកុមារអាចរៀនសូត្រ អភិវឌ្ឍខ្លួន និងអាចកសាងក្តីស្រមៃរបស់ ពួកគេ ។
ផ្ទះកុមារឆត្របៃតង ជាការផ្តើមចេញនូវក្តីសង្ឃឹមថ្មី សម្រាប់កុមារងាយរងគ្រោះ ដោយ មានគោលបំណងបង្កើតការផ្លាស់ប្តូរដ៏មាន អត្ថន័យក្នុងជីវិតរបស់ពួកគេ។ តាមរយៈការ ផ្តល់ សេវា ថែទាំ និងការការពារ ផ្ទះកុមារនឹងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់កុមារគ្រប់រូប ៕ អត្ថបទ បាន សុខរិទ្ធិ











-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន6 days agoUNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន4 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ