ព័ត៌មាន
កងទ័ពកម្ពុជា-ចិន គ្រោងធ្វើសមយុទ្ធយុទ្ធនាគមាសឆ្នាំ២០២៦ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយោធា
កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គ្រោងនឹងរៀបចំធ្វើសមយុទ្ធយុទ្ធនាគមាស ឆ្នាំ២០២៦ នៅពេលខាងមុខនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ចំណងទាក់ទងមិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពទាំងពីរឱកាន់តែមានភាពប្រសើរឡើង។
នេះបើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធនាគមាសភាគីកម្ពុជា ឆ្នាំ២០២៦ បានបញ្ជាក់ក្នុងជំនួបពិភាក្សាជាមួយក្រុមការងាររៀបចំសមយុទ្ធនាគមាស-២០២៦ កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោក ជី ហ៊្សាំង នាយករង នាយកដ្ឋានហ្វឹកហ្វឺនសេនាធិការដ្ឋានចម្រុះតំបន់យោធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នៅទីស្ដីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា សមយុទ្ធនាគមាសកម្ពុជា-ចិន គឺមានសារៈសំខាន់សម្រាប់កងទ័ពប្រទេសទាំងពីរ ហើយក៏មានការយកចិត្តទុកដាក់អង្កេតតាមដានពិនិត្យមើលណាស់ពីសំណាក់បណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិ ចង់ដឹង ចង់ឃើញ អំពីខ្លឹមសារ ផែនការ និងអត្ថន័យសមយុទ្ធនេះ។ ឯកឧត្តមបន្តថាសមយុទ្ធរវាងកងទ័ពទាំងពីរនេះ មានគ្រឿងបំពាក់ថ្មី ទំនើប សមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ននៅក្នុងតំបន់ និងលើសកលលោក។
ឯកឧត្តមបានបន្តថា ក្រុមការងារដែលបានមកកាន់កម្ពុជាដើម្បីជួបពិភាក្សាគ្នាសម្រាប់ដំណើរការសិក្សាត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦នាឆ្នាំនេះ គឺជាការងារមួយដែលភាគីកងទ័ពទាំងពីរតែងតែបានរៀបចំធ្វើការពិភាក្សាគ្នាឡើងនូវរៀងរាល់ឆ្នាំ មុនពេលដំណើរការជាផ្លូវការនៃសមយុទ្ធនេះ លើការត្រៀមទាំងផែនការ ខ្លឹមសារ អត្ថន័យ និងទីកន្លែង គ្រឿងបំពាក់ ដើម្បីត្រៀមរៀបចំសមយុទ្ធរវាងកងទ័ពទាំងពីរនាឆ្នាំនេះប្រកបដោយលទ្ធផលកាន់តែល្អប្រសើរ។
ចំណែកលោក ជី ហ៊្សាំង បានបញ្ជាក់ថា សមយុទ្ធនាគមាសចិន-កម្ពុជា គឺជានិមិត្តរូបមួយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពចិន-កម្ពុជា ហើយក៏ជាគំរូមួយដែលមានឥទ្ធិពលក្នុងសហគមន៍តំបន់ និងអន្តរជាតិ យ៉ាងសំខាន់ផងដែរ។ លោកបន្តថា ចាប់តាំងពីឆ្នាំ២០២៤ មក សមយុទ្ធនាគមាសដែលរៀបចំឡើងដោយប្រទេសងទាំងពីរ កងទ័ពទាំងពីរ គឺសុទ្ធតែមានការចូលរួមពីកងទ័ពជើងគោក កងទ័ពជើងទឹក នឹងកងទ័ពជើងអាកាស។ ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពប្រទេសទាំងពីរ មានការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់លើការរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា ហើយមេដឹកនាំជាន់ខ្ពស់កងទ័ពទាំងពីរ ក៏បានផ្ដល់ការលើកទឹកចិត្ត និងជំរុញឲ្យមានកិច្ចដំណើរការរៀបចំសមយុទ្ធនាគមាស ចិន-កម្ពុជា នៅលើទឹកដីកម្ពុជាជាច្រើនលើកដែលប្រការទាំងនេះ គឺជាការរួមចំណែកយ៉ាងធំធេងជំរុញឲ្យកិច្ចសហប្រតិបត្តិការរៀបចំសមយុទ្ធនាកមាសរវាងកងទ័ពទាំងពីរ ប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានកាន់តែជោគជ័យ៕អត្ថបទ៖ វង្ស សុភាព







-
PR NEWS1 week agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន6 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន6 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន6 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន7 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
PR NEWS2 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!