«យុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានគោលដៅបណ្តុះកូនខ្មែរឱ្យខ្លាំង តាមរយៈការជ្រើសរើសមុំទី១ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍មូលធនមនុស្ស»។ នេះជាការគូសបញ្ចាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអាស៊ីអឺរុប នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ស៊ុន...
ដងផ្លូវនានានៅជុំវិញផ្សារដើមគរចាស់ ត្រូវបានអាជ្ញាធរបើកឲ្យធ្វើលំហូរចរាចរណ៍វិញទាំងអស់ហើយ ខណៈ ការរៀបចំសណ្តាប់ធ្នាប់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រេចលទ្ធផល៩០ភាគរយហើយ។ អ្នកដំណើរសាទរ ចំពោះការត្រួសត្រាយផ្លូវនេះឱ្យទូលាយវិញ។ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែលលក់ដូរនៅលើផ្លូវ និង ចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគរ ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង...
ភ្នំពេញ ៖ កម្ពុជាផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ ដែលជារបាយការណ៍ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការស្វែងយល់ឱ្យកាន់តែទូលំទូលាយ ចំពោះហានិភ័យសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការសម្រប សម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គ.ស.ហ. នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី...
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា កម្ពុជាកំពុងខិតខំបង្កើត និងត្រូវការសម្ព័ន្ធមិត្តច្រើន ដើម្បីបើកចំហជើងមេឃលើវិស័យអាកាសចរណ៍ឱ្យកាន់តែទូលំទូលាយទៅ កាន់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងបទសម្ភាសន៍ជាមួយBTV បានលើកឡើងអំពីវឌ្ឍនភាពនៃវិស័យអាកាសចរណ៍ ថាក្រុមហ៊ុនអាកាសចរណ៍ជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដែលមានឈ្មោះថា «អង្គរអ៊ែរ» ប៉ុន្តែចាប់ពី ដើមឆ្នាំ២០២៥ ត្រូវបានធ្វើការផ្លាស់ប្ដូរឈ្មោះពី “កម្ពុជាអង្គរអ៊ែរ” មក “air...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ មានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបាននូវសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈជូនក្រសួង និងរាជរដ្ឋាភិបាលក្នុងឆ្នាំកន្លងទៅនេះ។ ឯកឧត្ដមបន្ថែមថា នៅក្នុងនីតិកាលទី៧...
នៅថ្ងៃទី២៥ ខែកុម្ភៈនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តការងារបន្តរបស់ខ្លួននៅឆ្នាំ២០២៦ ហើយនៅក្នុងឱកាសបើកសន្និបាតនេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បានដាក់ផែនការផ្តល់ការសម្របសម្រួលឲ្យបានល្អ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនបើករោងចក្រសហគ្រាសឲ្យបានច្រើនថែមទៀត ដើម្បីបង្កើតឱកាសការងារកាន់តែជូនពលរដ្ឋ។ ឯកឧត្តម ប្រាក់ សារ៉ាត់ ថ្លែងថា ផែនការនៅក្នុងឆ្នាំ២០២៦នេះ ខេត្តនឹងបង្កើនសកម្មភាពផ្តល់ការសម្របសម្រួលទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រ សហគ្រាសឲ្យបានកើនលើសឆ្នាំ២០២៥ ដែលមាន៥៥រោងចក្រសហគ្រាស ខណៈ ក្នុងខែមករា ឆ្នាំ២០២៦ ខេត្តទាក់ទាញបានអ្នកវិនិយោគមកបង្កើតរោងចក្រសហគ្រាសបានចំនួន២គម្រោងរួចហើយ។...
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានដាក់ផែនការរំដោះផ្ទៃដីពីមីន ប្រមាណ២០០គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២៦ នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញទស្សនវិស័យ និងយុទ្ធសាស្រ្តច្បាស់លាស់លើវិស័យមីន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៦ អង្គភាពCMAC បានដាក់ចេញផែនការរំដោះផ្ទៃដីពីមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពី១៨០ទៅ២០០គីឡូម៉ែត្រក្រឡា...
មេដឹកនាំគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះបេសកកម្មការទូតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅអាម៉េរិក និងអឺរ៉ុប ថាជាបេសកកម្មដ៏សំខាន់ដែលនឹងនាំប្រយោជន៍ដល់ ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ BTV ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក គឺទទួលបានជោគជ័យយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា ដោយសារសម្តេចបាននាំយកបញ្ហាថៃរំលោភបំពានបូរណភាពទឹកដីកម្ពុជាឲ្យពិភពលោកបានដឹងឮ។ ឯកឧត្តមបានកោតសរសើរអំពីបេសកកម្មភាពការទូតរបស់សម្តេចធិបតីនៅលើឆាកអន្តរជាតិ ដើម្បីនាំយកការពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រាប់ពិភពលោក ដើម្បីស្វះស្វែងរកការគាំទ្រលើផ្នែកច្បាប់អន្តរជាតិ។ សូមជម្រាបថា បេសកកម្មការទូតដ៏សកម្មរបស់សម្តេចធិបតី...
ព្រះសីហនុ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវទឹក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានយន្តដឹកជញ្ជូនទេសចរណ៍យ៉ាងសកម្ម។ នេះបើតាម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តតាមបណ្តាកោះនានា។ កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការស្ដារនូវសន្តិភាពឡើងវិញ និងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ឲ្យបានចប់រួចរាល់ ដើម្បីឲ្យពលរដ្ឋរស់នៅដោយភាពសុខសានដូចមុន ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីកាត់ឬសសីម៉ាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តត្រពាំងឱប ស្ថិតក្នុងស្រុកភ្នំស្រួច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានការនិមន្ត រួមទាំងមានការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ...