ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ...
រាជរដ្ឋាភិបាល ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាលពលី រងរបួស វីរយុទ្ធជនកំពុងឈរជើងនៅជួរមុខ និងពលរដ្ឋកំពុងភៀសសឹក។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែង សម្តេចមហាបវរធិបតី ហ៊ុន...
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅឯខេត្តសៀមរាបលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីក្នុងសង្គ្រាមការពារបូរណភាពទឹកដី។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់...
នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពដែលបានរងរបួសដល់មានពិការភាពកំពុងសម្រាកព្យាបាលនៅផ្ទះ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រោយបានទទួលដំណឹងអំពីស្ថានភាពសុខភាពរបស់វីរកងទ័ពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលបានរងរបួសរហូតដល់មានពិការភាព ក្នុងបុព្វហេតុការពារដែនដីសុវណ្ណភូមិពីសត្រូវឈ្លានពាន។ ការចុះសួរសុខទុក្ខនេះ គឺបានបញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដោយមិនបានទុកវីរកងទ័ពណាម្នាក់ចោលនោះទេ ដែលត្រូវផ្តល់ការយកចិត្តទុកដាក់ និងផ្តល់កម្លាំងចិត្តដោយផ្ទាល់ពីលោកជំទាវបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។
គិតត្រឹមរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់មាសបានប្រមាណ ១៨តោន ដោយវិស័យនេះកំពុងដើរយ៉ាងសំខាន់ ខណៈដែលវិស័យរ៉ែផ្សេងៗទៀត បាននិងកំពុងជាប្រភពចំណូលថ្មីរបស់ជាតិ តាមរយៈការបង្កើន ចំណូលចូលថវិកាជាតិ និងការបង្កើតការងារជូនប្រជាពលរដ្ឋជាដើម។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិព័រណ៍ផលិតផល រ៉ែឆ្នាំ២០២៦ នេះថា ជុំវិញវិស័យរ៉ែនេះ កម្ពុជាកំពុងទទួលបានការធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទរួមមាន រ៉ែមាស រ៉ែដែក ស៊ីម៉ងត៍ ថ្មសំណង់ ថ្មអារ ខ្សាច់...
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ផ្លូវថ្មើរជើងចតុមុខ មិនត្រឹមតែជាកន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយម និងមានការសម្តែងប្លែកភ្នែកប៉ុណ្ណោះទេ តែពេលនេះផ្លូវថ្មើរជើងក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត។ ជាក់ស្តែងនៅចុងសប្ដាហ៍នេះផ្លូវថ្មើរជើងបានបង្ហាញសមទ្ធិផលជាតិ តួរយ៉ាងពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ថែមទៀតផង។ ការថ្លែងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនតេជោមាស...
នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់នគរបាលចរាចរណ៍ និងដាក់ទិសដៅការងារបន្ត ពិសេសផ្សព្វផ្សាយផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការផាកពិន័យឡើងវិញ ក្រោយអត្រាគ្រោះថ្នាក់កំពុងបន្តគំរាមកំហែងដល់សុខសុវត្ថិភាពលើដងផ្លូវសាធារណៈ និងអាយុជីវិតរបស់ពលរដ្ឋអ្នកដំណើរ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក លោកអធិការរងផែនការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ ការចុះរឹតបន្តឹងច្បាប់តាមរយៈការផាកពិន័យឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមានគោលការណ៍អនុញ្ញាតពីក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពិនិត្យឃើញថា អត្រាគ្រោះថ្នាក់មិនបានថមថយនោះឡើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានប្រើប្រាស់វិធានការណ៍រឹតបន្តឹងច្បាប់តាមរយៈការចុះផ្សព្វផ្សាយអប់រំណែនាំអស់រយៈពេលជាងកន្លះឆ្នាំកន្លងមក ពោលគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ៕...
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ។ ការរៀបចំជម្រកបណ្តោះអាសន្នមិនត្រឹមតែជាការឆ្លើយតបទៅនឹងបញ្ហាចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ទាំងដែលបង្កដោយមនុស្ស និងធម្មជាតិ...
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូត្រីភាគីកម្ពុជា ចូលរួមក្នុងសន្និសីទសកលលើកទី៦ ស្តីពីការលុបបំបាត់ពលកម្មកុមារ (The 6th Global Conference on Elimination of Child Labour) នាទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក។ សន្និសីទកម្រិតពិភពលោកនេះ រៀបចំឡើងដោយរដ្ឋាភិបាលម៉ារ៉ុក សហការជាមួយអង្គការពលកម្មអន្តរជាតិ...
ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីបញ្ចាំងភាពយន្តឥណ្ឌូនេស៊ី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការពង្រឹងការទូត សេដ្ឋកិច្ច និងសង្គម-វប្បធម៌នៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងផ្សារទំនើបអូឡាំព្យ៉ា រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ បានធ្វើឡើងក្រោមវត្តមានរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។ ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ...