ភ្នំពេញ៖ ជនជាតិជប៉ុន៥នាក់ និងចិន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅអគារខុនដូ JD Polman ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន...
មន្ត្រីជំនាញក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ចុះពិនិត្យស្រាវជ្រាវករណី មន្ត្រី នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចំនួន ២រូប សង្ស័យបានទាមទារប្រាក់ចំនួន៦រយដុល្លារ ពីរោងចក្រដំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ។ មន្រ្តីនៃក្រសួងបរិស្ថាន បានចុះមកដល់ទីតាំងរោងចក្រខ្នាតតូច កែឆ្នៃដំណាប់ស្វាយ ឈ្មោះ ហុង ចេងហ្វាង ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានជួបតំណាងក្រុមហ៊ុន ជាជនជាតិចិន និងអ្នកបកប្រែចំនួន២នាក់ ដោយបានសួរនូវសំណួរស៊ើបអង្កេតជាច្រើន ដើម្បីស្វែងរកការពិត និងរកភាពស្អាតស្អំជូនភាគីម្ចាស់ក្រុមហ៊ុន...
ភ្នំពេញ៖ ដោយមានការឯកភាពពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើការផ្តល់សេវាសុខាភិបាល និងបញ្ហាប្រឈមរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ។ គណៈប្រតិភូទទួលស្វាគមន៍ដោយឯកឧត្តមវេជ្ជបណ្ឌិត សុខ...
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ចាប់ពី ម៉ោង ០៩:០០នាទី នៅសាលប្រជុំអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ច ប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣០...
អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានឲ្យដឹងថា ដោយបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឥតរាថយ តាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សហការជាមួយកម្លាំង មានសមត្ថកិច្ចខេត្តព្រះសីហនុ ជាអាទិ៍ គណៈ អភិបាលខេត្ត, កងកម្លាំងរាជអាវុធហត្ថ, និង អយ្យការអមសាលាដំបូង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។ សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង...
ទីស្តីការក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ដែលដឹកនាំដោយលោក ហេ អេនជា (He Enjia) ប្រធាន(TAFTAC)។ ជំនួបសម្តែងការគួរសមនេះ ប្រៀបបាននឹងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការធ្វើទំនើបកម្មសេដ្ឋកិច្ច ស្របទៅនឹងបទដ្ឋានបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាពជាសសរត្ថម្ភនៃយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន។...
ព្រឹកថ្ងៃអង្គារ៏ ទី៧ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ និងហ្វឹកហ្វឺន បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយ៖ ១. ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី...
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) នៅចំណុចបុរីហ្គោឌែនឃី ផ្ទះលេខA01 A02 និង C09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ជនបរទេស២៧នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭកទៅដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុកទាំង៩ ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា អាជ្ញាធរត្រូវពិនិត្យ និងដោះស្រាយបន្ទាន់នូវរាល់ចំណុចអសកម្ម ដែលបាននិងកំពុងកើតមានក្នុងស្ថាប័ន មន្ទីរ ជំនាញមួយចំនួន ធ្វើយ៉ាងណាបញ្ជៀសរាល់បញ្ហា...