Connect with us

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក្រើនរម្លឹកអាជ្ញាធររាជធានី-ខេត្តត្រូវធ្វើសកម្មភាពបង្រ្កាបគ្រឿងញៀនជាប្រចាំ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរម្លឹកដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវចុះធ្វើរដ្ឋបាលជាប់ជាប្រចាំនៅទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីអបអរសា​​ទ​​រទិ​​វាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា នេះ នៅកោះពេជ្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងបន្តថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវដោះស្រាយឱ្យទាន់ពេលវេលាក្នុងករណីគ្រឿងញៀនរកឃើញគ្រឿងញៀនដោយផ្ទាល់ ឬតាម App no drug ព្រមទាំងយកចិត្តទុករៀបចំសណ្តាប់ធ្នា​​ប់បរិវេនសាលារៀន គ្រឹះ​​ស្ថាន​​សិក្សាឱ្យមានរបៀបរៀបរយ ដើម្បីជៀសវាងការប្រើប្រាស់អំពើអបាយមុខផ្សេ​​ងៗ ជាពិសេសគ្រឿងញៀន ។

ប្រជាពលរដ្ឋចូលរួមក្នុងពិធីខាងលើបានប្តេជ្ញាប្រយុទ្ធប្រ​​ឆាំ​​ង​​គ្រឿងញៀន តាមរយៈការអប់រំផ្ស​​ព្វ​​ផ្សា​​​​​​យពីផលប៉ះពាល់នៃគ្រឿងញៀន និងរាយការណ៍ទៅសមត្ថកិច្ចរាល់ពេលឃើញអ្នកប្រើប្រា​​​​ស់ និងចែកចាយ​​។ លើសពីនេះ ពលរដ្ឋទាំងនោះ បានកោតសសើរចំពោះអាជ្ញាធរនៅមូលដ្ឋានបា​​នធ្វើការយ៉ាងសកម្មក្នុងកា​​រ​​​​ប​​ង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀន។

គួរបញ្ជាក់ដែរថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ«រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។ ការប្រារព្ធទិវានេះ ធ្វើឡើ​​ងក្នុ​​​ងគោលបំណងបង្កើនការយល់ដឹងជាសកលអំពីគ្រោះថ្នាក់នៃគ្រឿងញៀន បង្ការ និងទប់ស្កាត់ការប្រើប្រា​​ស់ ការជួញដូរខុសច្បាប់ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍មួ​​​យដែ​លគ្មានគ្រឿងញៀន និងធានាសុវត្ថិភាពសង្គម៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia