ព័ត៌មាន
កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ចូលរួមមូលនិធិជាមួយរដ្ឋាភិបាល ព្រោះចង់ឃើញការអភិវឌ្ឍបន្ថែមទៀត
កម្មករនិយោជិតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, តំបន់ស៊ីន បាវិត, និងតំបន់អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាស្រ្ទៀល ខមផ្លេកស៍ បានបរិច្ចាគថវិកាចូលក្នុងមូលនិធិ ដោយសារចង់ចូលរួមអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន។
កម្មករនិយោជិតនៅខេត្តស្វាយរៀង នៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ២០២៤នេះ បានយល់ច្បាស់អំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-វៀតណាម-ឡាវ (CLV) និងធ្វើការចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ព្រោះចង់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារព្រំដែន។
ពួកគាត់បានអំពាវនាវដល់កម្មកនិយោជិតផ្សេងទៀត គួរតែចៀសវាងការជឿតាមការឃោសនាអកុសលរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលបានបំផុសឲ្យមានបាតុកម្ម និងប្រកាសប្រឆាំងចំពោះសកម្មភាពប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
កម្មករនិយោជិតនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, តំបន់ស៊ីន បាវិត, និងតំបន់អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាស្រ្ទៀល ខមផ្លេកស៍ បានបង្ហាញពីពេញចិត្តចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។
ពួកគាត់បានមើលឃើញថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនតាមរយៈការបង្កើតឱ្យមានមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែនដែលជាការបើកឱកាសឱ្យពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់បានចូលរួមកសាងប្រទេសជាតិរួមគ្នា។
កម្មករនិយោជិតនៅខេត្តស្វាយរៀង បានយល់កាន់តែច្បាស់ពីគម្រោងទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសមួយចំនួន តាមរយៈការបំផុសឲ្យមានការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ CLV និងប៉ុនប៉ងបាតុកម្មផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលតម្រូវឱ្យពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់អំពើបង្កហេតុទាំងអស់នេះ។
កម្មកររោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ បានបង្ហាញនូវការគាំទ្រដល់រាជរដ្ឋាភិបាល ថែមទាំងបានប្តេជ្ញាចិត្តផ្សព្វផ្សាយបន្តដល់កម្មករនិយោជិតក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ និងចូលរួមបរិច្ចាគថថវិកាដល់មូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធព្រំដែនដោយស្ម័គ្រចិត្តទាំងអស់គ្នា៕
-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង