បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។កិច្ចប្រជុំ នេះក៏មានការអញ្ជេីញចូលរួម អភិបាលរងខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អភិបាលស្រុក មេឃុំទាំង៩ទូទាំងស្រុក ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨...
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងនាយករដ្ឋបាលសាលាខេត្តថ្មី ដោយលោក ប៉ិច រតនៈ ត្រូវបានប្រកាសចូលកាន់តំណែងជានាយករដ្ឋបាលខេត្ត ខណៈលោក រិទ្ធី ប៉ាក់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តឧត្ដរមានជ័យ ជំនួសលោក ផៃ ប៊ុនវណ្ណៈ ដែលត្រូវបម្រើការនៅទីស្ដីការនៃក្រសួងមហាផ្ទៃ។...
ខេត្តកំពង់ធំ៖ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះបំពេញបេសកកម្មការងារនិងជួបពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយន្តការយុត្តិធម៌នៅមូលដ្ឋាន។ បេសកកម្មនេះ មានគោលបំណងចម្បងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីវឌ្ឍនភាពនៃការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់ក្រោមជាតិ។...
កំពង់ឆ្នាំង៖ លោក ពេជ្រ កែវមុនី អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរខេត្ត និងសាលាដំបូងខេត្តនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់តឹងរ៉ឹងបំផុត ចំពោះមន្ត្រី ឬសមត្ថកិច្ចទោះមានឋានៈថ្នាក់ណាក៏ដោយ ដែលហ៊ានចូលទៅឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ ដោយខុសច្បាប់។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា៖ តំបន់ព្រៃលិចទឹក គឺជាតំបន់ធនធានធម្មជាតិដ៏សំខាន់ សម្រាប់ការពារបរិស្ថាន និងជាជម្រកមច្ឆជាតិ...
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរំលឹកឡើងវិញថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានខិតខំផ្សះផ្សា និងនាំយកបក្សពួកប្រដាប់អាវុធផ្សេងៗគ្នាឱ្យមករួមរស់ជាមួយគ្នា។ ពិតប្រាកដណាស់ សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជាយើង។ តាមរយៈសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដែលបាននិងកំពុងដឹកនាំកម្ពុជាឈានទៅរកសង្គម ដែលមានជីវភាពកម្រិតមធ្យម។ ឯកឧត្តម...
បាត់ដំបង៖ នាថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានភាពផ្លូវ និងធ្វើពិធីប្រគល់-ទទួលបញ្ចប់រយៈពេលធានាគុណភាព ក្រោយដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។ បេសកកម្មនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពផ្លូវ និងការងារបច្ចេកទេស ចាប់ពីផ្លូវជាតិលេខ៤៨...
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងវេទិកាពិភពលោកលើកទី១៣ ស្តីពី«ទីក្រុង» នៅថ្ងៃទី១៨ ខែឧសភានេះថា ថា រាជរដ្ឋាភិបាលកំពុងរៀបចំឱ្យមានស្តង់ដារ នូវគោលការណ៍គ្រឹះ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសម្រាប់ទីក្រុងនានា នៅទូទាំងប្រទេស ហើយកំពុងធ្វើឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ និងចីរភាព ដោយផ្តល់អំណាច និងការទទួលខុសត្រូវឱ្យកាន់តែច្រើនដល់រដ្ឋបាលមូលដ្ឋាន។ វេទិកាពិភពលោកលើកទី១៣ ស្តីពី«ទីក្រុង» ត្រូវបានសហការរៀបចំដោយកម្មវិធីអង្គការសហប្រជាជាតិទទួលបន្ទុកលំនៅឋានមនុស្សជាតិ (UN Habitat)...
រដ្ឋបាលខេត្តបានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ហើយគិតមកដល់ពេលនេះក្នុងចំណោម ១២៧ ឃុំ សង្កាត់ នៅទូទាំងខេត្តកណ្តាលរបស់យើងដែលសំរេចបាន ៩០ ឃុំ សង្កាត់ ដែលក្រសួងរៀបចំដែនដីផ្តល់ការគាំទ្រនូវផែនទីរដ្ឋបាល ឃុំសង្កាត់ និងនៅសល់ ៣២ ឃុំ សង្កាត់ ទៀតត្រូវពិនិត្យឡើងវិញនឹងបន្តPrintផែនទីព្រំប្រទល់បន្ថែមទៀត។ មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច...
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយជម្រាបជូនទៅលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ ដែលមានទីតាំងស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារកំណត់ឱសានវាទឱ្យលោកធ្វើការរុះរើសំណង់ដែលលោកបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេចេញវិញ។ លោក ឃ្លាំង ហួត បន្ថែមថា លោកមិនដឹងថាលោក ឈុន...
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម...