ព័ត៌មាន
ពលរដ្ឋស្រុកក្រគរទទួលបានការពិនិត្យព្យាបាលភ្នែក និងវ៉ែនតា ឥតគិតថ្លៃពីពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ
ខេត្តពោធិ៍សាត់៖ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយ ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានបន្តចុះធ្វើការពិនិត្យព្យាបាល វាស់ភ្នែក វះកាត់បកភ្នែក និងកន្ទុយថ្លែនផ្ទាល់នៅទីតាំងតាមរយៈរថយន្តវះកាត់ចល័ត ផ្តល់ថ្នាំ និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រគរ ដោយឥតគិតថ្លៃ ក្រោមកិច្ចសហការសម្របសម្រួលដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រគរ ។

កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើង នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ រយៈ១ថ្ងៃពេញ ដោយមានប្រជាពលរដ្ឋ ក្មេងចាស់ ប្រុសស្រី និងសិស្សានុសិស្ស មកពីបណ្តាភូមិឃុំ ក្នុងស្រុកក្រគរអញ្ជើញមកទទួលការពិនិត្យព្យាបាលសរុបប្រមាណ១៣៥៩នាក់ ក្នុងនោះ៤៩០នាក់ទទួលបានថ្នាំព្យាបាលភ្នែក និង២៩នាក់ទទួលបានការវះកាត់បកភ្នែក និងកន្ទុយថ្លែន ។

ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា ដែលបានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បានអោយដឹងថាការចុះមកពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងពេលនេះគឺជា សកម្មភាពមនុស្សធម៌ ដែលផ្តួចផ្តើម ឡើងដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយការចំណាយនិងការលំបាកនានារបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ហើយដោយមើលឃើញពីតម្រូវការជាក់ស្តែង និងតបតាមសំណូមពរពីប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ នឹងចុះមកព្យាបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ជាបន្តបន្ទាប់ទៀត ។

សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០២៣ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដឹកនាំសម្របសម្រួលដោយឯកឧត្ដម ជិត ប៉ុណ្ណា រ៉ា និងលោកជំទាវ យូស្រីលាភ បានចុះមកតាមបណ្តាស្រុកនានាក្នុងខេត្តពោធិ៍សាត់ចំនួន០៧លើក ដោយធ្វើការពិនិត្យព្យាបាលភ្នែក ផ្តល់ថ្នាំព្យាលបាលភ្នែក និងផ្តល់វ៉ែនតាជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតប្រាក់បានប្រមាណជិត១ម៉ឺននាក់ ក្នុងនោះលោកយាយលោកតាចាស់ជរាជាប្រមាណជិត២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរអាចបណ្តាលអោយទៅជាពិការភ្នែក ត្រូវបានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តធ្វើការវះកាត់ជួយសង្គ្រោះបានយ៉ាងជោគជ័យផងដែរ ។ ហើយក្នុងឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត កំពុងបន្តសកម្មភាពមនុស្សធម៌នេះជាបន្តបន្ទាប់តាមបណ្តាក្រុង ស្រុកនានា ក្នុងខេត្តពោធិ៍សាត់ ៕













-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត