ព័ត៌មាន
មន្ទីរពេទ្យរដ្ឋថ្នាក់ជាតិផ្តល់ថ្នាំបង្ការដល់ទារក និងកុមារ ដើម្បីការពារសុខភាពគ្របដណ្តប់ឱ្យបាន ១០០%
ក្នុងរយៈពេល០១ឆ្នាំនៃអាណតិ្តរដ្ឋាភិបាលថ្មី ក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យកុមារជាតិ បានខិតខំប្រឹងប្រែងធ្វើការកែលម្អ អភិវឌ្ឍន៍ និងការផ្តល់សេវាប្រកបដោយគុណភាពជូនដល់បណ្តាប្រជាជន ជាពិសេសកុមារកម្ពុជា ដែលមានជំងឺមកទទួលសេវានៅក្នុងមនី្ទរពេទ្យកុមារជាតិរបស់យើងនេះ។

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល តាមរយៈ BTV ព័ត៌មាននាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានលើកឡើងថា ដោយមានទទួលបានសេចកី្តទុកចិត្តពីមាតា បិតា អាណាព្យាបាលរបស់កុមារ បាននាំកូនចៅមកទទួលសេវាក្នុងមនី្ទរពេទ្យកាន់តែច្រើនឡើង ជាមធ្យមអ្នកជំងឺមកពិនិត្យជំងឺក្រៅចន្លោះពី១០០០នាក់ទៅ១២០០នាក់ និងអ្នកជំងឺសម្រាកព្យាបាលក្នុងមនី្ទរពេទ្យ មានជុំវិញ៥០០នាក់ ហើយអ្នកជំងឺក្រោយសម្រាកពេទ្យ និងជាសៈស្បើយ ជុំវិញ៨០នាក់ ទៅ៩០នាក់ផងដែរ ក្នុងមួយថ្ងៃ។ ក្រៅពីការព្យាបាលមនី្ទរពេទ្យកុមារជាតិ តែងតែយកចិត្តទុកដាក់លើការការពារ ដែលជាចំនុចសំខាន់ ដោយក្រុមការងារគ្រូពេទ្យ បានផ្តល់ការអប់រំណែនាំដល់មាតា បិតា អាណាព្យាបាល អំពីអនាម័យ ធ្វើយ៉ាងណាកុំឲ្យកូនៗ ងាយរងគ្រោះដោយជំងឺផ្សេងៗ និងរបបអាហារ កាលណាកុមារហូបចុក បានត្រឹមត្រូវ មានសុខភាពល្អ ក៏អាចការពារជំងឺបានមួយចំនួនធំផងដែរ។

សូមរំលឹកផងដែរ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត ក្នុងការសម្រេចឱ្យបានអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការទាំង១៣មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងប្រទេស៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ