Connect with us

ព័ត៌មាន

គណៈប្រតិភូចិនធ្វើទស្សនកិច្ចនៅ ACUកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារប្រឆាំងអំពើពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងគណៈប្រតិភូប្រទេសចិនបានផ្លាស់ប្តូរបទពិ​​សោធន៍គ្នា​​ពីកា​​រប្រឆាំងអំពើពុករលួយនៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូប្រទេសចិនមកកា​​ន់ប្រទេ​​​​សកម្ពុជា។

តបតាមការអញ្ជើញរបស់អង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២​​​​​​៣​ខែមិថុនា ឆ្នាំ២០២៦នេះ លោក ស៊ុន ជៀន លេខា នៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន និងជាអធិការនៃសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន នៃប្រទេសចិន បានដឹកនាំសមាជិកប្រតិភូចំនួន៤​​រូ​​ប ​មក​ទស្សន​​កិ​​ច្ចនៅ​​អង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧ​​​ត្ត​ម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

បន្ទាប់មកឯកឧត្ដម ហ៊ូ ស្ថាបនា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញគណៈប្រតិភូប្រទេសចិនទស្សនកិច្ចនៅបន្ទប់វិភាគពាក្យបណ្ដឹង បន្ទប់ស្តាប់ចម្លើយ និងឃាត់ខ្លួន បន្ទប់រក្សាឯកសារប្រកាសទ្រព្យ និងជួបពិភាក្សាការងារទ្វេភាគីជាមួយគណៈប្រតិភូចិនផងដែ​​រ​​។

នៅក្នុងឱកាសជួបពិភាក្សាការងារនោះ ឯកឧត្ដម ហ៊ូ ស្ថាបនា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិ​​បត្តិកា​​រ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន ដែលកន្លងទៅធ្លាប់បានរៀ​​ប​​​​ចំ​​​​​​វគ្គ​បណ្តុះបណ្តាលសម្រាប់មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយចំនួន៣វគ្គរួចមកហើយ ដែលមានសិក្ខាកា​​ម​​​​ចំនួន៧៥រូប។ ឯកឧត្តមបន្តថា ការបណ្តុះបណ្តាលនេះ បានរួមចំណែកពង្រឹងមិត្តភាពរវាងប្រទេសកម្ពុជានិ​​ងប្រទេសចិន ជាពិសេសការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងទាំងពីរ។

ជាមួយគ្នានេះ លោក ស៊ុន ជៀន លេខា នៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន និងជាអធិការនៃសាកលវិទ្យា​​ល័យគរុកោសល្យខេត្តយូណាន នៃប្រទេសចិន បានលើកឡើងដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការ ​និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យប្រ​​ឆាំងអំ​​ពើពុករលួយ គឺជាខ្លឹមសារដ៏សំខាន់មួយនៅ​​​​ក្នុងផែនការស​កម្មភាពរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សប្រជាជនកម្ពុជា។ លើសពីនេះ លោ​​ក ​​ស៊ុន ជៀន បានកោតសសើរចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានធ្វើការងារយ៉ាងសកម្មក្នុងកា​​​​​​​រ​​ប្រ​​យុ​​​ទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។

គួរបញ្ជាក់ដែរថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន ក្នុងវិស័យប្រឆាំងអំពើពុករលួយ ត្រូវបានព​​ង្រឹ​ងជាបន្តបន្ទាប់ មានជាអាទិ៍៖ការបណ្តុះបណ្តាលមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ និងការបង្រ្កាប​​​​បទ​​​​ល្មើឆ្លងដែនជាដើម។អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia