ព័ត៌មាន
ឯកអគ្គរាជទូតកម្ពុជាបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីទៅតំណាងសហគមន៍ខ្មែរមកពីបណ្តាខេត្តនានានៅទូទាំងប្រទេសជប៉ុន
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ខណៈពេលដែលកំពុងបន្តដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ផ្លូវការទូត និងច្បាប់អន្តរជាតិ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយជាមួយតំណាងសហគមន៍ខ្មែរចំនួន ៤០រូប មកពីបណ្តាខេត្តនានានៅទូទាំងប្រទេសជប៉ុនកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំ អ្នកចូលរួមទាំងអស់ ត្រូវបានជម្រាបជូនអំពីបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទម្រង់ផ្សេងៗនៃឧក្រិដ្ឋកម្មឆ្លងដែនដែលបានរៀបចំ ព្រមទាំងការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសសម្រាប់ស្ថានទូត និងតំណាងសហគមន៍ខ្មែរ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់ លើការពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួល ការលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយសហគមន៍ខ្មែរនៅទូទាំងប្រទេសជប៉ុន និងការបង្កើនការគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាដែលជាផលប្រយោជន៍រួម។
នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំ ឯកឧត្តមឯកអគ្គរាជទូត ជុំ សុន្ទរី បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការគាំទ្រជាបន្តបន្ទាប់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់សហគមន៍ខ្មែរជាមួយស្ថានទូត។ ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិកសហគមន៍ទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ខណៈដែលបន្តចូលរួមចំណែកក្នុងការលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជា និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុន៕






-
PR NEWS4 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន