ព័ត៌មាន
កម្ពុជាទទួលបានហិរញ្ញប្បទាន ២លានដុល្លារ ពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតចិន ប្រចាំកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ ២០២៤។ ការចុះហត្ថលេខានេះ កម្ពុជាទួលបានហិរញ្ញប្បទានជាសាច់ប្រាក់ចំនួន ២លានដុល្លារសម្រាប់អនុវត្តលើគម្រោងចំនួន ៨ផ្សេងគ្នា។

ហិរញ្ញប្បទាននេះ ទទួលបានតាមរយៈការចុះហត្ថលេខារួមគ្នា រវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងវត្តមានឯកឧត្តម វ៉ាង វិនពីន ( Wang Wenbin) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋចិនប្រចាំកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤នេះ។

សម្រាប់ហិរញ្ញប្បទានចំនួន ២លានដុល្លារនេះ គឺនឹងប្រើប្រាស់សម្រាប់ការអនុវត្តលើគម្រោងចំនួន ៨ ក្នុងនោះរួមមាន ផ្នែកទេសចរណ៍ សកម្មភាពដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាងសមត្ថភាព និងការគ្រប់ហានិភ័យទឹកជំនន់។

ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានលើកឡើងជាការអរគុណ ដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋចិន ដែលបានបន្តជួយគាំទ្រដល់កម្ពុជា ក៏ដូចជាប្រទេសជាសាមាជិក នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ ឯកឧត្តម លើកឡើងដែរថា ការផ្ដល់ហិរញ្ញប្បទាននាពេលនេះ គឺមានសារៈសំខាន់សម្រាប់កម្ពុជា។ ពិសេសគឺផ្តោតលើវិស័យ ដែលមានភាពចាំបាច់សម្រាប់កម្ពុជាផងដែរ។

ក្រោយចុះហត្ថលេខារួចរាល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានលើកឡើងជារួមថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានក្លាយទៅជា វេទិការមាស សម្រាប់កិច្ចសហប្រតិបត្តិក្នុងតំបន់ នឹងបន្តអភិវឌ្ឍនិងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសជាសមាជិកលើវិស័យជាច្រើនទៀតនាពេលអនាគត។

ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រមាណ ៩០ នៅកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជា និងចិន ក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕ អត្ថបទ៖ គឹម ហុក

-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត