ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ង្វៀន ម៉ាញ គឿង អនុរដ្ឋមន្ត្រីការបរទេស និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានយល់ឃើញដូចគ្នាអំពីឧត្តមប្រយោជន៍ ដែលត្រូវបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម លើយន្ដការដែលមានស្រាប់នាពេលកន្លងមក។ ការយល់ឃើញដូចគ្នាបែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អនុញ្ញាតឲ្យលោក ង្វៀន ម៉ាញ គឿង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១២ ខែមករា...
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ បានជួបប្រជុំតាមអនឡាញជាមួយ លោកជំទាវ Eunice M. Tembo Luambia ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍នៃប្រទេសហ្សំប៊ីប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងជាប្រធានកិច្ចប្រជុំលើកទី២៣ នៃរដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) រួមជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU)។ តាងនាមឱ្យ សម្តេចធបតី ហ៊ុន ម៉ាណែត...
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិ របស់គ្រួសារអតីតយុទ្ធជនពលី មានដី មានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន...
ភ្នំពេញ៖កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ICRC ចំពោះតួនាទីដ៏មានសារៈសំខាន់ ក្នុងការចុះសួរសុខទុក្ខ និងការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពរបស់កងទ័ពកម្ពុជាទាំង ១៨ រូប នៅអំឡុងពេលត្រូវបានឃុំខ្លួននៅប្រទេសថៃអស់រយៈពេល ១៥៥ថ្ងៃ រហូតដល់ការធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព។ ការថ្លែងអំណរគុណជាថ្មីបែបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិទទួលជួបសម្តែងការគួរសម និងពិភាក្សាជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Stéphane Bonamy ប្រធានបេសកកម្ម ICRC ប្រចាំរាជធានីភ្នំពេញ។...
កែប៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា ដើម្បីតម្រង់ទិស និងដាក់ចេញនូវគម្រោងគាំទ្រការកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ កម្មវិធីចិញ្ចឹមជីវិត ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ ការកែច្នៃផលិតផលជលផលនិងទីផ្សារ សេវាកម្មទេសចរណ៍ និងការពង្រឹងសមត្ថភាពអាជីពមុខរបរ ក្នុងភាពជាដៃគូរវាងដៃគូរអភិវឌ្ឍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍។ គម្រោងនេះ នឹងចូលរួមប្រែក្លាយជីវិតថ្មីរបស់សហគមន៍ ហើយរក្សាបាននូវការប្រើប្រាស់ធនធានជលផលសមុទ្រដោយចីរភាព សុវត្ថិភាពស្បៀង ពង្រឹងភាពធន់ និង...
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការចាប់ផ្តើមអនុវត្តគម្រោង «ការវាយតម្លៃការវិនិយោគនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលប្រជុំរំដួល នៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី មកពីនាយកដ្ឋានពាក់ព័ន្ធ សរុបប្រមាណ៤០រូប។ សូមជម្រាបថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សា...
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដំណាក់កាលទី១ នៃរោងចក្រផលិតសម្បកកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីជាមួយលោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំកម្ពុជា ក្នុងពិធីប្រគល់ និងទទួលកញ្ចប់ សម្ភារៈបរិក្ខារពេទ្យ ដើម្បីសង្គ្រោះជីវិតទាក់ទងនឹងសុខភាពបន្តពូជ សម្រាប់សហគមន៍នៅតាមព្រំដែន។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA ដែលបានផ្តល់ការគាំទ្រទាន់ពេលវេលា...
ក្រោយបានពិភាក្សាយ៉ាងហ្មត់ចត់ ប្រមូលធាតុចូល និងមតិយោបល់ជាច្រើនលើកច្រើនសារ (មិនតិចជាង៧០លើក ដោយសរុបទាំង២ វិស័យ) ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងលក្ខន្តិកៈនៃអង្គសុខាភិបាល សម្រេចបានជាសេចក្តីព្រាងព្រះរាជក្រឹត្យ ចំនួន២ ដោយឡែកពីគ្នា។ លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងលក្ខន្តិកៈនៃអង្គសុខាភិបាល ត្រូវបានគិតគូរឡើង ដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំ/សុខាភិបាល ដែលមានវិជ្ជាជីវៈ មានការអប់រំ ការបណ្តុះបណ្តាល(គរុកោសល្យសម្រាប់អង្គអប់រំ) ឬវគ្គតម្រង់ទិស មានបទពិសោធការងារ មានចំណេះដឹង និងកំពុងបំពេញការងារក្នុងវិស័យអប់រំ/សុខាភិបាល។ ដើម្បីពិនិត្យ...
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដឹកនាំកិច្ចពិភាក្សា និងចុះពិនិត្យទីតាំងគម្រោងចំនួន ៥ ដែលវិនិយោគលើ វិស័យកសិកម្ម និងទេសចរណ៍ មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ១ ៧០០ កន្លែង នៅខេត្តមណ្ឌលគីរី ។ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញ ការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) នៅចុងសប្តាហ៍កន្លងមកនេះ...