ព័ត៌មាន
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
ភ្នំពេញ៖ ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាទីប្រឹក្សាសម្ដេចតេជោ និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងបុត្រ រៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស និងផ្ដល់ដល់សិស្សជាង ១ ២០០អង្គ/នាក់ ក្នុងឱកាសការចូលរួមប្រឡងធម្មវិន័យ (ត្រី ទោ ឯក) នៅមណ្ឌលប្រឡងវត្តចន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ ។
សម្រាប់បច្ច័យទុករៀបចំចង្ហាន់ចំពោះព្រះសង្ឃ និងសិស្សចូលរួមប្រឡងមានចំនួន ១៤ ៤០០ដុល្លារ ដោយអ្នកឧកញ៉ា បានប្រគេនថ្វាយសម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយកទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ដើម្បីរៀបចំចាត់ចែងចង្ហាន់ និងទានរបស់សម្ដេចទាំងទ្វេរ ។
ក្នុងឱកាសនាំបច្ច័យរៀបចំចង្ហាន់ សម្រាប់កិច្ចការប្រឡងធម្មវិន័យ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា សមិទ្ធផលនៃវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលប្រទេសកម្ពុជាកំពុងមានរាល់ថ្ងៃ គឺមិនអាចកាត់ផ្ដាច់បានឡើយ ចំពោះការដួលរលំ នៃសម័យខ្មែរក្រហមដ៏យង់ឃ្នង់ ដែលកើតឡើងពីការបូជាសាច់ស្រស់ឈាមស្រស់ របស់យុទ្ធជនអ្នកស្នេហាជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាពោធិសាល ជា ស៊ីម សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ។
ឯកឧត្តមអ្នកឧកញ៉ា បានបន្តថា មួយវិញទៀត កត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ គឺកាន់តែធ្វើឲ្យកម្ពុជា មានឱកាសកាន់តែខ្លាំងថែមទៀត ក្នុងកិច្ចការកសាងប្រទេសជាតិ ធ្វើឲ្យមានការរីកចម្រើននៅគ្រប់វិស័យ ជាពិសេស ការបង្កើតធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុន រហូតមកអាណត្តិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។
តំណាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្ថែមថា ជាក់ស្ដែងការប្រឡងធម្មវិន័យនៅថ្ងៃនេះ គឺជាសក្ខីកម្មមួយ នៃកិច្ចខិតខំប្រឹងប្រែង និងការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា ទោះជាវិស័យពុទ្ធចក្រក្តី និងអាណាចក្រក្តី សុទ្ធសឹងតែជាធនធានមនុស្សរបស់កម្ពុជា ។
ក្នុងឱកាសនោះ សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក បានថ្លែងអំណរគុណសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តជ្រះថ្លានាំយកបច្ច័យ ដើម្បីធ្វើចង្ហាន់ប្រគេនសមណសិស្ស និងផ្ដល់ជូនសិស្ស រួមទាំងអនុរក្ស ក្នុងឱកាសការប្រឡនធម្មវិន័យត្រី ទោ ឯក នៅឆ្នាំនេះ ដែលនេះ គឺបានបង្ហាញពីទឹកចិត្តមុតមាំ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
គួរបញ្ជាក់ថា ការប្រឡងធម្មវិន័យ គឺជាការរៀបចំរបស់ក្រសួងធម្មការ និងសាសនា ដែលធ្វើឡើងនៅទូទាំងប្រទេស ដែលការសិក្សាថ្នាក់ត្រី មានរយៈពេល ១ឆ្នាំ, ថ្នាក់ទោ មានរយៈពេល២ឆ្នាំ និងថ្នាក់ឯកមានរយៈពេល ៣ឆ្នាំ ទៅតាមការកំណត់របស់ក្រសួង ៕ អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS5 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន1 week agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
-
កីឡា1 week agoកីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
-
ព័ត៌មាន1 week agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន