ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋស្រុកសាមគ្គីមុនីជ័យ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តដឹកនាំយុទ្ធនាការមនុស្សធម៌យ៉ាងសកម្ម ដោយចាត់ចែងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺដោយឥតគិតថ្លៃ, នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកំពង់ស្ពឺ និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣៨៥នាក់ បានចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១៦,៧៩៦នាក់ ស្រី ១១,៥៨៩នាក់ (លើសផែនការគ្រោងទុកចំនួន ៥ដង)។ សកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាពសាធារណៈ កាត់បន្ថយការចំណាយ និងនាំយកសេវាសុខាភិបាលគុណភាពខ្ពស់មកកៀកជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលមានគ្រូពេទ្យជំនាញ និងមានបទពិសោធន៍ល្អៗក្នុងនិងក្រៅប្រទេស មានឧបករណ៍ទំនើប របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិ និងមាតុភូមិរបស់យើង ដោយមិនខ្លាចពីការនឿយហត់ឡើយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ។ ក៏សូមថ្លែងអំណរគុណទៅដល់អាជ្ញាធរដែនដី ស្រុក ឃុំ កងកម្លាំង ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក ដែលបានរួមកម្លាំងគ្នាជួយសម្របសម្រួលរៀបចំឲ្យព្រឹតិ្តការណ៍នេះ ដំណើរការមកដល់ពេលបច្ចុប្បន្ន និងសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសហការីទាំងអស់ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ផ្ទាល់ ដែលចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាល១៤ឆ្នាំ និងឈានទៅ១៥ឆ្នាំ គឺបានខិតខំប្រឹងប្រែងខ្លាំងមែនទែន។
គួរបញ្ជាក់ផងដែរ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានផ្ទាល់ និងចូលរួមចំណែកដល់ការលើកកម្ពស់សុខមាលភាពប្រជាជន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕ អត្ថបទ: រដ្ឋា















-
ព័ត៌មាន1 week agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន3 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
-
ព័ត៌មាន20 hours agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦