ព័ត៌មាន
កម្ពុជា-ចិន រៀបចំបាឋកថា ចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈជុំវិញការដឹកនាំ អភិបាលកិច្ចរបស់ចិន
ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន សហការជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀបចំបាឋកថាស្តីពី “ការពិនិត្យមើលអភិបាលកិច្ចប្រទេសចិន តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០” ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈជុំវិញការដឹកនាំ និងអភិបាលកិច្ចរបស់ប្រទេសចិន ព្រមទាំងសិក្សាពីសារៈសំខាន់នៃបទពិសោធន៍ទាំងនោះ ចំពោះការអភិវឌ្ឍជាសកល ។
កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ គឺជាប្រធានបទដ៏សំខាន់ សម្រាប់ការសិក្សាអំពីទិសដៅអភិវឌ្ឍន៍របស់ប្រទេសចិន ហើយការពិភាក្សាអំពីកិច្ចប្រជុំនេះ អាចជួយឱ្យយល់កាន់តែច្បាស់ អំពីការកំណត់គោលដៅអភិវឌ្ឍន៍ ការរៀបចំ ផែនការសម្រាប់អនាគត និងការត្រៀមខ្លួនរបស់ប្រទេសចិន ចំពោះការផ្លាស់ប្តូរនៃស្ថានភាពក្នុងតំបន់ និងពិភពលោក ។
ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា នៅពេលសិក្សាអំពីអភិបាលកិច្ចរបស់ប្រទេសចិន មិនអាចមើលរំលងទស្សនៈ និងគំនិតដឹកនាំរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីប្រទេសចិន ដែលបានបង្ហាញតាមរយៈសៀវភៅ “អភិបាលកិច្ចប្រទេសចិន»នោះទេ ហើយចំណុចសំខាន់មួយ ដែល គួរយកចិត្តទុកដាក់ គឺការភ្ជាប់ការដឹកនាំដ៏តឹងរឹង និងគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនិស្តចិនជាមួយនឹងផលប្រយោជន៍ជាក់ស្តែង របស់ប្រជាជនចិន ។
លោកបណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានឲ្យដឹងថា គោលគំនិតរបស់ឯកឧត្តម ស៊ី ជីនពីង ស្តីពី “អភិបាលកិច្ចបក្សដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ” មិនមែនត្រឹមតែជាយុទ្ធនាការរយៈពេលខ្លី ឬជាការដាក់ទណ្ឌកម្ម លើមន្ត្រីប្រព្រឹត្តខុសប៉ុណ្ណោះទេ ។ ផ្ទុយទៅវិញ វាជាការងារបន្តជាប្រចាំ ដែលផ្តោតលើការកែលម្អប្រព័ន្ធបទប្បញ្ញត្តិ និងត្រួតពិនិត្យការប្រើប្រាស់អំណាច ។ កាត់បន្ថយឱកាសនៃការរំលោភបំពានអំណាច និងបង្ការបញ្ហាមុនពេលកើតមាន និងធានាឱ្យមន្ត្រីគ្រប់កម្រិតបំពេញភារកិច្ច និងអនុវត្តសេចក្តីសម្រេចចិត្តរបស់បក្សឱ្យមានប្រសិទ្ធភាពជាក់ស្តែង។
ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី លើកឡើងថា បក្សកុម្មុយនិស្តចិនបានដើរតួនាទីស្នូល ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រ រៀបចំផែនការ និងជំរុញការអនុវត្តគោលនយោបាយប្រកបដោយបរិយាប័ន្ន ។ ការកំណត់គោលដៅវែងឆ្ងាយ ការកៀរគរធនធាន និងការពង្រឹងវិន័យផ្ទៃក្នុង ក៏ដូចជាការប្រឆាំងអំពើពុករលួយ គឺជាកត្តាគន្លឹះក្នុងការបង្កើតទំនុកចិត្ត និងជំរុញទំនើបកម្មជាតិ ។ ការកសាងបក្សគឺដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័នដឹកនាំក្នុងការឆ្លើយតបនឹងតម្រូវការប្រជាជន និងធានាថាគោលនយោបាយផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។
គួរបញ្ជាក់ថា វាគ្មិន និងភ្ញៀវដែលអញ្ជើញចូលរួមកម្មវិធី មានមកពីវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន, វេទិកាសម្ព័ន្ធសង្គមស៊ីវិល, អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន, មជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១, សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រមទាំងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសិស្ស-និស្សិត មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យផ្សេងៗ សរុបជិត ១០០នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!