ព័ត៌មាន
ពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋដែលមិនទាន់អាចបានវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបានដោយសារតែលំនៅដ្ឋានរបស់បងប្អូននៅក្បែរតំបន់ដែលយោធាថៃបានទន្រ្ទានឈ្លានពានគ្រប់គ្រង់យកនោះបច្ចុប្បន្នកំពុងបោះតងស្នាក់នៅជាបណ្តោះអាសន្នក្នុងជំរុំ ស្ថិតក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យមានប្រម៉ាណជាង៤៨០គ្រួសារដោយក្នុងនោះមកពីស្រុកបន្ទាយអំពឹលនិងក្រុងសំរោង នៅតែបន្តមានក្តីសង្ឃឹមរំពឹងជឿជាក់លើការដឹកនាំដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើយន្តការច្បាប់ជៀសវាងការប្រើកម្លាំងយោធាដូចប្រទេសជិតខាងនោះដើម្បីរកសន្តិភាពជូនពលរដ្ឋខ្លួន។
ប្រជាពលរដ្ឋភៀសសឹករូបនេះបានបន្តថា នៅពេលមានសង្រ្គាមឈ្លានរបស់យោធាថៃមកលើអធិបតីភាពកម្ពុជានោះរូបគាត់មិនអាចទ្រាំទ្រនិងការវៃប្រហារដ៌សាហាវឃោរឃៅដោយការបាញ់ប្លោង និងទម្លាក់គ្រប់ដោយប្រើយន្តហោះF16 របស់យោធាថៃមកលើមូលដ្ឋានគាត់រស់នៅបាននោះទេ។បញ្ងានេះហើយដែលត្រូវបង្ខំចិត្តធ្វើឲ្យរូបគាត់និងក្រុមគ្រួសារដទៃផ្សេងៗទៀតជាច្រើនគ្រួសារដែលរស់នៅក្បែរតំបន់ប្រឈមនោះត្រូវរត់ភៀសសឹកមករកទីតាំងមានសុវត្ថិភាព។ ដោយដំបូងឡើយបានមកជ្រកបោះតង់ស្នាក់វត្តភ្នំកំបោរ បន្តក៏អាជ្ញាធរឲ្យ ស្នាក់នៅវត្តគោកមន បន្ទាប់មកទៀតក៏បានបន្តដំណើរមកស្នាក់នៅក្នុងឃុំពង្រ ស្រុកចុងកាល់ ដើម្បីងាយស្រួលក្នុងគ្រប់គ្រង់របស់អាជ្ញាធរ។ប៉ុន្តែគិតមកដល់ពេលនេះពួកគាត់ពុំទាន់ទទួលផ្ទះអតីតយុទ្ធជនដែលជាជម្រកស្នាក់នៅបណ្តោះអាសន្នបានស្នាក់នៅដូចបងប្អូនភៀសសឹកដ៏ទៃផ្សេងទៀតនោះទេដោយរងចាំការរៀបចំចាត់ចែងដោះស្រាយរបស់អាជ្ញាធរ។បើទោះបីជាតំបន់របស់ពួកគាត់រស់នៅនោះមិនត្រូវបានជាប់ជាតំបន់ក្រហមយ៉ាងណាក្តីនោះប៉ុន្តែពួកគាត់នៅតែមានការបារម្មណ៌ពីសុខសុវត្ថិភាពក្នុងការវិលត្រឡប់ទៅវិញដោយសារតែតំបន់ដែលពួកគាត់រស់នៅនោះគឺជាកន្លែងឈរជើងរបស់យោធា។ កក្តាទាំងអស់នេះហើយដោយសារតែពួកគាត់នៅមានការបារម្មណ៌ពីសុវត្ថិភាពទើបបងប្អូនសុខចិត្តបោះតង់ស្នាក់នៅកន្លែងដែលមានសុវត្ថិភាពសិនទម្រាំតែអាជ្ញាធររៀបចំទីកន្លែងស្នាក់នៅជូននោះ។
ពាក់ព័ន្ធបញ្ហានេះដែរលោក ម៉េត មាសភក្តី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរបស់សាលាខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ក្រុមការងារbtvតាមប្រព័ន្ធតេក្រាមយ៉ាងខ្លីដូច្នេះថា បញ្ហាបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង៤៨០គ្រួសារនេះដែរអាជ្ញាធរខេត្តកំពុងធ្វើការគិតគូរ៕ ដោយ ៖ ឃិន សារិទ្ធ





-
ព័ត៌មាន1 week agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន3 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
-
ព័ត៌មាន20 hours agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦