ព័ត៌មាន
គណៈកម្មការធ្វើជំរឿនមន្រ្តីជួបប្រជុំគ្នាអំពីដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
ដើម្បីឱ្យដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។
កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្តីការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគណៈកម្មការជំរឿនទាំង២ក្រសួង ស្ថាប័ន។
គោលដៅនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឺដើម្បីប្រមូលបានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ ទាំងនេះនឹងនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ។
គួររម្លឹកដែរថា គោលដៅនៃការធ្វើជំរឿន មាន៣ គឺទី១) ក្រសួង ស្ថាប័ននៅចំណុះអង្គការនីតិប្រតិបត្តិ ទី២) អង្គភាពសុខាភិបាលមូលដ្ឋាន និងទី៣) គ្រឹះស្ថានសិក្សាសាធារណៈ។ ដោយឡែកសម្រាប់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិបានអនុវត្តរួចរាល់ជាស្ថាពរនៅក្រសួងមុខងារសាធារណៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកិច្ចការនារី ហើយនឹងបន្តអនុវត្តនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងតាមក្រសួង ស្ថាប័នផ្សេងៗ ជាបន្តបន្ទាប់ នាពេលឆាប់ៗនេះ៕










-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា