បច្ចុប្បន្នសាលាបឋមសិក្សាមួយចំនួន បានផ្លាស់ពីការសិក្សាមួយពេល ទៅជាការសិក្សាពេញមួយថ្ងៃ។ ការសិក្សាពេញមួយថ្ងៃនេះ បានផ្ដល់ផ្លែផ្កាមកវិញជាភាពប្រសើរឡើងរបស់កុមារ។ កុមារទទួលបានការសិក្សា ការអប់រំច្រើនម៉ោង ហើយលទ្ធផលសិក្សារបស់ពួកគេក៏មានភាពប្រសើរ។ សាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ជាសាលាមួយដែលបានវិវត្តខ្លួន ពីការបង្រៀនមួយពេលធម្មតា ទៅជាសាលាអនុវត្តការសិក្សាពីរវេនពេញមួយថ្ងៃទាំងស្រុង។ ការផ្លាស់ប្ដូរនេះ ទាំងគ្រូបង្រៀន ទាំងសិស្ស ត្រូវមកបង្រៀន និងរៀនទាំងព្រឹកទាំងរសៀល។ លោក ផុន ណាត ជានាយកសាលាបានបង្ហាញការមើលឃើញថា...
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ដោយកិច្ចប្រជុំនេះផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើការងារធានាសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជការនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី១២ ខែឧសភា នេះថា កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ គឺផ្តោតសំខាន់លើការងារធានាសន្តិសុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។ ដោយកិច្ចប្រជុំនេះធ្វើជារៀងរាល់ឆ្នាំដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះ។ ហើយភាគីទាំងពីរនឹងពិភាក្សាគ្នា ដោយមានបញ្ហាអ្វីត្រូវផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកសហប្រតិបត្តិការលើការងារធានាសន្តិសុខនៅតាមបន្ទាត់ព្រំដែន។ កិច្ចប្រជុំនេះ ភាគីកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានរំឭកដល់រាជរដ្ឋាភិបាលកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណះយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងសម្ដេចតេជោ បានថ្លែងបញ្ជាក់ថា គួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។ ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថា (វិធីសាស្ត្រចម្បង...
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់ឯកអគ្គរដ្ឋទូតសិង្ហបុរី ពិនិត្យលទ្ធភាពជួយជំរុញ និងទាក់ទាញវិនិយោគិនសិង្ហបុរី មកកម្ពុជាបណ្តាក់ទុននៅកម្ពុជាបន្ថែម ជាពិសេសលើវិស័យឧស្សាហកម្មកែច្នៃចំណីអាហារ បែបហាឡាល់ ដែលជាវិស័យមានសក្តានុពល ខ្ពស់ សម្រាប់ទីផ្សារក្នុងតំបន់និងសកលលោក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី...
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា រហូតដល់ពេលនេះ នៅមានពលរដ្ឋខ្មែរជាជនភៀសសឹកជាង៣ម៉ឺននាក់ទៀត ដែលភាគច្រើនជាស្រ្តី និងកុមារ មិនទាន់អាចវិលត្រឡប់ទៅភូមិឋានរបស់ពួកគេវិញបានទេ ដោយសារតែមានការរារាំងពីសំណាក់ពួកយោធាថៃ។ តាមរយៈសន្និសីទប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា មកដល់ពេលនេះ នៅមានជនភៀសសឹកប្រមាណបីម៉ឺនពីរពាន់នាក់ទៀត នៅមិនទាន់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងបានវិញនៅឡើយ ដោយជួបហានិភ័យផ្សេងៗ ប៉ុន្តែពួកគេទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់ពួកគាត់។ ឯកឧត្តម ប៉ែន បូណា...
ជាសមិទ្ធផលថ្មី នៅដើមឆ្នាំ២០២៦នេះ ដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មសហគមន៍ជនបទកូរ៉េ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (Record of Discussion) ស្តីពីគម្រោង “លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មតាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា” ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េ ហើយគម្រោងនេះ គាំទ្រដោយក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ...
សាធារណរដ្ឋគុយបា និងព្រះរាជាណាចក្រកម្ពុជា កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសខណៈភាគីទាំងពីរបានប្តេជ្ញា និងបញ្ជូនមន្ត្រីជំនាញដើម្បីសិក្សាពីលទ្ធភាពនេះ។ បញ្ជាក់ប្រាប់ BTV ក្រោយជំនួបរវាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា, ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងបទបញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាស នៃរដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិល បានបឲ្យដឹងថា កម្ពុជា និងគុយបា ធ្លាប់មានទនាក់ទំនងគ្នាជាយូរហើយ ប៉ុន្តែនៅពេលនេះ...
កំពង់ស្ពឺ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្ដេជ្ញា ក៏ដូចជាបានណែនាំដល់សាខា និងអនុសាខាទាំង ៩ស្រុក-ក្រុងឱ្យបង្កើនសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ស្របតាមទិសស្លោក “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ។ ក្នុងពិធីអបអរសាទរខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម...
អតីតយុទ្ធជនរស់នៅក្នុងភូមិកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសំដែងនូវការសប្បាយរីករាយ ក្រោយពីឃើញផលដំណាំរួមផ្សំរបស់គេដែលខិតខំដាំជាងបីឆ្នាំកន្លងមកនេះ បានចេញផ្លែផ្កាលក់បានកម្រៃជាបណ្តើរៗ ធ្វើឱ្យជីវភាពគ្រួសារពួកគេបានធូរធារជាងពេលមុនមួយកម្រិត។ អតីតយុទ្ធជនបានឱ្យដឹងថា អតីតយុទ្ធជនទាំងអស់ បានទទួលដី និងផ្ទះរបស់សមាគមអតីតយុទ្ធជនពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជននិវត្តជនកម្ពុជា, ឯកឧត្តម...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម។ ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦…។