គណបក្សនយោបាយ និងតំណាងនិស្សិតខ្មែរដែលកំពុងសិក្សាក្នុងអឺរ៉ុប បានបង្ហាញសុទិដ្ឋិនិយមចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ និងទស្សនកិច្ចនៅប្រទេសមួយចំនួននៅអឺរ៉ុប គឺពិតជាមានសារសំខាន់និងបង្ហាញពីភាពខ្លាំងរបស់កម្ពុជាសម្រាប់ចលនាការទូត។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ជាកិត្តិយសសម្រាប់ប្រទេសកម្ពុជាដែលឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩...
ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ប្រមាណ ៣ម៉ឺននាក់ ដើម្បីទៅបំពេញបញ្ហាខ្វះគ្រូបង្រៀន។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្នត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់៣១ ៩៧៨នាក់ ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូបង្រៀន។ ចំនួនត្រូវការគ្រូបង្រៀនទាំងប្រមាណ ៣ម៉ឺននាក់ គឺសម្រាប់គ្រប់កម្រិតសិក្សា ដោយចាប់រាប់ពីមតេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ តាមរបាយកាណ៍របស់ក្រសួងអប់រំបញ្ជាក់លម្អិតថា តម្រូវការគ្រូបង្រៀនច្រើនបំផុតគឺនៅកម្រិតបឋមសិក្សាដែលមានមតេយ្យសិក្សានៅជាមួយ។ កម្រិតថ្នាក់នេះ ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ជាង...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា មន្រ្តីមានសមត្ថកិច្ចនឹងបន្តកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ និងបង្រ្កាបទំនិញខូចគុណភាព និងទំនិញគេចពន្ធឱ្យកាន់តែសកម្មឡើងថែមទៀត ជាពិសេសលើមុខទំនិញសាច់បង្កកគ្រប់ប្រភេទ ចូលមកកម្ពុជា។ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការទប់ស្កាតអំពើរត់ពន្ធផលិតផលពីសត្វ គឺជាកិច្ចការអាទិភាពរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នេះគឺជាវិធានការមួយ ត្រូវបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ ដែលជាកាតព្វកិច្ចបន្ថែមក្នុងការពង្រឹងការគ្រប់គ្រងនៃការនាំចូល ឬពង្រឹងការគេចបង់ពន្ធលើមុខទំនិញពីសាច់សត្វនេះ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៥កន្លងទៅ...
អាជីវករ និងកូនខ្មែរកាត់ចិន នៅខេត្ដសៀមរាប បានសម្ដែងការរីករាយ ក្នុងការលក់ដូរគ្រឿងរណ្ដាប់ ឬទំនិញផ្សេងៗ ដូចជានំផ្លែឈើ ផ្កា សម្រាប់សែនពិធីបុណ្យចូលឆ្នាំចិន វៀតណាម នៅឆ្នាំនេះ ដោយពួកគាត់លើកឡើងថា ទំនិញនៅឆ្នាំនេះមានតម្លៃធម្មតា ការលក់ដូរមិនមានការដំឡើងថ្លៃនោះទេ។ អាជីវករនៅផ្សារ ក្រុងសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនេះមានប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន និងវៀតណាម ជាច្រើនបានមកទិញទំនិញ ក៏ដូជាសម្ភារៈ សម្រាប់សែនព្រេនក្នុងពិធីចូលឆ្នាំចិន វៀតណាមហើយតម្លៃទំនិញមិនមានការតម្លើងថ្លៃនោះទេ។ ប៉ុន្ដែក្រុមអាជីវករសង្កេតឃើញថា សន្ទុះចំនួនអ្នកមកទិញមានការធ្លាក់ចុះបន្ដិចបន្ទួច បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ។...
រាជរដ្ឋាភិបាលលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៦។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅ ខេត្តសៀមរាប ដែលគោលបំណងផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប...
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ខណៈតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នៅទូទាំងខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង គូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានសក្ដានុពលទេសចរណ៍ទាំងធម្មជាតិ វប្បធម៌ សិល្បៈ ប្រពៃណី ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនៅតាមគោលដៅទេសចរណ៍ជាប់ប្រភពទឹកគឺល្អមែនទែនសម្រាប់ការងូតទឹកលេងកម្សាន្តនារដូវកាលនេះ។ សូមរំលឹកថា មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានសហការជាមួយកម្លាំងនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ចុះណែនាំការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំចិន។ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់ឱ្យបានរៀបរយដើម្បីធានាថាភ្ញៀវដែលបានមកលេងកម្សាន្តមានអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ។ សូមជម្រាបថា...
ប្រឡាយជាង ៣០០០ ម៉ែត្រ ជាសមិទ្ធផលថ្មី ក្នុងឃុំកោះសំរោង នៃស្រុកកំពង់សៀម ត្រូវបានអាជ្ញាធរធ្វើការស្តារឡើងវិញ និងកែលម្អដើម្បីធ្វើជាអាងស្តុកទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះស្រោចស្រពដំណាំកសិកម្ម និងការរស់នៅប្រចាំថ្ងៃ។ ឃុំកោះសំរោង ជាឃុំមួយមានផ្ទៃស្ថិតលើតំបន់ដីកោះ និងជាឃុំមួយក្នុងចំណោមឃុំទាំង១៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយឃុំនេះហ៊ុមព័ទ្ធជុំវិញដោយទឹកទន្លេមេគង្គ។ លោក សក សុក មេឃុំកោះសំរោង នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថា តាមរយៈថវិកាមូលនិធិឃុំសង្កាត់ឆ្នាំ២០២៥ រដ្ឋបាលឃុំបានយកថវិកានេះ ទៅអភិវឌ្ឍន៍ដោយស្តារប្រឡាយ និងពង្រីកអាងស្តុកទឹកនៅរដូវប្រាំងបានប្រវែងជិត...
នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ ចុះហត្ថលេខាលើអនុសារណៈនៃកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធសមាគមមេធាវីជប៉ុន Shiho-Shoshi ។ លោក Ozawa Yoshinori ប្រធានសហព័ន្ធ Shiho-Shoshi សមាគមមេធាវីជប៉ុន បានគូសបញ្ជាក់ថា នឹងគាំទ្រនិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយចូលរួមចំណែកដល់ការព្យាករណ៍បរិស្ថាននៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត...
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបង្ហាញនូវមោទនភាពនៃកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលនាំចូលស៊ីម៉ង់ត៍ ១០០ ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំងស្រុង និងក្លាយជាប្រទេសដែលនាំចេញស៊ីម៉ង់ត៍ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិព័រណ៍ផលិតផល រ៉ែឆ្នាំ២០២៦ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញវិស័យរ៉ែនេះ កម្ពុជាកំពុងទទួលបានការធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ ក្នុងនោះចំ ពោះថ្មសំណង់ និងរ៉ែខ្សាច់សំណង់ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធានានិរន្តរភាព នៃការផ្គត់ផ្គង់វត្ថុធាតុដើមបានគ្រប់គ្រាន់ និងតម្លៃសមរម្យ ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសំណង់ធំ-តូចនានានៅទូទាំងប្រទេស...
ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឡើងជាបន្តបន្ទាប់ ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងដែលមានតម្លៃផ្នែកគតិយុត្តមិនអាចខ្វះបានក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ...