ព័ត៌មាន
សម្តេចធិបតី៖ មកទល់ពេលនេះរដ្ឋចំណាយថវិកាជាង ៦០០លានដុល្លារទប់ទល់ការកើនឡើងតម្លៃប្រេងឥន្ធនៈ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិសរុបជាង ៦០០លានដុល្លារអាមេរិកហើយ ក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ កាត់បន្ថយបន្ទុកដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្ដេចធិបតីបានថ្លែងថា ទោះបីជាតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួលកើនឡើងក៏ដោយ ក៏រដ្ឋាភិបាលបានចេញលុយ និងកាត់បន្ថយពន្ធ ក៏ដូចជាអាករលើក្រុមហ៊ុននាំចូលប្រេង ដើម្បីទប់ស្កាត់កុំឱ្យតម្លៃលក់រាយកើនឡើងខ្ពស់ហួសហេតុ។
សម្ដេចធិបតីបានបន្តថា បើគ្មានវិធានការអន្តរាគមន៍នេះទេ តម្លៃប្រេងម៉ាស៊ូតអាចនឹងកើនឡើងលើស ៩០០រៀលក្នុងមួយលីត្រ រីឯសាំងវិញអាចនឹងឡើងលើស ៦០០រៀលក្នុងមួយលីត្រ។ ដូច្នេះ ការចំណាយនេះគឺជាការវិនិយោគដ៏សំខាន់មួយរបស់រដ្ឋាភិបាល ដើម្បីធានាបាននូវលំនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចនាយករដ្ឋមន្រ្ដីថ្លែងថា៖«យើងចំណាយមកដល់ម៉ោងនេះជាង ៦០០លានដុល្លារហើយ ក្នុងការទប់តម្លៃប្រេង។ វាហក់ឡើងមែន ប៉ុន្តែបើគ្មានយើងចេញលុយ កាត់ពន្ធ កាត់អាករលើក្រុមហ៊ុនដែលនាំប្រេងចូលទេ តម្លៃកាន់តែលើសថែមទៀត។ តាមការគិតគូរបើសិនជាអត់ជួយទេ គឺតម្លៃម៉ាស៊ូតឡើងលើស ៩០០រៀលក្នុង ១លីត្រ ឯសាំងវិញត្រូវឡើងលើស ៦០០រៀលក្នុង ១លីត្រ»។
សូមជម្រាបថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងមួយខែៗរដ្ឋខាតប្រាក់ប្រមាណ ៥០លានដុល្លារ ចំពោះការកែសម្រួលអត្រាពន្ធ និងអាករមួយចំនួន លើទំនិញអគ្គិសនី និងការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ។ បន្ថែមពីនេះ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យចំនួន ៤.៦លាននាក់ ដែលរងផលវិបាកដោយសារថ្លៃប្រេង និងឧស្ម័នឥន្ធនៈដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយចាប់ផ្តើមបើកសាច់ប្រាក់ចំនួន ៤លើក គឺ លើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា លើកទី២ នៅថ្ងៃទី១៦ ខែតុលា លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។តាមរយៈកម្មវិធីអន្តរាគមន៍នេះ គ្រួសារគោលដៅនីមួយៗ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដោយគ្រួសារនៅរាជធានីភ្នំពេញ ចំនួន ៦០,០០០រៀល នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ ចំនួន ៤៨,០០០រៀល នៅទីជនបទចំនួន ៤០,០០០រៀល ហើយសមាជិកគ្រួសារក្នុងម្នាក់ៗទទួលបាន ៥,០០០រៀលបន្ថែមទៀត៕














-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!