Connect with us

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ស្នើដល់ភាគីពាក់ព័ន្ធពង្រីកអំណាចទន់ផ្នែកទេសចរណ៍ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងទាក់ទាញការវិនិយោគ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានស្នើដល់ភាគីពាក់ព័ន្ធព​​ង្រីកអំណាចទន់ផ្នែកទេសចរណ៍ តាមរយៈការផ្សព្វផ្សាយភាពវិសេសនៃវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ និង​​ប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងបង្កើនភាពទាក់ទាញការវិនិយោគផ្នែកទេសចរណ៍សម្រាប់កម្ពុជា។

ការស្នើយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី៣០ នៃសមាគមទេសចរណ៍កម្ពុជា (CATA) កាលពីយប់់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ​​២០២៦ ដោយមានអញ្ជើញចូលពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានសមាគមនទេសចរណ៍កម្ពុជា និងភ្ញៀ​​​​​​វកិត្តិ​​យសជាតិ និងអន្តរជាតិជាដើម។

នៅពិធីនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងប​​​ន្ត​​​ថា រយៈពេល៣០ឆ្នាំកន្លងមកនេះ សមាគមទេសចរណ៍កម្ពុជា (CATA) បានដើរតួនាទីយ៉ាងសំខាន់ក្នុង​​កា​​ររួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យមានការរី​​កចម្រើនជាបន្តបន្ទាប់។ សមិទ្ធផលទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋា​​ភិបាល វិស័យឯកជន ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ (PPPP) គឺជាកត្តាគន្លឹះក្នុងការជំរុញសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍប្រទេសជាតិរយៈពេលវែង។ ភាពជាដៃគូដ៏រឹងមាំនេះ នឹងប​​ន្តជាកម្លាំងចលករសំខាន់សម្រាប់ការរីកចម្រើននៃវិស័យ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ដែលរាជរដ្ឋាភិបាលចាត់ទុកជា “មាសបៃតង” និងជាការនាំចេញនៅនឹងកន្លែង រួមចំណែកបង្កើតការងារ បង្កើនចំណូល លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាន។

ជាមួយគ្នានេះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបន្តជំរុ​​​ញកា​រប្រើប្រាស់ឱ្យបានពេញលេញនូវសក្តានុពលទេសចរណ៍ និងជា​​ពិសេសសូមចូលរួមជាមួយរាជរដ្ឋាភិបាល​​ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់បដិសណ្ឋារកិច្ចល្អ ស្វា​​គមន៍គ​​ណៈ​​ប្រតិភូមកពីជាង ៩០ ប្រទេស ក្នុ​​ង​​ឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំកំពូលហ្វ្រ​​ង់កូហ្វូនី លើកទី២០” នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia