សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុង ស្នាក់នៅប្រកបរបរ និងសិក្សាក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ហើយត្រូវធ្វើទំនាក់ទំនងជាប្រចាំ និងផ្តល់ការ សម្របសម្រួលជាបន្ទាន់ក្នុងករណីចាំបាច់ ដើម្បីរក្សាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់។ ការណែនាំនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦៕
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះ ជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ទាំងអ្នកនៅមិនទាន់អាចវិលត្រឡប់ទៅវិញ ដោយត្រូវ គិតគូរទាំងផ្នែកជីវភាព និងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ សម្តេច បានបញ្ជាក់ ឡើងវិញថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថារាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាព ទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី។ ការណែនាំនេះ...
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តឯកភាពទាំងស្រុង និងដោយឥតកែប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីស្នើសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។ ការអនុម័តនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងសហការីនៃក្រសួងយុត្តិធម៌ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់និងសកលដែលមាន លក្ខណៈស្មុគស្មាញនិងប្រទាក់ក្រឡាគ្នា ហើយកម្ពុជាជាអ្នករងគ្រោះនិងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះ យុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែនេះគឺជាឆន្ទៈពិតប្រាកដរបស់ រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ យ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែងនិងមិនថយក្រោយជាដាច់ខាត។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៣...
សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលោមលួងស្នេហាឱ្យវិនិយោគលើការទិញលក់ទំនិញ រួមទាំងការឆបោកទិញសរីរាង្គ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅក្នុងប្រតិបត្តិការចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលដឹកនាំកម្លាំងចុះបង្ក្រាបបានប្រាប់ BTV នៅរសៀលថ្ងៃទី១៣ ខែមីនានេះថា កិច្ចប្រតិបត្តិការបានរកឃើញជនបរទេសសរុប ៨១១នាក់ ក្នុងនោះមានជនជាតិវៀតណាម...
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឈឿង គីរីរ័ត្ន ទីប្រឹក្សាក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមដំណាំម្ទេសនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងដែលដាំដុះដោយអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់៕
មណ្ឌលគិរី៖ រមណីយដ្ឋានឧទ្យានធម្មជាតិប៊ូស្រា ដែលត្រូវបានគេស្គាល់ថាជាបេះដូងនៃវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី កំពុងបង្ហាញមុខមាត់ថ្មីយ៉ាងអស្ចារ្យ បន្ទាប់ពីទទួលបានការវិនិយោគយ៉ាងយកចិត្តទុកដាក់ពីក្រុមហ៊ុនកូនខ្មែរអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ ការប្រែប្រួលពីរមណីយដ្ឋានធម្មជាតិសាមញ្ញ មកជាឧទ្យានទេសចរណ៍ដ៏សម្បូរបែបនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងផងដែរ។ បើតាមការសង្កេតផ្ទាល់ពីបងប្អូនអាជីវករដែលបានប្រកបរបរលក់ដូរនៅទីនេះជាច្រើនឆ្នាំមកហើយ បានឱ្យដឹងថា កំណើនភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។ ការផ្លាស់ប្តូរដ៏ធំធេងដែលពួកគាត់មើលឃើញ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើរជើងយ៉ាងខ្វាត់ខ្វែងក្នុងតំបន់រមណីយដ្ឋាន ដែលធ្វើឱ្យសោភ័ណភាពកាន់តែស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ជាងមុនឆ្ងាយណាស់។ អ្វីដែលជាចំណុចពិសេសបំផុតនោះ គឺការយកចិត្តទុកដាក់ពីក្រុមហ៊ុនវិនិយោគ ចំពោះបងប្អូនជនជាតិដើមភាគតិចពូនងដែលកំពុងលក់ដូរក្នុងបរិវេណនេះប្រមាណជាង ៦០គ្រួសារ ដោយក្រុមហ៊ុនមិនមានការយកកម្រៃឈ្នួលតូបប្រចាំខែ ឬប្រចាំឆ្នាំនោះឡើយ ដែលនេះគឺជាការផ្ដល់លទ្ធភាពយ៉ាងធំធេងដល់សហគមន៍ក្នុងការរកចំណូលទ្រទ្រង់គ្រួសារ។...
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាលសម្តែងការគួរសម ជាមួយលោក Choongwhan NOH អគ្គនាយកក្រុមហ៊ុន Korean BL Pharm. Co., LTD រួមជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Hyun-Chang, YU ប្រធានមូលនិធិ KNUCF (Korean National Unification...
កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់ អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងមួយចំនួនតាម បណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ នៅចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃបានធ្វើការ សាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះ ទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅ ក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។ កងកម្លាំងប្រដាប់អាវុធ...
រដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានធានាថា នឹងបន្តសម្របសម្រួលដោះស្រាយការកកស្ទះកសិផល ដែលបណ្តាលមកពីការមិនអាចស្រូបចូលទៅទីផ្សារបានទាន់ពេលវេលា ជាពិសេសក្នុងអំឡុងរដូវកាលប្រមូលផលនេះ សំដៅធានាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍ ជូនដល់បងប្អូនប្រជាកសិករ។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមការងារមន្ទីរពាណិជ្ជកម្ម បានចុះសម្របសម្រួលការទិញ-លក់ និងស្វែងរកទីផ្សារ ដោយសហការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទរួមទាំង បន្លែត្រប់ស្រួយ និងត្រប់វែង ជាដើម បន្ទាប់ពីមានការកកស្ទះទីផ្សារនៅខេត្តបាត់ដំបង ក្នុងតម្លៃសមរម្យ។ ក្រសួងពាណិជ្ជកម្មក៏បានបន្តសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារជាបន្តបន្ទាប់ទៀត នៅតាមទីតាំងផលិតកម្ម និងតាមបណ្តារាជធានី-ខេត្តនានាដែលជួបបញ្ហា។ ក្រសួងពាណិជ្ជកម្ម...