ព័ត៌មាន
គណៈបញ្ចាការឯកភាពរាជធានី បន្តចុះអនុវត្តត្រួតពិនិត្យនៅទីតាំងស្នាក់នៅប្រមូលផ្តុំ ៤កន្លែងសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញឃាត់មនុស្ស ៦៨នាក់
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តការចុះអនុវត្តអនុក្រឹត្យលេខ០៣របស់ប្រមុខរាជរដ្ឋាភិបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន០៤កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រកឃើញជនបរទេសខុសច្បាប់៦៨នាក់ ក្នុងនោះក៏មានជាប់ពាក់ព័ន្ធបទល្មើស Online Scams ផងដែរ ។
ការចុះអនុវត្តនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ ។
ជាលទ្ធផល នៃការចុះអនុវត្តនៅលើទីតាំងចំនួន០៤កន្លែង ក្នុងភូមិសាស្ត្រខណ្ឌចំនួន០៤ រួមមានខណ្ឌចំការមន ទួលគោក ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ កម្លាំងគណៈបញ្ជាការ បានឃាត់ខ្លួនមនុស្ស៦៨នាក់ (មានបរទេស និងខ្មែរ) ក្នុងនោះមាន១៣នាក់ ជាប់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។ នៅសេសល់ក្រៅពីនោះ ជាប់ពាក់ព័ន្ធនឹងការចូលមកស្នាក់នៅដោយខុសច្បាប់ , ល្បែងស៊ីសងអនឡាញ , រក្សាទុកសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ។
ក្នុងការឃាត់ខ្លួននេះ កម្លាំងអាជ្ញាធរចម្រុះ ក៏បានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើនផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕ លីហេង







-
ព័ត៌មាន4 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS7 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន3 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន4 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន4 days agoក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់