ព័ត៌មាន
សម្តេចធិបតី បង្ហាញភាពរីករាយក្រោយឃើញយុវជនខ្មែរជាច្រើនទៅមើលតថភាពជាក់ស្តែងនៅតាមព្រំដែននៃភូមិភាគឦសាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ក្រោយឃើញយុវជន យុវនារីកម្ពុជាជាច្រើនបានដើរទស្សនា និងសិក្សាស្រាវជ្រាវអំពីតថភាពជាក់ស្តែងនៅតំបន់ភូមិភាគឦសាន ជាពិសេសគឺខេត្តដែលស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណរវាង កម្ពុជា ឡាវ និងវៀតណាម ដែលត្រូវបានគេចោទថារាជរដ្ឋាភិបាលកាត់ឲ្យបរទេសនោះ។

តាមរយៈផេកហ្វេសបុកផ្ទាល់នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា«ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលយុវជន យុវនារី និងប្រជាប្រុសស្រីកម្ពុជា ជាច្រើនបានចុះពិនិត្យ និងស្វែងយល់តាមខ្សែបន្ទាត់ព្រំដែនដោយផ្ទាល់។ យុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើដំណើរទៅដល់ទឹកដីនៃខេត្តនៃតំបន់ភូមិភាគឦសានដោយផ្ទាល់ តាមរយៈការរៀបចំរបស់ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន សហការជាមួយនឹងថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីផ្តល់ឱកាស ឱ្យយុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវ ដោយផ្ទាល់ ឃើញផ្ទាល់ និងឈ្វេងយល់ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន ជាពិសេស ផ្លូវក្រវាត់ព្រំដែន សក្តានុពលគ្រប់វិស័យ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ដែលបានអនុវត្តទៅតាមគំនិតផ្តួចផ្តើម និងការរៀបចំ ដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ»។

សូមបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្រ្តីបាននិងកំពុងរៀបចំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទៅដើរលេងកំសាន្តនៅតាមបណ្តោយព្រំដែន និងខេត្តចំនួនបួន ដែលគេចោទរាជរដ្ឋាភិបាលកាត់ឲ្យវៀតណាមនោះជារៀងរាល់ចុងសប្តាហ៍ដោយមិនគិតលុយទាំងអស់រហូតដល់ចុងឆ្នាំ២០២៤នេះ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលមានកម្មវិធីដឹកពលរដ្ឋ ដោយឥតគិតថ្លៃទៅទស្សនាខេត្តទាំង បួន គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នោះ ដើម្បីដឹងរឿងពិត ហើយដំណើរកម្សាន្តនេះមិនបានយកថវិការដ្ឋនោះទេ គឺជាថវិកាផ្ទាល់របស់សម្តេច និងសប្បុរសជននានាជាអ្នកផ្គត់ផ្គង់ថ្លៃចំណាយ អាហារហូបចុក ការស្នាក់នៅ ដើម្បីឱ្យពលរដ្ឋបានដឹងពីរឿងពិត និងអភិវឌ្ឍនៅខេត្តទាំងនោះ ជាពិសេសបានពិនិត្យពីផ្លូវតាមបន្ទាត់ព្រំដែនតែម្តង។

ទាក់ទងនឹងដំណើរកម្សាន្តតាមតំបន់ព្រំដែននៃភូមិភាគឦសាននេះដែរ ជាពិសេសគឺខេត្តទាំងបួនរបស់កម្ពុជាដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម នេះ កាលពីដើមខែកន្លងទៅនេះក្រុមសេនាសន្តិភាព បានដឹកនាំបងប្អូនមកពីគ្រប់រាជធានី-ខេត្ត រួមទាំងបងប្អូនខ្មែរមកពីអូស្រ្តាលី ជប៉ុន និងស៊ុយអែតផងនោះ ទៅកម្សាន្តនៅភូមិភាគឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលដឹកនាំដោយលោក លី ហុង និង លោក យឿន យឿត។ ដំណើរទស្សនកិច្ចនេះបានទៅទស្សនាបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ តាមបង្គោលព្រំដែន និងច្រកបព្រំដែនជាច្រើនទៀតរវាង កម្ពុជាវៀតណាម៕អត្ថបទ បាន ចក់











-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
