ព័ត៌មាន
ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់
ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ ទទឹង ១០ម៉ែត្រកម្រាស់ ០.២ម៉ែត្រ រួចនឹងបន្តអ៊ុតកៅស៊ូAC កម្រាស់ ០.០៥ម៉ែត្រពីលើទៀត ស្ថិតនៅក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតី លោកជំទាវ អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល មន្ទីរជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវបេតុងអាមេ ១ខ្សែ នេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសម្តែងនូវកាត្រេកអរ សប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយជំរុញឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា៖ ផ្លូវមួយខ្សែនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្ទាល់ និងជុំវិញតំបន់នេះផងដែរ នៅពេលផ្លូវនេះបានស្ថាបនារួចរាល់ជាស្ថាពរ នឹងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់នេះ កាន់តែរីកចម្រើនបានមួយកម្រិតថែមទៀត ទាក់ទាញអ្នកវិនិយោគ បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្មផ្សេងៗ បង្កើតឱ្យមានសុខដុមរូបនីយកម្មកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមអភិបាល ក៏បានជំរុញដល់អាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ ត្រូវចុះមកត្រួតពិនិត្យបន្ថែមទៀតដើម្បីសិក្សាអំពីគម្រោងធ្វើផ្លូវក្នុងតំបន់នេះ ឱ្យកាន់តែច្រើនខ្វាត់ខ្វែងថែមទៀត ពីព្រោះផ្លូវកាន់តែច្រើនគឺកាន់តែល្អ ដើម្បីជួយជំរុញដល់សេដ្ឋកិច្ចផង ជួយកាត់បន្ថយពេលវេលាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើង បញ្ជៀសការកកស្ទះ ជាពិសេសជួយសម្រួលក្នុងករណីមានគ្រោះអាសន្នផ្សេងៗ ដូចជាគ្រោះអគ្គីភ័យជាដើម។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណី scam online ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះជួលអគារជួលផ្សេងៗ មុនពេលដាក់ជួលសូមពិនិត្យឯកសារបានត្រឹមត្រូវត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចឱ្យបានដឹងឮ ចៀសវាងជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើស scam online ដោយមិនដឹងខ្លួន មួយវិញទៀតសូមឧស្សាទៅត្រួតពិនិត្យអំពីស្ថានភាពកន្លែងដែលជួល ករណីសង្ស័យត្រូវរាយការណ៍មកកាន់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា។









-
PR NEWS1 week agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
-
ព័ត៌មាន1 week agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
កីឡា1 week agoកីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
-
PR NEWS2 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
-
ព័ត៌មាន1 week agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា