ព័ត៌មាន
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា ជូនសិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យចំនួន ៤ ក្នុងខណ្ឌព្រែកព្នៅ ដើម្បីរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
លោក ប៊ូ វេងហុក តំណាងសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ លើកឡើងនៅក្នុង “ការរៀបចំផែនការ អាជីព និងការជ្រើសរើសជំនាញសិក្សា” ជូនសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នេះថា ជុំវិញការងារសង្គមនេះ កន្លងមកនេះសាខាសមាគមបានចូលរួមយ៉ាងសកម្ម រួមជាមួយការចូលរួមអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ជាក់ស្តែងការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សានេះជាដើម សាខាសមាគមបានកំពុងជួយដល់ សិស្ស និងនិស្សិត ដើម្បីតម្រង់ទិសឱ្យបានយល់ដឹងបន្ថែមអំពីតម្រូវការលើវិស័យការងារ និងជំនាញផ្សេងៗ ដើម្បីឱ្យពួកគាត់អភិវឌ្ឍន៍ ជំនាញត្រូវនិងតម្រូវការទាំងនោះ ទៅតាមចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារនៅពេលអនាគត។
លោក សាម៉េន សុខា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងាររ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា គឺជាមូលដ្ឋានគ្រឹះសម្រាប់អនាគតរបស់យុវជនកម្ពុជា និងក៏ជា សក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍធនធានមនុស្សវ័យក្មេង ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ក្រោមកិច្ចសហការ យ៉ាងជិតស្និទ្ធរវាង NEA, សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និងសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ។ លោកបន្តថា ការរៀបចំសិក្ខាសាលានេះដែរ ក៏មានគោលបំណងចម្បង ក្នុងការជួយសិស្សានុសិស្សបានយល់ច្បាស់ ពីតម្រូវ ការទីផ្សារ ការងារ, ការវាយតម្លៃសមត្ថភាពខ្លួនឯង, ការកំណត់គោលដៅជីវិត, និងការត្រៀមខ្លួនសម្រាប់អនាគតការងារ ក្នុងបរិបទសេដ្ឋកិច្ច ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាពជោគជ័យមិនមែនមានតែមួយផ្លូវនោះទេ មិនថាការសិក្សានៅសាកលវិទ្យាល័យ, ការបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬការបង្កើតអាជីវកម្មផ្ទាល់ខ្លួន សុទ្ធតែជាមាគ៌ាទៅរកភាពជោគជ័យ។
លោកបណ្ឌិត ហាន បូរិន ប្រធានសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ លើកឡើងថា សមាគមបាននិង កំពុងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សនិងលើកកម្ពស់ គុណភាពអប់រំ ជាក់ស្តែងសិក្ខាសាលាខាងលើដែលបានរៀបចំឡើងជូនសិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យចំនួន៤ នៅក្នុងព្រែកព្នៅ ដោយសិក្ខាសាលានេះពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្រង់ទិសយុវជនឱ្យមានចក្ខុ វិស័យច្បាស់លាស់លើការសិក្សា និងអាជីពស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។ កម្មវិធីនេះក៏ជាការអនុវត្ត ជាក់ស្តែងនូវគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តោតសំខាន់លើការកសាងសមត្ថភាពយុវជន ឱ្យក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍជាតិ។
លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់យុវជនដែលគ្រប់អាយុបំពេញកាតព្វកិច្ចយោធា សូមចូលរួមបំពេញកាតព្វកិច្ចស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកការពារបូរណភាពទឹកដី សន្តិសុខ និងសន្តិភាពជាតិ។ ទន្ទឹមនឹងនេះ លោក ក៏បានអំពាវនាវដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ឱ្យចូលរួមទប់ស្កាត់ និងរាយការណ៍ជូនសមត្ថកិច្ច នូវរាល់សកម្មភាពបទល្មើស អនឡាញ ជាពិសេសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីរួមគ្នាបង្កើតសង្គមឌីជីថលប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ សុន រ៉ាឌី













-
PR NEWS1 week agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
-
ព័ត៌មាន1 week agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
កីឡា1 week agoកីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
-
PR NEWS2 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
-
ព័ត៌មាន1 week agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា