ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានកិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន២០។ កិច្ចប្រជុំអន្តរក្រសួងនេះ ដឹកនាំដោយ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការបរទេសបានបន្តថា អង្គប្រជុំបានត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការត្រៀមរៀបចំ និងបានពិភាក្សាអំពីអាទិភាពគន្លឹះ និងបញ្ហាសារសំខាន់ៗ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានជួបពិភាក្សាគ្នាជាមួយ គណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីពិភាក្សាគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រួតពិនិត្យការអនុវត្តគម្រោងសកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ គណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោក Mr. Ethan Rinks ប្រធានគម្រោងកម្មវិធីកាត់បន្ថយអាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Ms. Jill Larson មន្ត្រីទទួលន្ទុកត្រួតពិនិត្យជំនួយនៃក្រសួងការបរទេស...
ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នា២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល ឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ត ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក(WHO) ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រការឆ្លើយតបសុខាភិបាល ចំពោះសហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា–ថៃ។ ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន...
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយ ឯកឧត្តមអភិបាលរងខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកងកម្លាំងចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង...
ស្ថាប័ននីតិប្បញ្ញត្តិ (ព្រឹទ្ធសភានិងរដ្ឋសភា) សហការជាមួយក្រសួងស្ថាប័នមួយចំនួននៃស្ថាប័ននីតិប្រតិបត្តិ បានរៀបចំសិក្ខាសាលាដ៏សំខាន់មួយ ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា» នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ពិធីបើកសិក្ខាសាលានេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា...
ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាម៉េរិក ក្នុងដំណាក់កាលដំបូងហើយមានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០លានដុល្លារអាម៉េរិក នៅពេលអនាគត។ យោងតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានសសេរឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានរៀបចំកិច្ចប្រជុំជាមួយ លោក Jiang...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ដើម្បីជួបពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយចប់កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១២ មីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា នាឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតាចំនួន០២ខ្នងជូនលោកយាយចាស់ជរា មានជីវភាពខ្វះខាតចំនួន០២គ្រួសារ នៅ ស្រុកប្រាសាទបាល័ង្លខេត្តកំពង់ធំ។ ១-ផ្ទះទី១ ត្រូវបានប្រគល់ជូនលោកយាយ អុឹម យ៉ាវ មានអាយុ៨៥ រស់នៅភូមិព្រៃម៉្រី ឃុំផាន់ញើម ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ។ លោកយាយជាស្ត្រីមេម៉ាយមានកូន០២នាក់ គឺកូនស្រីអាយុ៦០ឆ្នាំ មានកូនចៅក្រុមគ្រួសាររស់នៅតំបន់ឆ្ងាយ និងកូនប្រុសអាយុ៥៥ឆ្នាំ មិនមានប្រពន្ធកូនទេ នៅមើលថែម្តាយចាស់ជរា...
ក្រុមការពារតំណែងជើងឯក Paris Saint Germain បានយកឈ្នះក្រុមភ្ញៀវអង់គ្លេសតោខៀវ Chelsea ៥-២ ក្នុងជំនួបជើងទីមួយនៃវគ្គ ១៦ ក្រុមចុងក្រោយ Champions League នៅទីក្រុងប៉ារីស។ កំហុសរបស់អ្នកចាំទីដៃទីពីរ Chelsea, Filip Jorgensen បានធ្វើឱ្យការប្រកួតក្រឡាប់ចាក់បន្ទាប់ពីក្រុមទាំងពីរ មានសភាពប្រហាក់ប្រហែលគ្នា។ Bradley Barcola បើកការនាំមុខឱ្យ PSG នៅនាទីទី ១០ តែ...
ប្រេង និងឧស្ម័នធម្មជាតិ គឺជាធនធានយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅក្នុងសេដ្ឋកិច្ចនយោបាយពិភពលោក។ចាប់តាំងពីដើមសតវត្សរ៍ទី២០មក ធនធានថាមពលបានកំណត់រចនាសម្ព័ន្ធអំណាចអន្តរជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច យុទ្ធសាស្ត្រយោធា និងពាណិជ្ជកម្មសកល។ បណ្តាប្រទេសដែលមានទុនបម្រុងអ៊ីដ្រូកាបូនច្រើន ច្រើនតែមានឥទ្ធិពលភូមិសាស្ត្រនយោបាយយ៉ាងសំខាន់ ខណៈដែលបណ្តាប្រទេសនាំចូលថាមពលយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។ ប្រព័ន្ធថាមពលសកលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនឹងស្ថិរភាពភូមិសាស្ត្រនយោបាយ។ ជម្លោះនៅក្នុងតំបន់ផលិតប្រេងសំខាន់ៗ ជាពិសេសមជ្ឈិមបូព៌ា ធ្លាប់នាំឱ្យមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ។សារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវថាមពលតាមសមុទ្រ ដូចជាច្រកសមុទ្រ ហ័រមូស (Strait of Hormuz) ដែលប្រហែល១/៥(មួយភាគប្រាំ)នៃការផ្គត់ផ្គង់ប្រេងពិភពលោកឆ្លងកាត់ បង្ហាញពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធថាមពល និងភូមិសាស្ត្រមានឥទ្ធិពលលើនយោបាយអន្តរជាតិ។ ការវិភាគនេ៖ ពិនិត្យមើលការវិវត្តន៍ជាប្រវត្តិសាស្ត្រនៃផលិតកម្ម តម្លៃប្រេងនិងសក្ដានុពលភូមិសាស្ត្រនយោបាយ...