ព័ត៌មាន
ក្រសួងផែនការ សាងសង់អគារវិទ្យាស្ថានជាតិស្ថិតិថ្មី ដែលជាការវិនិយោគលើអនាគតប្រព័ន្ធស្ថិតិជាតិ
ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃនេះ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ អគារវិទ្យាស្ថានជាតិស្ថិតិថ្មី ដែលមានកម្ពស់ ៨ជាន់។ សម្រាប់ការចាប់ផ្ដើមសាងសង់នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា នេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ លើកឡើងថា នេះជាការវិនិយោគសម្រាប់អនាគតលើប្រព័ន្ធស្ថិតិជាតិរបស់កម្ពុជា។
ឯកឧត្តម ប៊ុន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា វិទ្យាស្ថានជាតិស្ថិតិត្រូវការហេដ្ឋារចនាសម្ព័ន្ធទំនើប ដែលអាចគាំទ្រដល់ការផ្ទុក និងគ្រប់គ្រង ទិន្នន័យជាតិ ការធានាសុវត្ថិភាពទិន្នន័យ និងការផ្តល់សេវាទិន្នន័យប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ ការសាងសង់អគារថ្មីរបស់វិទ្យាស្ថានជាតិស្ថិតិ គឺជាការវិនិយោគជាយុទ្ធសាស្ត្រសម្រាប់អនាគតនៃប្រព័ន្ធស្ថិតិជាតិ របស់ព្រះរាជាណាចក្រកម្ពុជា និងជាការឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍស្ថាប័នក្នុងយុគសម័យឌីជីថល។
ឯកឧត្តម លើកឡើងបន្ថែមថា កន្លងមកវិទ្យាស្ថានជាតិស្ថិតិ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមមានជំរឿន និងអង្កេតជាតិធំៗជាច្រើន ដូចជា៖ ជំរឿន ប្រជាជនទូទៅ ជំរឿនកសិកម្ម ជំរឿនសេដ្ឋកិច្ច អង្កេតសង្គម សេដ្ឋកិច្ចកម្ពុជា អង្កេតកម្លាំងពលកម្មកម្ពុជា អង្កេត សុខភាពនិងប្រជាសាស្ត្រ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ អត្រាអតិផរណា ស្ថិតិគណនេយ្យជាតិ ថ្នាលប្រព័ន្ធ គ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ-សង្កាត់តាមអនឡាញ (CDB Online) ការរៀបចំកម្មវិធី CAMSTAT តភ្ជាប់ជាមួយ ថ្នាលកម្មវិធីចែករំលែកទិន្នន័យ CamDX ការរៀបចំប្រមូលទិន្នន័យស្ថិតិពីក្រសួង ស្ថាប័ន និងអង្គភាពស្ថិតិ ថ្នាក់ក្រោមជាតិ ការធ្វើបច្ចុប្បន្នភាពគេហទំព័រ និងទិន្នន័យ ព័ត៌មានរបស់វិទ្យាស្ថានជាតិស្ថិតិ ជាពិសេសបាន ធ្វើការរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការអភិវឌ្ឍស្ថាប័ននៃវិទ្យាស្ថានជាតិស្ថិតិ និងប្រព័ន្ធស្ថិតិជាតិ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង រួមមាន៖ ការរៀបចំសេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ យុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ផែនការអភិវឌ្ឍន៍ស្ថាប័នឆ្នាំ២០២៦-២០២៨ របស់វិទ្យាស្ថានជាតិស្ថិតិ។
លើសពីនេះ វិទ្យាស្ថានជាតិស្ថិតិបានបន្តពង្រឹងគុណភាពស្ថិតិ និងស្តង់ដាអន្តរជាតិ ដូចជាប្រព័ន្ធ គណនេយ្យជាតិ ចំណាត់ថ្នាក់សកម្មភាពសេដ្ឋកិច្ច ចំណាត់ថ្នាក់ទំនិញ និងសេវាកម្ម និងគោលការណ៍គ្រឹះនៃស្ថិតិផ្លូវការរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យទិន្នន័យស្ថិតិរបស់ កម្ពុជាកាន់តែមានគុណភាព ភាពជឿជាក់ និងអាចប្រៀបធៀបបានជាមួយបណ្តាប្រទេសផ្សេងៗ។
ការធ្វើបរិវត្តកម្មឌីជីថលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វិទ្យាស្ថានជាតិស្ថិតិបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល យ៉ាងទូលំទូលាយ តាមរយៈការប្រមូលទិន្នន័យតាម Tablet (CAPI) ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ កណ្តាល ការបង្កើតប្រព័ន្ធផ្សព្វផ្សាយទិន្នន័យអនឡាញ និងការពង្រឹងសុវត្ថិភាព និងការការពារទិន្នន័យ ដើម្បី ចូលរួមការកាត់បន្ថយចំណាយ បង្កើនប្រសិទ្ធភាព និងធានាបាននូវទិន្នន័យទាន់ពេលវេលាផងដែរ។ ចំណែកឯ ការពង្រឹងប្រព័ន្ធស្ថិតិជាតិ វិទ្យាស្ថានជាតិស្ថិតិបានដឹកនាំកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យមានភាពសង្គតិភាព និងសមាហរណកម្មទិន្នន័យក្នុងប្រព័ន្ធស្ថិតិជាតិ។ ជាពិសេស ការរៀបចំ និងអភិវឌ្ឍន៍នូវ កំណត់ស្តង់ដា វិធីសាស្ត្រស្ថិតិ ការរៀបចំផ្ទាលទិន្នន័យ និងការចែករំលែកទិន្នន័យ ស្ថិតិ ព្រមទាំងការពង្រឹងយន្តការសម្របសម្រួលក្នុងការកសាងប្រព័ន្ធស្ថិតិជាតិទំនើប។ វិទ្យាស្ថានជាតិស្ថិតិបាន កំពុងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់វគ្គបណ្តុះបណ្តាលជាស៊េរីក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញស្ថិតិនៅ កម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងដែរថា ក្នុងយុគសម័យដែលទិន្នន័យត្រូវបានចាត់ទុកថាជា “ធនធានយុទ្ធសាស្ត្រថ្មី” ការពង្រឹងប្រព័ន្ធស្ថិតិជាតិ គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព៕ អត្ថបទ៖ គឹមហុក







-
PR NEWS4 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន