Connect with us

ព័ត៌មាន

សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ ជាដង្ហើមនៃវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាតិ ដែលមានតម្លៃឥតគណនា។

ក្នុងឱកាសអញ្ជើញជាអធិបតីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នាថ្ងៃទី១៥ ខែមិថុនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សគឺមានកត្តាសំខាន់ចំនួនបី គឺទី១ ផ្តោតសំខាន់លើសុខភាព ទី២ ចំណេះដឹងបំណិន និងទី៣ គឺការងារ ឬអាជីព។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានខិតខំកសាងធនធានមនុស្សមួយ ដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាពតាំងពីតូច ដោយត្រូវធ្វើយ៉ាងណាឲ្យពលរដ្ឋពោរពេញទៅដោយសុខភាពល្អ ជាធន ធានរបស់គ្រួសារ មិនមែនជាបន្ទុករបស់គ្រួសារ នោះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា មានចំណេះដឹង និងបំណិនគ្រប់គ្រាន់សម្រាប់ ការធានានៃការចូលរួមរបស់ពួកគាត់នៅក្នុងសង្គម ហើយប្រសិនបើមានសុខភាព មានចំណេះដឹង និងបំណិនហើយ បើមិនអាចមានលទ្ធភាពនៅក្នុងការប្រើប្រាស់ ឬចូលរួមកសាងប្រទេសគ្រប់សក្តានុពលទេនោះក៏មិនកើតនោះដែរ ដោយសារយើងប្រើប្រាស់ធនធានអត់អស់សមត្ថភាព ដូច្នេះហើយបានជារាជរដ្ឋាភិបាលធ្វើការកសាងនូវឱកាសការងារនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាជនកម្ពុ ជាយើងនោះ៕អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia