សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានបញ្ជាក់ថា ការងារលើកកម្ពស់សុខភាពមាតា ទារក និងកុមារ មានសារៈសំខាន់ណាស់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់។ ម្យ៉ាងទៀតបើពួកគេមិនមានសុខភាព អាហាររូបបត្ថម្ភជំ នួយដល់រាងកាយ បញ្ញា ស្មារតីគ្រប់គ្រាន់ទេ វាធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិ ទាំងមូលផងដែរ។ ដូច្នេះគ្រប់ភាគី ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះ មុនពេលសម្រាល ។ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារ...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំធ្វើវេទិកាសាធារណៈស្តីពី ការផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់សាធារណជន ឆ្នាំ២០២៦ (ថវិកាពលរដ្ឋ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាការបង្ហាញនូវគម្រោង សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ វេទិកានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានការអញ្ជើញបើកពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានតួអង្គចូលរួមមានថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍, អង្គការមិនមែនរដ្ឋាភិបាល, មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត និងប្រជាពលរដ្ឋ ជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ...
កម្លាំងទ័ពមួកខៀវកម្ពុជា ចំនួន២០នាក់បន្ថែមទៀត ត្រូវបានបណ្ដុះបណ្ដាលជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រៀមចេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN ។ នៅថ្ងៃទី២៧ ខែកុម្ភៈ នេះ ឧត្តមសេនីយទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បាន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបង្កើនសមត្ថភាពវិស្វកម្មគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រ ជាជាតិ ដែលជាចំណេះជំនាញថ្មីមួយទៀតដ៏កម្រ។ ឧត្តមសេនីយទោ បានបញ្ជាក់ថា ជំនាញវិស្វកម្មសំណង់ស៊ីវិលនេះ គឺផ្តោតលើការបញ្ជារថយន្តស្ទូចធុនធំ ដែលជាជំនាញកម្រ និងមិនធ្លាប់មាន នៅក្នុងជួរកម្លាំងរក្សាសន្តិភាព...
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដាក់ផែនការកំណតក្នុងឆ្នាំ២០២៦នេះ ត្រូវដឹកដំណើរតាមផ្លូវអាកាស ឱ្យបានចំនួន៨លាននាក់។ ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានសម្រេចដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន៦០ ដោយក្នុងនោះមាន២០ទិសដៅការងារថ្មី និង៤០ទិសដៅការងារអនុវត្តបន្ត ដើម្បីអនុវត្តឱ្យបាន ហើយការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវសម្រេចឱ្យបានចំនួន៨លាននាក់ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន១១២ពាន់តោន ជើងហោះហើរចេញ-ចូលជាង៧២ពាន់ជើង ដោយសារមានតម្រូវការពាណិជ្ជកម្ម...
សិស្សជិត៥ពាន់នាក់នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់អាចត្រឡប់ចូលរៀនៅសាលាវិញ ដោយពួកគេបន្តរៀសូត្រនៅជំរុំភៀសសឹក និងមួយចំនួននៅសាលា ក្រៅពីតំបន់ជម្លោះព្រំដែន។ មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈនេះ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញ មានសាលារៀនប្រមាណជា២០នៅបន្តបិទទ្វារ និងប៉ះពាល់ដល់សិស្សចំនួនជិត ៥ពាន់នាក់ មិនទាន់អាចត្រឡប់ទៅសាលារៀនវិញ ប៉ុន្តែសិស្សទាំងអស់កំពុងបន្តរៀនសូត្រនៅជំរំភៀសសឹក និងមួយចំនួនទៀតរៀននៅសាលាផ្សេងៗ ក្រៅពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបានបន្តថា សាលារៀនដែលមិនទាន់អាចបើកដំណើរការវិញ...
សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឲ្យឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ នៅគេហដ្ឋានសម្តេចផ្ទាល់។ នាឱកាសនោះឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យឯកឧត្ដម ចូលជួបសំណេះសំណាល និងសួរសុខទុក្ខសម្តេច។ ឯកឧត្តមក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តម វ៉ាង...
ភ្នំពេញ៖ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រីនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានបន្តកិច្ចប្រជុំពិភាក្សាយ៉ាងស៊ីជម្រៅលើខ្លឹមសារឯកសារ ដើម្បីត្រៀមរៀបចំកម្មវិធី “សភាត្រាប់” ក្នុងគោលដៅបណ្តុះបណ្តាល និងជំរុញយុវតីកម្ពុជាឱ្យឈានជើងចូលក្នុងវិស័យនយោបាយ និងភាពជាអ្នកដឹកនាំ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមការដឹកនាំរបស់ លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការ ទី៦ និង លោកជំទាវ សាន្ត អារុណ សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា ដោយមានការចូលរួមពីតំណាងអង្គការ UN Women និង UNFPA ប្រចាំកម្ពុជា។...
នារសៀសថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីនៃនាយកដ្ឋានគ្រប់គ្រភាពខ្យល់ សំឡេង និងរំញ័រ សហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង បានចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ និងធ្វេីការត្រួតពិនិត្យគុណភាពខ្យល់ដោយប្រើរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។ នៅក្នុងឱកាសនេះ ឯកឧត្តម ខ្វៃ...
នៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាស្តីពី «ទស្សនាទាន និង សញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ» ជូនសាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅកសាង និងលើកកម្ពស់មូលដ្ឋានគ្រឹះនៃការយល់ដឹងអំពីសេដ្ឋកិច្ចច្នៃប្រតិដ្ឋ ការបណ្តុះឆន្ទៈនិងស្មារតីសហគ្រិនភាព និង ការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារនិងមុខរបរក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។ កម្មវិធីសិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពិធីបើកសិក្ខាសាលា បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់...
ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាស ច្រានចោលការផ្សាយបំភ្លៃការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវកម្ពុជា ក្នុងចេតនាបង្ខូចទីផ្សារកសិផលរបស់កម្ពុជា។ នេះបើតាមសេចក្ដីបំភ្លឺរបស់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់។ ការចេញបំភ្លឺនេះក្រោយមានការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥ របស់កម្ពុជា។ អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម...