ព័ត៌មាន
វិស័យឯកជនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សហគ្រិន ដើម្បីភាពជោគជ័យក្នុងអាជីវកម្ម
ភ្នំពេញ ÷ សមាគមក្នុងស្រុកមួយ កំពុងចូលជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ដល់សហគ្រិនក្នុងស្រុក តាមរយៈការស្វែងរកដៃគូ និងឱកាស វិនិយោគ, ជំរុញការប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា ទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។
លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបប្រចាំខែ រវាងសមាជិកសមាគម ក្រោមប្រធានបទ៖ បញ្ហាប្រឈមម្ចាស់អាជីវកម្ម នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា ជុំវិញការការអភិវឌ្ឍន៍នេះ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃ រដ្ឋសភា សម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច, ជាក់ស្តែងនៅក្នុងរយៈពេល ១ឆ្នាំមកនេះ កម្ពុជាជំរុញការ នាំចេញមានកំណើនល្អប្រសើរ ហើយនៅក្នុងឆ្នាំ ២០២៤ នេះដែរ រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានអត្រាក្នុងរង្វង់ ៦ ភាគរយ ដោយគាំទ្រដល់វិស័យជាច្រើន ដែលបានកំពុងងើបឡើងវិញជាបន្តបន្ទាប់។
លោក បន្តថា ជុំវិញការចូលរួមក្នុងសេដ្ឋកិច្ចនេះ វិស័យឯកជនក៏ជាដៃគូមួយយ៉ថសំខាន់ផងដែរ ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ច ជាតិ ជាក់ស្តែងជារៀងរាល់ខែ សមាគមសហគ្រិនវីម៉ូកម្ពុជា តែងតែបានប្រមូលផ្តុំម្ចាស់អាជីវកម្មបានជួបជុំគ្នា ចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការបង្ហាញអំពីសក្តានុពល និងភាពអំណោយផលផ្សេងៗ ខណៈដែលរាជរដ្ឋាភិបាលបានពង្រីកភាពជា ដៃគូយុទ្ធសាស្រ្តជាច្រើនដូចជា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង RECP ជាដើម ដែលតាមរយៈ នេះ ម្ចាស់អាជីវកម្មត្រូវតែខិតខំពង្រឹងខ្លួន ដើម្បីជំរុញភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់ពួកគាត់។
ជុំវិញការធ្វើអាជីវកម្មនេះ, សហគ្រិនក្នុងស្រុក បានបង្ហាញនូវការសប្បាយរីករាយ ដែលសមាគមសហគ្រិនវីម៉ូកម្ពុជា តែងតែ រៀបចំកម្មវិធីនេះជារៀងរាល់ខែ, នេះគឺជាការកម្មវិធីមានសារៈសំខាន់បំផុត ដើម្បីឱ្យម្ចាស់អាជីវកម្មបានជួបគ្នា បង្ហាញនូវចំណុចដែល ជួបប្រទះផ្សេងៗ ឬការចែករំលែកចំណេះដឹងថ្មីៗ ដើម្បីជំរុញការធ្វើអាជីវកម្មប្រកបទៅដោយថាមពល។
ក្នុងពិធីនេះដែរ, ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានបង្ហាញនូវពុទ្ធិមួយចំនួនថា ជុំវិញការសិក្សា វិញ អ្នកដែលខ្លាំងពូកែ គឺជាការអ្នករៀនសូត្រឥតឈប់ឈរ ដោយឡែកការធ្វើអាជីវកម្មវិញក៏មិនខុសគ្នានោះដែរ គឺត្រូវការពង្រីក ចំណេះជំនាញ ដើម្បីរៀបខំខ្លួនអភិវឌ្ឍន៍ខ្សែច្រវ៉ាក់ផលិតកម្ម ឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារ ទើបយើងទទួលបានការគាំទ្រ និង ភាពជោគជ័យនៅក្នុងការធ្វើអាជីវកម្ម៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១