ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ថារាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើអតីតយុទ្ធជន និងនិវត្តជន ក្នុងនាមជាអ្នកមានគុណចំពោះប្រទេសជាតិ
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តគឺបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជននិងនិវត្តជន ដោយចាត់ទុកថាពួកគាត់ជាអ្នកមានគុណមកលើប្រទេសជាតិ ។ ការអះអាងដូច្នេះធ្វើឡើង គ្រាដែលប្រកាសសមាសភាពប្រធានគណកម្មាធិការសមាគមអតីតយុទ្ធនិងនិវត្តជនក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការលះបង់នូវសាច់ស្រស់ ឈាមស្រស់របស់អតីតយុទ្ធ និងនិវត្តជនសម្រាប់បូរណភាពទឹកដី គឺជាគំរូដ៏ថ្លៃថ្លានៃស្មារតីស្នេហាជាតិនិងភាពអង់អាចក្លាហាន។មិនតែប៉ុណ្ណោះការលះបង់នូវសាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្តក៏ជាបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។
ដោយគុណបំណាច់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្តកំពង់ស្ពឺ មិនដែលមើលរំលង ឬព្រងើយកន្តើយ ចំពោះអតីតយុទ្ធជននិងនិវត្តជនឡើយ ពោលគឺតែងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីប្រមុខថ្នាក់ដឹកនាំ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទំនុកបម្រុងលើជីវភាពប្រចាំថ្ងៃរបស់អតីតយុទ្ធជន និងនិវត្តន៍ជន ក៏ដូចជាផ្តល់នូវគោលនយោបាយដីធ្លីនិងផ្ទះសម្បែងសម្រាប់រស់នៅសមរម្យនិងប្រកបរបរចិញ្ចឹមជីវិតផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងដោយសង្កត់ធ្ងន់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងបុព្វហេតុជាតិមាតុភូមិ គឺជាគំរូវីរភាពស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រតជំនាន់ ។ មួយវិញទៀត ការលះបង់ និងពលិកម្មរបស់អតីតយុទ្ធជន និងនិវត្តជននាពេលកន្លងមក បានទាញយកសន្តិភាពនិងការអភិវឌ្ឍន៍ រីកចម្រើនមកជូនប្រទេសជាតិ និងប្រជាជន ដែលទាំងនេះ បានបង្ហាញពីគុណបំណាច់មិនអាចកាត់ថ្លៃបាន និងត្រូវចងចាំជានិច្ច នូវគុណូបការៈនេះ ។
ជាមួយនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំឭកទៅដល់គណកម្មាធិការក្រុងស្រុក ឃុំសង្កាត់ទាំងអស់ ពិសេសយុវជនជំនាន់ក្រោយត្រូវចងចាំថា សន្តិភាពនិងការអភិវឌ្ឍ ដែលយើងកំពុងមាននៅថ្ងៃនេះ គឺបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជនយើង។ ដូច្នេះ ការបង្កើតគណៈកម្មាធិការនេះឡើង គឺដើម្បីជាការតបស្នង និងផ្តល់កិត្តិយសដល់អ្នកមានគុណបំណាច់ចំពោះជាតិ។ជាងនេះគណៈកម្មាធិការសមាគមនៅតាមមូលដ្ឋានទាំងអស់ត្រូវបង្កើនសកម្មភាពចុះជាប់ ដើម្បីក្តាប់ឱ្យបាននូវរាល់សុខទុក្ខ និងបញ្ហាប្រឈមរបស់បងប្អូនអតីតយុទ្ធជន និង និវត្តជន ដោយមិនបោះបង់ចោលនរណាម្នាក់ឡើយ ក្នុងគោលដៅជួយដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត ៕ អត្ថបទ បាន សុខរិទ្ធិ









-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា