ព័ត៌មាន
អ្នកស្រាវជ្រាវជំរុញឱ្យធុរកិច្ច និងម្ចាស់ SMEs ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍បម្រើក្នុងអាជីវកម្ម
អ្នកស្រាវជ្រាវជំនាញកម្ពុជា ជំរុញឱ្យធុរកិច្ចដែលកំពុងប្រតិបត្តិការអាជីវកម្ម ជាពិសេសម្ចាស់សហគ្រាសធុនតូច និងមធ្យម ត្រូវចាប់ យកបច្ចេកវិទ្យាសម្រាប់ការប្រើប្រាស់នៅក្នុងវិស័យរបស់ខ្លួន និងការជំរុញពង្រីកនូវនវានុវត្តន៍ ដើម្បីការប្រកួតប្រជែង និងភាពរីកចម្រើន ក្នុងអាជីវកម្ម។

មន្ត្រីរាជការ អ្នកសិក្សា ស្ថាប័នអប់រំ បច្ចេកទេស និងតំណាងវិស័យឯកជន នៅក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ស្តីពីការ សម្របសម្រួលក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែមិថុនា ម្សិលមិញនេះ បានពិភាក្សាវែកញែក និងរួមគ្នា ស្វែងដោះស្រាយលើបញ្ហាជាក់ស្តែង សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលតម្រូវឱ្យមានការកែលម្អលទ្ធភាពទទួល បានឥណទាន កាត់បន្ថយថ្លៃដើមផលិត បង្រួមនីតិវិធីរដ្ឋបាល និងការធ្វើឌីជីថលូបនីយកម្ម ខណៈដែលរដ្ឋាភិបាលកម្ពុជាចាត់ទុក វិស័យនេះជាឆ្អឹងខ្នងសេដ្ឋកិច្ច ដោយដាក់ចេញនូវយន្តការគាំទ្រជាច្រើនផងដែរ។

កញ្ញា កែវ សុផានិត អ្នកស្រាវជ្រាវ និងគ្រូបង្រៀននៅសាកលវិទ្យាពុទ្ធិសាស្រ្ត លើកឡើងថា ទាក់ទិនការប្រមូលផ្តុំមន្ត្រីរាជការ អ្នកសិក្សា ស្ថាប័នអប់រំ បច្ចេកទេស និងតំណាងវិស័យឯកជន ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមគ្នាដោះស្រាយ ពិភាក្សា និង ចែករំលែកនូវចំណេះដឹងគន្លឹះថ្មីៗ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ការរួមលើកកម្ពស់ដល់វិស័យនេះ ឱ្យរីកធំ ធាត់ឆ្លើយតបទៅនិងតម្រូវការទីផ្សារ ដើម្បីឈានទៅប្រកួតប្រជែងទំនិញរបស់កម្ពុជា។

ចំណែកកញ្ញា សេង រ៉ានីកា ផ្នែក Technical and Business Support.VP.Start Technology លើកឡើងថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងចាប់យកបច្ចេកវិទ្យាថ្មីៗបម្រើដល់វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមផងដែរ ដែលនេះបាន បង្ហាញនូវការផ្លាស់ប្តូររបត់អាជីវកម្មជាបណ្តើរៗ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអភិវឌ្ឍវិស័យឧស្សាហ- កម្មដែលមានសក្តានុពល ពង្រឹងគុណភាពស្ថាប័នសេដ្ឋកិច្ច និងពង្រឹកការចាប់យកដៃគូពាណិជ្ជកម្ម ព្រោះវិស័យនេះគឺជាស្នូលជួយ ដល់ប្រតិបត្តិការអាជីវកម្ម។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ថា ជុំវិញវគ្គបណ្តុះបណ្តាលខាងលើនេះ គឺជាកិច្ចការចាំបាច់មួយដែលក្រសួងបានគិតគូរ គាំទ្រដោយដៃគូជប៉ុន ផ្តល់ជាទស្សនទាន ដល់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹង ក្នុងគោលដៅផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកវិទ្យាសាស្រ្ត អ្នករៀបចំគោលនយោបាយ វិស័យឯកជន និងសាធារណជន ដែលមានគោលបំណងជំរុញឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមដែលពឹងផ្អែក បច្ចេកវិទ្យា និងនវានុវត្តន៍។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យប្រកបដោយកាលានុត្តន៍ សម្រាប់ការអភិវឌ្ឍជាតិ ដោយមានគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចក្ខុវិស័យនេះផ្អែក យ៉ាងសំខាន់លើ «ផែនទីបង្ហាញផ្លូវវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រៀបចំឡើង (វ.ប.ន.) ២០៣០ របស់កម្ពុជា» ដែលជា ក្របខណ្ឌដ៏ទូលំទូលាយសម្រាប់ការបម្លែងសេដ្ឋកិច្ចជាតិ ពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទាប ទៅកាន់វិស័យផ្អែកលើបច្ចេកវិទ្យា និងចំណេះដឹងជាចម្បង៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា