ព័ត៌មាន
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានគាំទ្រ ការឱ្យ កម្ពុជា-វៀតណាម ចៀសវាងការប្រើប្រាស់កម្លាំងនៅប្រទេសមួយ ប្រឆាំងប្រទេសមួយ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមសម្តេចតេជោ បានស្វាគមន៍ចំពោះឯកឧត្តម និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី២ដែលបញ្ចប់ទៅនៅថ្ងៃនេះ។ នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាងក្វាង បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតអោយឯកឧត្តម និងប្រតិភូបានចូលជួបសម្តែងការគួរសមនៅឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំមហាផ្ទៃថ្នាក់រដ្ឋមន្ត្រីលើកទី២ ដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ បានបង្ហាញយ៉ាងច្បាស់នូវចំណងមិត្តភាពរវាងប្រទេសទាំង៣កម្ពុជា វៀតណាម ឡាវ ជាពិសេស មិត្តភាពរវាងកម្ពុជា និងវៀតណាម។
ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង បញ្ជាក់ថា កម្ពុជា និង វៀតណាម មានទំនាក់ទំនងជាប្រពៃណីនឹងគ្នា ដូច្នេះបញ្ហាទាក់ទងនឹងសន្តិសុខ ប្រទេសទាំង២ ត្រូវតែជួយគាំទ្រគ្នាទៅវិញទៅមក ដែលជាកត្តាសំខាន់ក្នុងការធានាបាននូវសន្តិសុខរវាងប្រទេសទាំង២។ បន្ថែមពីលើនោះ ឯកឧត្ដម ក៏បានបន្ថែមថា ចំពោះសន្តិសុខក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកម្លាំងណាមួយដែល ប្រើប្រាស់ទឹកដីម្ខាងហើយប្រឆាំងទៅនឹងប្រទេសមួយទៀត ដែលប្រទេសកម្ពុជា វៀតណាម ក៏ដូចជាឡាវ រួមសាមគ្គីគ្នាធ្វើកិច្ចការងារនេះដើម្បីកុំឱ្យមានភាពអសន្តិសុខកើតឡើង។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្ត និងគាំទ្រចំពោះការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង ដែលសម្ដេចបានសង្កត់ធ្ងន់ថា ចំណុចដែលចៀសវាងឱ្យបាននោះគឺ ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត។ ឧទាហរណ៍ដូចជាការប្រើកម្លាំងនៅទឹកដីប្រទេសវៀតណាម ប្រឆាំងទៅនឹងកម្ពុជាហើយ ឬ ប្រើកម្លាំងនៅទឹកដីប្រទេសកម្ពុជា ប្រឆាំងទៅនឹងវៀតណាម ដែលនេះជាចំណុចសហការគ្នារវាងប្រទេសទាំង២ ធ្វើយ៉ាងណា កុំឱ្យមានករណីនេះកើតឡើង។
បន្ថែមលើនេះ សម្ដេចតេជោ បានជំរុញប្រទេសទាំង២ ពិសេសអាជ្ញាធរនៅតាមមូលដ្ឋាននៅតាមបណ្ដាព្រំដែនកម្ពុជា-វៀតណាម សហការគ្នាជាប្រចាំដើម្បីធានាឱ្យបានសន្តិសុខតាមព្រំដែន ពោលជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមគ្នា ដែលអំណោយផលដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ សម្ដេចតេជោ ក៏សង្កត់ធ្ងន់ទៅលើការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំបែកបំបាក់នូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម៕ អត្ថបទ ៖ វីរះ






-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់