កំពង់ស្ពឺ៖ អ្នកវិនិយោគិន នៃប្រទេសចិន គ្រោងបោះទុនជំហានទី១ ចំនួន៥លានដុល្លារ ដើម្បីវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់ ដែលចេញពីរោងចក្រ និងកសិដ្ឋានចិញ្ចឹមសត្វ ដើម្បីផលិតធ្វើជាជីកសិកម្ម នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក Lee តំណាងឱ្យអ្នកវិនិយោគិនចិន បានឲ្យដឹងថា ដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ពិសេសភាពរីកចម្រើននៃវិស័យកសិកម្ម ឧស្សាហកម្ម...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានចេញ សេចក្តីថ្លែងការណ៍ជុំវិញការវិវត្តថ្មីៗ បញ្ហាព្រំដែនកម្ពុជា-ថៃ។ ឆ្លើយតបទៅនឹងការសាកសួររបស់បណ្តាញសារព័ត៌មានទាក់ទងនឹងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការគូសបញ្ជាក់ដូចខាងក្រោម៖ ១. កម្ពុជាកត់សម្គាល់ថា ការលើកឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលព័ត៌មានរួម ស្តីពីស្ថានការណ៍ថៃ-កម្ពុជា ឆ្លុះបញ្ចាំងនូវគោលការណ៍ច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ ដែលកម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ ទស្សនៈស្របគ្នានេះ គឺជាការស្វាគមន៍ចំពោះការទទួលស្គាល់នូវវិធីសាស្ត្រ និងមាគ៌ា ដែលកម្ពុជាបានគាំទ្រជាយូរមកហើយ។...
អ្នកជំនាញអន្តរជាតិ មកពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយ បានចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ជាក់ស្តែងអំពីការ អនុវត្តបច្ចេកវិទ្យា AI និងបានបង្ហាញពីអត្ថប្រយោជន៍មុខងារគ្រឹះជាច្រើន ដែល AI កំពុងជួយដោះស្រាយនៅគ្រប់ប្រតិបត្តិការនានា។ លោក Zhao Hongyu អគ្គនាយករងក្រុមហ៊ុន Beijing Electronic Digital Intelligence Technology (BEDI) បានលើកឡើងក្នុងកិច្ចពិភាក្សាការអនុវត្តបញ្ញាសិប្បនិម្មិត (AI) នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែមីនា...
ពោធិ៍សាត់៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសាកសួរសុខទុក្ខពលរដ្ឋភៀសសឹក ស្ថិតសាលាវិទ្យាល័យហ៊ុន សែន ប្រមោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងបន្តដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន១៦ស្ថានទូត និងអង្គការអន្តរជាតិចំនួន២ ទៅទស្សនកិច្ចស្ថានភាពព្រំដែនកម្ពុជា-ថៃ...
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបន្តទទួលអំណោយពីបងប្អូនសប្បុរសធម៌ សម្រាប់យកទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ជាពិសេសនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា និងថៃ។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភ តង់ចំនួន២០០ គិតជាថវិកាចំនួន ៣០០០ដុល្លារ ទឹកសុទ្ធចំនួន១០០០យួរ និងថវិកាចំនួន ពីរលានរៀលជូនដល់កងពលសម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព និងសម្រាប់នាំយកបន្តទៅចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ លោកឧត្តមសេនីយ៍បានលើកឡើងថា ទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់គ្នានេះ បានបង្ហាញយ៉ាងច្បាស់អំពី «ទឹកចិត្តសមរភូមិក្រោយ»ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ...
ការតាំងពិព័រណ៍បដិមាព្រះវិស្ណុ “Vishnu’s Cosmic Ocean” ចាប់បើកហើយនៅសារមន្ទីរសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការផ្សាយរបស់ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។ ពិធីតាំងពិព័រណ៍ដ៏ពិសេសនេះ បានតាំងបង្ហាញពីបដិមាដ៏ធំអស្ចារ្យ នៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាកម្ចីពីសារមន្ទីរជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពិធីបើកពិព័រណ៍នេះ មានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ផងដែរ។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ផងដែរថា៖...
កោះស្រឡៅ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសារគរ ខេត្តកោះកុង នឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូនៅកម្ពុជា និងនៅក្នុងតំបន់។ គម្រោងរៀបចំអភិវឌ្ឍន៍កោះស្រឡៅជាកោះ អព្យាក្រឹតកាបូន (Carbon Neutral) ដែលមានប្រជាពលរដ្ឋរស់នៅចំនួនជាង៣០០គ្រួសារ ត្រូវបានប្រកាសដោយ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងការប្រារព្ធបុណ្យ«កោងកាងសន្តិភាព» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ ដោយផ្ទាល់។ ឯកឧត្តមបណ្ឌិត...
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍បានបង្ហាញថា ការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំមួយគឺអាស្រ័យលើការប្តេជ្ញាចិត្តចូលរួមកិច្ចសន្ទនាសង្គមប្រកបដោយភាពស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធជាពិសេស ភាគីនិយោជក និងកម្មករនិយោជិតផ្ទាល់។ ក្នុងពិធីបើកវេទិកាទំនាក់ទំនងវិជ្ជាជីវៈ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅកម្ពុជា ក្រោមកិច្ច កាលពីព្រឹកថ្ងៃទី២៦ ខែមីនានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការពង្រឹងការស្វែងយល់ពីគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងសុខដុមរមនា គឺជាសសរស្តម្ភនៃទំនាក់ទំនងវិជ្ជាជីវៈ។...
ការបង្កើតដ្រូន និងបច្ចេកវិទ្យាថ្មីៗ របស់យុវជនកំពុងដាក់បង្ហាញក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ស្ថិតនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី២៥រហូតដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦។ ការបង្កើតបច្ចេកវិទ្យារបស់យុវជនទាំងនេះ គឺបានចូលរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ។ យុវជនដែលបានចូលរួមក្នុងទិវាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នៅព្រឹកថ្ងៃទី២៦ ខែមីនា នេះ បានប្រាប់BTVថា ការបង្កើតបច្ចេកវិទ្យាថ្មីៗ ដូចជា៖ ដ្រូន រ៉ូបូត...
រយៈពេលជាងមួយឆ្នាំ, ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាជ្ញាធរកម្ពុជាបានបង្ក្រាប និងបិទខ្ទប់ទីតាំង Online Scams ចំនួន២៣៦កន្លែង និងផ្តន្ទាទោសមេខ្លោង និងបក្ខពួក ចំនួន៦៩៧នាក់។ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed)...