ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ថ្លែងថា អង្គការសហប្រជាជាតិនៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាក់ស្ដែងសម្រាប់ប្រជាជន និងគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរក គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកជំទាវ Vladanka Andreeva តំណាងប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា លើកឡើងក្នុង កិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំការងាររួម (ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ អាទិភាពឆ្នាំ២០២៦ នៃការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៤- ២០២៨ (UNSDCF-2024-2028) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, លោកជំទាវបានបង្ហាញការកោតសរសើរ...
ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាកំពុងពង្រីកសេវាថែទាំ និងអប់រំកុមារតូចប្រកបដោយ ស្តង់ដានៅទូទាំងក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជននោះ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការឈរុអ៊ូសាន សម្រាប់កុមារ (ChorogUsan For Children) បានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ “ផ្ទះកុមារឆត្របៃតង” ក្រោមការអនុវត្ត របស់គម្រោងអភិវឌ្ឍន៍កុមារនៅតំបន់ បឹង ត្របែក ។ ផ្ទះកុមារនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយ នូវគម្លាតដ៏សំខាន់...
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីស្វែងយល់ពីកិច្ចអន្តរាគមន៍ឆ្លើយតបដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹក។ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន (គ.ជ.គ.ម) , ឯកឧត្តម អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។ ក្នុងជំនួបស្វាគមន៍...
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ។ សេចក្តីព្រាងច្បាប់ទី១ គឺ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ ជំពូក និង ២០ មាត្រា ត្រូវបានអង្គសភាទាំងមូលបានអនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ...
ក្នុងបទអន្តរាគមន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចបានមានប្រសានស៍បញ្ជាក់ថា ក្នុងរបទដែលសណ្ដាប់ធ្នាប់ពិភពលោក និងការគោរពច្បាប់ អន្តរជាតិមានការធ្លាក់ចុះ ក្នុងនាមជាប្រទេសតូចដូចកម្ពុជា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាឱ្យមកជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ពិភពលោកបច្ចុប្បន្ន បានឈានទៅដល់របត់ថ្មី...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនៅឆ្នាំ២០២៦នេះ ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់របស់កម្ពុជាដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា។ តាមរយៈបទអន្តរាគមន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ,...
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ចំនួន៣ នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា ដោយសម្តេចបញ្ជាក់ថា ច្បាប់នេះមានអត្ថប្រយោជន៍ផ្ទាល់ទាំងលើវិស័យការពារជាតិ, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ និងអត្ថប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។ ថ្លែងក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា អត្ថប្រយោជន៍ ៣ចំណុច នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គូសរំលេចគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។ ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលការណ៍សំខាន់ៗចំនួន៥ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធា រួមមាន៖...
ស្ថានីយកសិឧតុនិយម បានរួមចំណែកយ៉ាងសំខាន់ដល់ប្រជាកសិករបានដឹងព័ត៌មានពីអាកាសធាតុ និងការណែនាំដំណាំកសិកម្មសមស្របតាមការប្រែប្រួលអាកាធាតុ។ ឯកឧត្តមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ បានថ្លែងថា ស្ថានីយកសិ-ឧតុនិយម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពីឧតុនិយម និងការណែនាំពីដំណាំកសិកម្មសមសម្របតាមអាកាសធាតុ ងាយស្រួលដល់ប្រជាពលរដ្ឋប្រកបរបរកសិកម្ម។ ឯកឧត្ដម បានបញ្ជាក់ដូច្នេះនៅក្នុងពិធីប្រគល់ និងទទួលជាផ្លូវការនូវស្ថានីយកសិឧតុនិយម ដោយមានស្ថានីយតម្លើងថ្មីចំនួន៨ និងស្ថានីយដែលបានជួសជុលកែលម្អចំនួន១២ ក្នុងខេត្តគោលដៅ ក្នុងការអនុវត្តគម្រោងភាពជាដៃគូ រវាងរដ្ឋសហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរៈបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប ហៅកាត់ថាគម្រោង PEARL...
ក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានឲ្យដឹងថា បច្ចុប្បន្នអាជីវកម្មធំៗ ក្នុងវិស័យទេសចរណ៍ កំពុងរួមសហការអនុវត្តផែនការយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរអន្តរជាតិទស្សនាកម្ពុជាឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត តាមរយៈការខិតខំរួមគ្នា ថែរក្សាទីផ្សារចាស់ និងកំណត់គោលដៅទីផ្សារថ្មីនៅតាមបណ្តាប្រទេសនានាទៀត។ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» តំណាងផ្នែកឯកជន បានថ្លែងប្រាប់BTV នៅថ្ងៃទី១២ ខែឧសភានេះ ថា បច្ចុប្បន្នអាជីវកម្មតូចធំៗនានា ក្នុងវិស័យទេសចរណ៍ បាននិងកំពុង...