ព័ត៌មាន
កម្ពុជា កំពុងហែករបាំងសម្រាប់ប្រសិទ្ធភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច
កម្ពុជាកំពុងហែករបាំងសម្រាប់ប្រសិទ្ធភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច តាមរយៈការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាខណៈពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់នៃការធ្វើពាណិជ្ជកម្មយ៉ាងលឿនរហ័ស ស្របពេលទំនាក់ទំនងពាណិជ្ជកម្ម បានវិវត្តខ្លួនពីបែបប្រពៃណី ទៅជាឌីជីថលូបនីយកម្ម និងពាណិជ្ជកម្មបៃតង។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំ ការកែទម្រង់ច្បាប់ (គ.ក.ច.) លើកឡើងនៅក្នុងសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦ថា ការរៀបចំក្រមពាណិជ្ជកម្មនេះ គឺការបោះជំហានថ្មីមួយទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីរួម គ្នាគិតគូរពី ការរៀបចំ និងបញ្ចូលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យពាណិជ្ជកម្មទៅជាក្រមពាណិជ្ជកម្មមួយដែលច្បាស់លាស់ មានសមានគតិភាព និងជួយទ្រទ្រង់ប្រសិទ្ធភាពនិងការលូតលាស់នៃធុរៈកិច្ច ដែលនឹងក្លាយជាចំណែកដ៏សំខាន់មួយ នៃការកសាង បូរណភាព នៃប្រព័ន្ធច្បាប់ ក៏ដូចជានីតិរដ្ឋនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ បានបន្តយកចិត្តទុកដាក់លើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃ“ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច” របស់រាជ- រដ្ឋាភិបាល ហើយក្នុងទិសដៅពន្លឿនល្បឿននៃការងារកែទម្រង់។ ឯកឧត្ដម បានគូសរំលេចថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ ប្តូរទម្រង់នៃការធ្វើពាណិជ្ជកម្មយ៉ាងលឿនរហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្មសកល ពហុភាគី តំបន់ និងទ្វេភាគី កំពុងស្ថិតក្នុងស្ថានភាព ។ ជុំវិញបញ្ហាទាំងអស់ខាងលើនេះ គឺជារបាំងដ៏ធំមួយនៃប្រសិទ្ធភាពនិងកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជា ទើបក្នុងនាមជា ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្ដមបានលើកសំណើឡើង និងដាក់ចេញនូវគោលគំនិត ក្នុងការរៀបចំក្រមពាណិជ្ជ កម្ម ជាកិច្ចការស្នូលមួយនៅក្នុងយុទ្ធសាស្ត្រគន្លឹះទាំង៤ នៃក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់ រាជរដ្ឋាភិបាល។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងផងដែរថា កម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ក្នុង នោះការកែទម្រង់ច្បាប់ និងការរៀបចំឱ្យមានក្រមពាណិជ្ជកម្មពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញផ្លាស់ប្តូរទម្រង់នៃការធ្វើពាណិជ្ជ កម្មឱ្យទាន់ការវិត្តន៍នៃពិភពលោក ហើយតាមរយៈក្រមនេះដែរមិនត្រឹមតែលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ក្រមនេះក៏ជាការ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនផងដែរ។
ឯកឧត្តមសាស្ត្រចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធាន (គ.ផ.គ.ព.) និងអនុប្រធាន (គ.ក.ច.) ថ្លែងថា ជុំវិញគម្រោងបង្កើត និងសេចក្តីព្រាងនៃក្រមពាណិជ្ជកម្មនេះ គឺជាគម្រោងដ៏ធំសម្បើម និងជាកិច្ចការប្រវត្តិ សាស្ត្រនៃភាពស្មុគស្មាញ។ នេះជាការខិតខំប្រឹងប្រែង ដែលត្រូវការធនធានមនុស្សមានជំនាញខ្ពស់ក្នុងវិស័យច្បាប់ និងពាណិជ្ជកម្ម រួមជា មួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងនយោបាយពេញលេញផងដែរ ដើម្បីជំរុញរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាឱ្យចេញជាផ្លូវការធានាសន្តិសុន្តិសុខគតិយុត្ត និងបង្កើនទំនុកចិត្តដល់ពាណិជ្ជករ និងអ្នកវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង