Connect with us

ព័ត៌មាន

ជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ បានចូលដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅទីក្រុងឡាអេហើយ

បញ្ហាជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ បានចូលដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅឡាអេហើយ។ ដោយក្រឡាបញ្ជីដែលកាន់សំណុំរឿងវិវាទរនេះនឹងជួបជាមួយសមាជិកនៃគណៈកម្មការផ្សះផ្សាចំនួន៤រូប ដែលត្រូវបានជ្រើសតាំង ដើម្បីពិភាក្សាអំពីជំហានបន្ទាប់។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ BTV នៅថ្ងៃទី២៥ ខែមិនានេះថា ក្រឡាបញ្ជីកាន់សំណុំរឿងវិវាទរវាងកម្ពុជា និងថៃ បានធ្វើលិខិតប្រាប់មកភាគីទាំងពីរអំពីបញ្ហាដែលគេត្រូវទាក់ទងជាមួយនឹងអ្នកផ្សះផ្សាទាំងបួនរូបដើម្បីធ្វើការបន្តទៀត។ ចំពោះការជ្រើសអ្នកផ្សះផ្សាចំនួនពីររូបដែលឆ្នើម និងជាអ្នកច្បាប់ល្បីៗ។ ហើយការជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបនេះ គឺជ្រើសរើសដោយមានការប្រុងប្រយ័ត្នខ្ពស់ និងថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ហើយបើលប្រវត្តិរូបក៏អាចដឹងថាជាមនុស្សឆ្នើម។ គិតចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដែលថៃបានជ្រើសតាំងអ្នកផ្សះផ្សាចំនួនពីររូប គឺគណៈកម្មការផ្សះផ្សាចំនួន៤រូប នៃប្រទេសទាំងពីរមានរយៈពេល៣០ថ្ងៃ ក្នុងការពិភាក្សាជ្រើសរើសប្រធានមួយរូប តាមនីតិវិធីអាចនឹងមានការពិគ្រោះយោបល់ជាមួយប្រទេសសមាជិកទាំងសងខាងដើម្បីរើសប្រធាន។ បន្ទាប់ពីជ្រើសរើសប្រធានហើយបានគេធ្វើនីតិវិធីផ្ទៃក្នុង ក្នុងការដំណើរការរឿងក្តី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាធ្លាប់បានបញ្ជាក់ប្រាប់ BTV ថា ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN អំពីការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS, រយៈពេលបីសប្ដាហ៍ខាងមុខភាគីថៃត្រូវឆ្លើយតបចំពោះការជូនដំណឹងជាផ្លូវការរបស់កម្ពុជា។ កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែលជាអ្នកច្បាប់ល្បីៗ ហើយភាគីថៃក៏ត្រូវជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែរ ដើម្បីពួកគេឈានទៅជ្រើសរើសប្រធានដែលជាមាជិកទី៥ ហើយបង្កើតទៅជាគណកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia