ព័ត៌មាន
ព្រះនាង នរោត្ដម ជេនណា នឹងយាងបង្ហើរព្រះសំនៀង អបអរពិធីបើពានបាល់ទាត់អាស៊ាន នៅកម្ពុជា នាសប្ដាហ៍ក្រោយ
សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) បានសម្រេចជ្រើសរើសប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Hyundai Cup ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់នេះ ស្របពេលក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិសិង្ហបុរីមុនគេ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ដើម្បីអបអរសាទរពិធីបើកព្រឹត្តិការណ៍បាល់ទាត់កម្រិតទី១ នៅអាស៊ាននេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ សហការជាមួយម្ចាស់ផ្ទះកម្ពុជា នឹងមានរៀបចំនូវកម្មវិធីអមជាច្រើន ពិសេសគឺនឹងមានការយាងចូលរួមសម្ដែង និងបង្ហើរព្រះសំនៀងផ្ទាល់ព្រះហត្ថពីព្រះនាង នរោត្ដម ជេនណា ព្រមទាំងលោក សុខ សម្បត្តិ និងសិល្បៈករ-សិល្បៈការិនីផ្សេងៗទៀត ក្នុងការចូលរួមសម្ដែងនូវទស្សនីយភាពសិល្បៈ ទាំងការសម្ដែងបែបវប្បធម៌ និងសម័យទំនើបផងដែរ។
ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ មានថ្លែងយ៉ាងដូច្នេះថា ពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍នេះ បានរួមចំណែកភ្ជាប់ប្រជាជនអាស៊ាន តាមរយៈកីឡាបាល់ទាត់អស់រយៈពេល ៣០ឆ្នាំមកហើយ ហើយការប្រារព្ធខួបលើកនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលបង្ហាញពីវប្បធម៌ និងអនាគតដ៏ភ្លឺស្វាងរបស់បាល់ទាត់អាស៊ាន ។ ការណ៍នេះ ទើបជំរុញឲ្យស្ថាប័នកីឡាប្រចាំតំបន់នេះ ផ្ដោតការយកចិត្តទុកដាក់ពិសេស តាមរយៈការរៀបចំពិធីបើកការប្រកួតឆ្នាំ២០២៦ នៅកម្ពុជា ដើម្បីរំលឹកដំណើររយៈពេល ៣០ឆ្នាំកន្លងមក និងបង្ហាញពីក្តីសង្ឃឹមជំនាន់ថ្មីនៃបាល់ទាត់អាស៊ានផងដែរ។
គួរដឹងថា នៅក្នុងយុទ្ធនាការប្រកួតជើងឯក ASEAN Hyundai Cup ឆ្នាំ២០២៦ នេះ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈពូលB មានម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ ក្នុងចំណោម ៤ប្រកួត នៃពូលA កម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួត ក្នុងនោះរួមមានជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា និងជួបទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា គ្រាដែល ២ប្រកួតទៀត ត្រូវលេងក្រៅដី រួមមានជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដា និងជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន1 week agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន5 days agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន5 days agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន4 days agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន5 days agoកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក