ព័ត៌មាន
កម្ពុជា សម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាស ព្រះរាជាណាចក្រកម្ពុជាសម្រេចបានគោលដៅសកល មេរោគអេដស៍ ៩៥-៩៥-៩៥ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលសម្រេច បានសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ។
សេចក្តីប្រកាសព៌ត័មាននេះ បានគូសបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់ មួយរបស់កម្ពុជា ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមគំហែងចំពោះសុខភាព សាធារណៈនៅឆ្នាំ២០៣០ ។ ឆ្នាំ២០២៦នេះ ក៏ជាឆ្នាំរំលឹកខួប ៣០ឆ្នាំ នៃការគាំទ្ររបស់អង្គការ UNAIDS ចំពោះការឆ្លើយតបនឹង មេរោគអេដស៍នៅកម្ពុជានេះជារយៈពេលបីទសវត្សរ៍នៃភាពជា ដៃគូរវាងរាជរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នករស់នៅជាមួយ មេរោគអេដស៍ និងរងផលប៉ះពាល់ដោយសារមេរោគអេដស៍ ។
គោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាព មេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលបានការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត ។
គួរបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧ តែប៉ុណ្ណោះ នៅទូទាំង ពិភពលោក ដែលសម្រេចបានគោលដៅ ៩០-៩០-៩០ កាលពីឆ្នាំ២០១៧ មុនកាលកំណត់ ៣ ឆ្នាំ៕
លោក Eamonn Murphy នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និង អាស៊ីកណ្តាល មានប្រសាសន៍ថា៖“សមិទ្ធផលនេះបង្ហាញថា អ្វីៗក៏អាចកើតមានឡើងបានដែរ នៅពេលដែលការអនុវត្តយកប្រជាជនជាស្នូល។ ជោគជ័យរបស់ប្រទេសកម្ពុជា កើតឡើង ដោយសារការប្តេជ្ញាចិត្តនយោបាយដ៏មុតមាំ ភាពជាអ្នកដឹកនាំរបស់ជាតិ ភាពជាដៃគូរយៈពេលវែង និង ទំនុកចិត្តគ្នាដែលបានកសាងឡើងតាមរយៈការកិច្ចសហការជាមួយសហគមន៍ និងប្រព័ន្ធអង្គការ សហប្រជាជាតិអស់រយៈពេលជាច្រើនឆ្នាំ។
ការឆ្លើយតបនឹងមេរោគអេដស៍របស់ប្រទេសកម្ពុជា ដែលមានលក្ខណៈពហុវិស័យ និងតាមរយៈប្រព័ន្ធ សុខាភិបាល ផ្តោតលើសេវាប្រកបដោយនវានុវត្តន៍ អាចអនុវត្តបានយ៉ាងជាក់ស្តែង មានទំនុកចិត្ត និងអាចប្រើប្រាស់បានសម្រាប់អ្នកដែលត្រូវការ និងទទួលបាននៅពេលដែលពួកគេត្រូវការ។ ទាំងនេះ រួមមានការពង្រីកការទទួលបានសេវាធ្វើតេស្ត និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ ការផ្តល់ឱសថ ប្រឆាំងមេរោគអេដស៍សម្រាប់រយៈពេលច្រើនខែ ការធ្វើសមាហរណកម្មរវាងសេវាមេរោគអេដស៍ និង ប្រព័ន្ធសុខាភិបាលទូលំទូលាយ និងការបង្កើនជម្រើសវិធីសាស្ត្របង្ការមេរោគអេដស៍ថ្មីៗ ដូចជា ប្រឺព (PrEP) ដែលអាចបង្ការបានរយៈពេលវែង និងការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង ។
សេវាដែលដឹកនាំដោយសហគមន៍បានជួយឱ្យអភិក្រមនេះ បានទទួលលទ្ធផលជាក់ស្តែង ។ ការផ្តល់ ប្រឹក្សា ការធ្វើតេស្ត ការគាំទ្រការព្យាបាល និងសេវាបង្ការមេរោគអេដស៍ តាមបែបក្រុមមិត្តជួយមិត្ត បាន ទៅដល់ប្រជាជនដែលរងផលប៉ះពាល់ខ្លាំងបំផុត រួមទាំងក្រុមប្រជាជនប្រឈមមុខខ្ពស់ និងបានជួយ ពង្រឹងទំនុកចិត្តលើសេវាអេដស៍ទាំងនេះ ។ កម្ពុជាក៏បានផ្តល់ដល់អ្នករស់នៅជាមួយមេរោគអេដស៍ និង ក្រុមប្រជាជនប្រឈមមុខខ្ពស់ នូវអត្ថប្រយោជន៍នៃកម្មវិធីគាំពារសង្គម ព្រមទាំងការផ្តល់សេវា សុខាភិបាល ដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស ។
កម្ពុជាកំពុងរៀបចំផែនការនិរន្តភាព ក្នុងពេលមូលនិធិពីខាងក្រៅត្រូវបានកាត់បន្ថយ និងកសាងការ ឆ្លើយតបមេរោគអេដស៍ដោយប្រព័ន្ធជាតិមួយដែលមានចីរភាព តាមរយៈការពង្រឹងការផ្តល់ហិរញ្ញវត្ថុ ក្នុងស្រុក ការឈានឆ្ពោះទៅការធ្វើសមាហរណកម្មពេញលេញទៅក្នុងសេវាថែទាំសុខភាពបឋម និងការ គ្របដណ្តប់សុខភាពជាសកល សេវាដែលយកប្រជាជនជាស្នូល និងការចូលរួមរបស់សហគមន៍ អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនប្រឈមមុខខ្ពស់ ក្នុងការធ្វើសេចក្តីសម្រេច និងការផ្តល់សេវា ។
សមិទ្ធផលរបស់កម្ពុជានាពេលនេះ កើតឡើងក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ការឆ្លើយតប មេរោគអេដស៍ជាសកល ខណៈដែលប្រទេសនានាកំពុងត្រៀមរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីមេរោគ អេដស៍ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ អ្វីដែលកើតឡើងនៅកម្ពុជាបញ្ជាក់ថាការរីកចម្រើនអាចកើតមានឡើង នៅពេល ដែលមានការផ្តួបគ្នារវាងការប្តេជ្ញាចិត្តផ្នែកនយោបាយ ហិរញ្ញប្បទានដ៏មានទំនុកចិត្ត ភាពច្នៃប្រឌិត សេវាមានប្រសិទ្ធភាព និងភាពជាអ្នកដឹកនាំរបស់សហគមន៍ ។
ទោះបីកម្ពុជាកំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះ ទៅរកការលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ក៏ ដោយការឆ្លើយតបនឹងមេរោគអេដស៍មិនទាន់បញ្ចប់នៅឡើយទេ ហើយការឆ្លងថ្មីនៃមេរោគអេដស៍នៅ តែមានបន្ត ។ តាមការប៉ាន់ប្រមាណ មានករណីឆ្លងថ្មីចំនួន ៩៥៨ នៅឆ្នាំ២០២៥ ក្នុងនោះ ៨៤% ស្ថិតនៅក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ និងដៃគូរបស់ពួកគេ ។ ការលុបបំបាត់ការឆ្លង មេរោគអេដស៍ថ្មី ដោយកម្រិតគោលដៅតិចជាង ២៥០ ករណីក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ គឺជាគោលដៅជាតិចម្បង ប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅនេះ ទាមទារឱ្យមានការខិតខំប្រកបដោយ យុទ្ធសាស្ត្រ និងមានចីរភាព ។
ការមាក់ងាយ ការរើសអើង និងឧបសគ្គផ្សេងៗ នៅតែជារបាំងរារាំងមនុស្សមួយចំនួនពីការប្រើប្រាស់ សេវាដែលពួកគេត្រូវការ ។ ការយល់ដឹងទាបអំពីមេរោគអេដស៍ និងវិធីបង្ការការឆ្លងមេរោគអេដស៍ បង្កើនភាពងាយរងគ្រោះនឹងការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ ជាពិសេសក្នុងចំណោមយុវវ័យ ។ ការវិនិយោគបន្តលើការឆ្លើយតបមេរោគអេដស៍ រួមទាំងលើសេវាដឹកនាំដោយសហគមន៍ មានសារៈ សំខាន់ដើម្បីការពារសមិទ្ធផលដែលយើងបានទទួល និងធានាថា គ្មាននរណាម្នាក់ត្រូវបានទុក ចោលឡើយ ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ កម្ពុជាកំពុងផ្លាស់ប្តូរពីគម្រោងបណ្តោះអាសន្តគាំ ទ្រដោយម្ចាស់ជំនួយ ទៅរកប្រព័ន្ធមួយប្រកបដោយចីរភាពដែលដឹកនាំ និងគ្រប់គ្រងដោយ រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមាន ប្រសាសន៍ថា៖ “សមិទ្ធផលនេះ គឺជាមោទនភាពជាតិ ប៉ុន្តែក៏នាំមកជាមួយនូវការទទួលខុសត្រូវផងដែរ” ។ “ភារកិច្ចរបស់យើងឥឡូវនេះ គឺធានាថាការរីកចម្រើនត្រូវបានការពារ និងមានចីរភាព ដោយបង្កើនភាពជា ម្ចាស់របស់ជាតិ តាមរយៈការវិនិយោគធនធានក្នុងស្រុកកាន់តែច្រើនសម្រាប់ការឆ្លើយតបជាតិចំពោះ មេរោគអេដស៍” ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមអបអរសាទរ និងសំដែងនូវការ កោតសរសើរថា៖ “សមិទ្ធផលដ៏ប្រពៃនេះ ជាប្រវត្តិសាស្ត្រនៃការឆ្លើយតបមេរោគអេដស៍នៅកម្ពុជា” ។ ទោះជាយ៉ាងណាក៏ដោយ បេសកកម្មរបស់យើងនៅតែបន្ត ដើម្បីឈានទៅសម្រេចគោលដៅ ចុងក្រោយ និងរក្សាសមិទ្ធផលដែលទទួលបាននេះជារៀងរហូត ។ “យើងទាំងអស់គ្នា ត្រូវពង្រឹងនិង ពង្រីកសេវាមេរោគអេដស៍ ប្រកបដោយនវានុវត្តន៍ និងឆ្លើយតបតាមតម្រូវការរបស់សហគមន៍ ដើម្បី ធានាថា សេវានៅតែអាចទៅដល់ ហើយមនុស្សគ្រប់រូបអាចស្វែងរកសេវាបង្ការ ការធ្វើតេស្ត និង ការព្យាបាលមេរោគអេដស៍ប្រកបដោយសេចក្តីថ្លៃថ្នូរ និងគ្មានការរើសអើង ព្រមទាំងធ្វើសមាហរណ កម្មសេវាទាំងនេះទៅក្នុងប្រព័ន្ធសុខាភិបាលដែលមានភាពធន់”៕



-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា