ព័ត៌មាន
មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ
ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ថា ប្រាសាទខ្នារជារបស់កម្ពុជា បើទោះជាថៃយកឯកសារ ឬផែនទីណាទៅសំអាង ក៏ប្រាសាទខ្នារនៅតែស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា ថៃកំពុងព្យាយាមគូសខ្សែព្រំដែនថ្មី ដើម្បីបញ្ជូលតំបន់ដែលខ្លួនឈ្លានពាន។
ឯកឧត្តមបញ្ជាក់ថា ប្រាសាទខ្នារជារបស់កម្ពុជា ស្ថិតក្នុងដែនដីកម្ពុជា ហើយផែនទីដែលថៃគូសដោយឯកតោភាគី ក៏បង្ហាញថា ប្រាសាទខ្នារស្ថិតនៅក្នុងអធិបតេយ្យកម្ពុជាដែរ។ ការបញ្ជាក់របស់ឯកឧត្តម អ៊ិត សុត្ថា គឺដោយផ្អែកតាមមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងផែនទី ខ្នាត ១/៥០,០០០ ឬផែនទី L7017ថៃ។
សូមជម្រាបថា ការបញ្ជាក់របស់ឯកឧត្តម អ៊ិត សុត្ថា គឺបន្ទាប់ពីថៃបានកាន់កាប់ប្រាសាទខ្នារដោយខុសច្បាប់ និងបានកែប្រែតំបន់ប្រវត្តិសាស្ត្ររបស់កម្ពុជាធ្វើជាទីតាំងសាសនារបស់ខ្លួន។ ក្នុងបទសម្ភាស មន្រ្ដីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជារូបនេះ បានប្រៀបធៀបខ្សែបន្ទាត់ព្រំដែន ២ ក្នុងផែនទីថតដោយផ្កាយរណបមួយ។ ក្នុងនោះពណ៌ក្រហមជាខ្សែបន្ទាត់ដែលគូសក្នុងសតវត្សទី២០ ដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងពណ៌ខៀវជាខ្សែបន្ទាត់ព្រំដែនដែលគូសវាសដោយភាគីថៃជាឯកតោភាគី។ តាមរយៈផែនទីដដែល ខ្សែបន្ទាត់ព្រំដែនទាំងពីរសុទ្ធតែបង្ហាញថា ប្រាសាទខ្នារស្ថិតក្នុងទឹកដីកម្ពុជា។
បើតាម ឯកឧត្តម អ៊ិត សុត្ថា បានឱ្យដឹងថា យោធាថៃកំពុងព្យាយាមគូសខ្សែព្រំដែនថ្មី ដើម្បីបញ្ជូលតំបន់ដែលខ្លួនឈ្លានពាន និងកំពុងកាន់កាប់ដោយខុសច្បាប់ធ្វើជាកម្មសិទ្ធរបស់ខ្លួន។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ទោះបីថៃប្រើផែនទី L7017 ឬផែនទីផ្សេងទៀតដែលខ្លួនបានគូសដោយឯកតោភាគីក៏ដោយ ក៏ផែនទីទាំងនោះគ្មានតម្លៃ និងមិនអនុភាពតាមផ្លូវច្បាប់ឡើយ។
សូមរំឭកថា កាលពីដើមខែមិថុនា ឆ្នាំ២០២៦ យោធាថៃបានបំផ្លិចបំផ្លាញជណ្តើរឈើសម្រាប់ឡើងទៅកាន់ប្រាសាទខ្នាររបស់កម្ពុជា និងបានរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា និងសកម្មភាពទេសចរណ៍ ដោយបើកលក់សំបុត្រចូលទស្សនា។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានថ្លែងប្រាប់កាសែតក្នុងស្រុកថា កងកម្លាំងថៃនឹងពង្រឹងការឃ្លាំមើល និងរឹតបន្តឹងវិធានការត្រួតពិនិត្យជុំវិញប្រាសាទខ្នារ ពិសេសហាមមិនឱ្យកម្ពុជាអាចចូលទៅកាន់ទីនោះតទៅទៀត។
សូមជម្រាបថា ប្រាសាទខ្នារ មានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក និងត្រូវបានសាងសង់ឡើងនៅសតវត្សទី១០ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤។ ព្រះមហាក្រត្រខ្មែរបានសាងសង់ប្រាសាទនេះឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទខ្នារត្រូវបានថៃវាយកាន់កាប់ អំឡុងជម្លោះព្រំដែនជាមួយកម្ពុជាកាលពីឆ្នាំ២០២៥៕




-
PR NEWS4 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន