Connect with us

ព័ត៌មាន

គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​

គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាល បានផ្តោតលើការកែទម្រង់មុតស្រួច និង​មាន​លក្ខណៈ​បើ​កចំហ តម្លាភាព និងការប្រកួតប្រជែង ការលើកទឹកចិត្តលើវិស័យអាទិភាព ជា​ពិសេស​លើក​កម្ពស់​ដល់វិស័យឯកជនលើការធ្វើធុរកិច្ចផ្សេងនៅកម្ពុជា។

ជុំវិញបរិយាកាសវិនិយោគ, នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​បាន​បន្ត​ទាក់​ទាញ​រំហូរ​ទុន​វិនិយោគ​ផ្ទាល់ (FDI) បានយ៉ាងសន្ធឹកសន្ធាប់ពីបណ្តាប្រទេសនានា ដោយគ្រប​ដណ្តប់​លើ​គម្រោង​រាប់​រយ និងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ការបណ្តាក់ទុន​ទាំង​នេះ​បាន​ផ្តោត​សំខាន់​លើវិស័យសក្តានុពលដូចជា ផលិតកម្ម ឧស្សាហកម្មធុនធ្ងន់ និងការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ដើម​។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើងថា ទាក់ទិនការវិយោគនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក កម្ពុជា​បាន​ស្រូប​យក​គម្រោង​វិនិយោគជិត ៧០០ គម្រោង មានទំហំទុនវិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​, ​កំណើនល្អប្រសើរនេះ ស្របពេលសហរដ្ឋ​អាមេរិក​បាន​ដាក់​ពន្ធគយ​បដិការ​ទៅ​លើ​ប្រទេស​ផ្សេង​ៗ ​ធ្វើឱ្យវិនិយោគិនមួយចំនួនបានបង្វែរទិសដៅមកកម្ពុជា បង្កើត​រោង​ចក្រ​សហ​គ្រាស​ផលិត​សម្រាប់​បម្រើ​ទីផ្សារនាំចេញ ស្របតាមការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​ការ​លើក​ទឹកចិត្ត រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូល និងការលើកលែងពន្ធគយនាំចូល ច្បាប់​ស្តីពីវិនិយោគថ្មីជាដើម រោមជាមួយការយកចិត្តទុកដាក់ការរបស់ក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានកំពុងគាំទ្រ បង្កើត​បរិយាកាសវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោត​លើ​ការ​កែ​ទម្រង់​មុតស្រួច ដើម្បីធានានូវភាពបើកចំហ តម្លាភាព និងការប្រកួតប្រជែង ក្នុងនោះ​តាមរយៈ​ច្បាប់​ស្តីពី​វិនិយោគថ្មី រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត រួមទាំងការលើក លែងពន្ធលើប្រាក់ចំណូល និង​ការលើកលែងពន្ធគយនាំចូល សម្រាប់គម្រោងវិនិយោគលើវិស័យអាទិភាព។ យុទ្ធសាស្ត្រ​ស្នូល និងការ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើកត្តាសំខាន់ៗរួមមាន៖ ការ​លើក​ទឹក​ចិត្ត​លើ​វិស័យ​អាទិភាព​: ផ្តោតខ្លាំងលើឧស្សាហកម្មបច្ចេក វទ្យា ខ្ពស់ ឧស្សាហកម្មបង្កើតតម្លៃបន្ថែម កសិកម្ម កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បៃតង និងការច្នៃប្រឌិត។ កិច្ចការពារវិនិយោគិន: ការ​ធានាការពារមិនឱ្យមានការធ្វើជាតូបនីយកម្ម ការរើសអើង និងការ​អនុញ្ញាត​ឱ្យ​វិនិយោគិន​អាច​ទូទាត់ ​និងបញ្ជូនប្រាក់ចំណូលជា រូបិយប័ណ្ណបរទេសទៅក្រៅប្រទេសវិញដោយសេរី។ ភាព​ងាយ​ស្រួល​នៃ​ការ​ធ្វើធុរកិច្ច: ការរៀបចំប្រព័ន្ធច្រកចេញចូលតែមួយ និងកិច្ច សម្រួលនីតិវិធីផ្សេងៗ តាម​រយៈ​វេទិកា​រាជរដ្ឋាភិបាល-វិស័យឯកជន ដើម្បីដោះស្រាយរាល់ការលំបាកជូនវិនិយោគិន។ កិច្ច​ព្រម​ព្រៀង ​ពាណិជ្ជកម្មសេរី: កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី (ដូចជា RCEP, CCFTA) ដែលជួយពង្រីកទីផ្សារ នាំចេញទំនិញ​របស់​​អ្នក​វិនិយោគ​ទៅ​កាន់​ពិភព​លោក​។ ការលើកកម្ពស់វិស័យឯកជន (IDP): តាមរយៈគោលនយោបាយអភិវឌ្ឍន៍ វិស័យ​ឧស្សាហ​កម្ម កម្ពុជាកំពុងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់សហគ្រាសធុនតូច និង​មធ្យម (SMEs) ឱ្យក្លាយ ជាដៃគូរបស់ក្រុមហ៊ុនធំៗជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia