រាជរដ្ឋាភិបាលកម្ពុជា តែងតែព្យាយាមតម្កល់សន្តិភាពជាធំ ប្តេជ្ញាការពារប្រជាជន និងបូរណភាពទឹកដី មិនធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿឡើយ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា បើទោះមកដល់ពេលនេះ កម្ពុជាត្រូវបានរំដោះចេញផុតពីរបបប្រល័យពូជសាសន៍មានរយៈពេល ៤៧ឆ្នាំក្តី កម្ពុជាមានសន្តិភាពរយៈពេលជិត៣០ឆ្នាំក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាការពារប្រជាជន ការពារបូរណភាពទឹកដីដោយតម្កល់ សន្តិភាពជាធំ។ ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនតូចតែងតែភ្លេចអំពីគុណតម្លៃនៃសន្តិភាព ហើយនៅពេលជួបសង្គ្រាមទើបនឹកឃើញទៅដល់គុណតម្លៃ នៃសន្តិភាព។ ឯកឧត្តម ប៉ែន...
ភ្នំពេញ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករក៏នឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ជាធម្មតាឡើងវិញ»។ ក្រោយការពិភាក្សា...
ក្រោមការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូពាក់ព័ន្ធ ក្រុមប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃដែលពុំទាន់មានការងារធ្វើ បានកំពុងទទួលការបណ្តុះបណ្តាលជំនាញដេរដោយឥតគិតថ្លៃ និងខណៈដែលសិក្ខាកាមជាច្រើននាក់ផ្សេងទៀត ទទួលបានការងារធ្វើភ្លាមៗនៅក្នុងរោងចក្រ ក្រោយចប់វគ្គបណ្តុះបណ្តាលមួយនេះ។ អ្នកស្រី សាត ចូន មានស្រុកកំណើតមកពីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាអតីតពលករមកពីប្រទេសថៃ បច្ចុប្បន្នកំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញដេរ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដោយសារចង់បានការងារសមរម្យនិងមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ ក៏បានសម្រេចចិត្តចូលរៀនជំនាញដេរនេះ និងយល់ឃើញថា ពិតជាល្អណាស់ដែលរាជរដ្ឋាភិបាលបង្កើតកម្មវិធីនេះឡើង ទោះបីជាជំនាញនេះថ្មីសម្រាប់អ្នកស្រី ប៉ុន្តែអាចធ្វើបានដោយសារការបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ពីសំណាក់គ្រូបណ្តុះបណ្តាល...
វិស័យឯកជនចាត់ទុកថ្ងៃ៧ មករា និងជាមូលដ្ឋានគ្រឹះជំរុញការអភិវឌ្ឍប្រទេសជាតិរីកចម្រើន ទាំងផ្នែកសង្គម-សេដ្ឋកិច្ច និងបាន កំពុងជំរុញបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសលើសកលលោកកាន់តែរឹងមាំ គាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងស្រូបយក ឱកាសវិនិយោគ ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីទិវាជ័យជម្នះ ៧ មករា នេះថា ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា និងក្លាយជាមូលដ្ឋានគ្រឹះជំរុញការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរ...
បន្ទាប់ពីអនុវត្តតាមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារកងទ័ព បងប្អូនភៀសសឹកសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។ គិតត្រឹមថ្ងៃនេះបន្លែនៅមណ្ឌលឈូករង្សីបានលូតលាស់យ៉ាងល្អក្រោមការថែទាំ ដាក់ជី ស្រោចទឹករាល់ប្រចាំថ្ងៃពីបងប្អូនភៀសសឹក។ មិនយូរទៀតទេបន្លែទាំងនេះ នឹងបានកាត់សម្រាប់ផ្គត់ផ្គង់អាហារប្រចាំថ្ងៃ។ ក្នុងនាមបងប្អូនភៀសសឹកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ...
យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ខណៈជនភៀសសឹកចំនួន១៨៦.៧៦០នាក់ ក្នុងនោះស្ត្រី ៩៨.០២៧នាក់ និងកុមារ៦១.១៦៩នាក់ បន្តស្នាក់នៅជំរំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំប្រតិភូរណសិរ្ស គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ នាព្រឹកថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ សិរីសួស្តី...
ភ្នំពេញ៖ ក្នុងទិវាជ័យជម្នះ ៧ មករា អ្នកនយោបាយ អំពាវនាវប្រជាពលរដ្ឋត្រូវរួបរួមគ្នាការពារសន្តិភាព ស្ថិរភាព ដើម្បីឱ្យប្រទេសកម្ពុជាចាកផុតពីសង្គ្រាម។ ក្នុងឱកាសអបអរសាទរខួប៤៧ឆ្នាំ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២៦ ដែលត្រូវបានចាត់ទុកជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនោះ មានបណ្តាអ្នកនយោបាយ បានលើកឡើងថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាប្រវត្តិសាស្រ្តមួយក្នុងចំណោមប្រវត្តិសាស្រ្តផ្សេងទៀត ដែលប្រជាជនខ្មែរចងចាំ និងឈឺចាប់បំផុតចំពោះការស្លាប់យ៉ាងរង្គាល...
ក្នុងឱកាស ខួបទី៤៧ នៃថ្ងៃជម្នះ៧មករា ឆ្នាំ២០២៦នេះ សហជីព និងកម្មករជឿជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំប្រទេសជាតិ មានសុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខ ហើយផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ អ្នកស្រី ភុំ ចិន្តា ពលរដ្ឋរស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់សម្លៀកបំពាក់ បានឱ្យ ប៊ីធីវី ដឹងថា ទោះបីជាកើតមិនទាន់ ៧មករា ១៩៧៩ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង...
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងបញ្ជាក់ជាថ្មីថា ជំហរច្បាស់លាស់ ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងភាពសកម្មផ្អែកការទូតរបស់ថ្នាក់ដឹកនាំ ដែលសម្រេចបានលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់នាពេលកន្លងមកនេះ សបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយគ្មានការសម្បទានណាមួយឡើយ។ តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ជូនជនរួមជាតិទៀត អំពីជំហរដ៏ម៉ឺងម៉ាត់ ច្បាស់លាស់ និងឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ...