ព័ត៌មាន
សម្ដេចធិបតី៖ ការចំណាយសម្រាប់ពលរដ្ឋទៅកម្សាន្តនៅខេត្តទិសឦសាន មិនប្រើប្រាស់ថវិការដ្ឋឡើយ
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅទស្សនាកម្សាន្តនៅខេត្តទិសឦសានរបស់កម្ពុជា ខណៈការទៅលេងកម្សាន្តដោយឥតគិតថ្លៃ ហើយការចំណាយទាំងអស់គឺជាថវិការបស់ក្រុមគ្រួសារសម្ដេច និងសប្បុរសជននានាបានចូលរួមគាំទ្រដោយមិនប្រើប្រាស់ថវិការដ្ឋឡើយ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បើបងប្អូនមានការកង្វល់ ខ្លាចបាត់បង់ទឹកដី សូមបងប្អូនអញ្ជើញទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនាទិសឦសានកម្ពុជាឱ្យបានច្រើន ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋនៅតាមបណ្ដាខេត្តនោះដោយផ្ទាល់ផង និងបានឃើញពីទិដ្ឋភាពជាក់ស្ដែងនៃការអភិវឌ្ឍនៅទីនោះផងដែរ។
សម្ដេចធិបតី បន្តថា សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមនៅក្រៅស្រុកមួយក្ដាប់តូចនោះ ប៉ុន្ដែសូមអញ្ជើញទៅទស្សនាដោយផ្ទាល់ ដូចពាក្យចាស់បានពោលថា លើគេនិយាយមួយពាន់ដងមិនស្មើបានទៅឃើញដោយផ្ទាល់ម្ដងឡើយ។
សូមជម្រាបថា បើតាមទិន្នន័យរបស់ក្រសួងព័ត៌មានគិតត្រឹមថ្ងៃទី៥ ខែកញ្ញានេះមានបងប្អូនប្រជាពលរដ្ឋជាង ១ ពាន់នាក់ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តទិឦសានរបស់កម្ពុជា ខណៈដែលដំណើរទស្សនកិច្ចលើកដំបូងនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។
បើតាមក្រសួងព័ត៌មាន បញ្ជាក់ថា កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន្តនេះ ធ្វើឡើងនៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ការធ្វើដំណើរទស្សនកិច្ច នឹងរៀបចំឡើង មួយលើកចំនួន២០០នាក់ ដោយនឹងមានផ្តល់ការធ្វើដំណើរ ផ្តល់ម្ហូបអាហារ និងការស្នាក់នៅដោយមិនគិតថ្លៃ។
សម្រាប់ទីតាំងដំណើរទស្សនកិច្ច គឺបានរៀបចំបែងចំនួន៣ទីតាំង ៖ ទីតាំងទី១ គឺធ្វើដំណើរទស្សនកិច្ចតាមបណ្តោយព្រំដែន ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី មានរយៈពេលពេញ១ថ្ងៃ ។ ទីតាំងទី២ ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តក្រចេះ និងមណ្ឌលគិរី គឺត្រូវទស្សនាសម្រាកមួយយប់ និងទីតាំងទី៣ ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ទស្សនាសម្រាកមួយយប់៕






-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន6 days agoUNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ