នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក និងពិនិត្យការរៀបចំជីវភាពរស់នៅ និងមុខរបរតាមខ្នងប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំផ្ទះយ៉ាងមានសោភ័ណភាព និងការរៀបចំមុខរបររបស់ខ្លួន ដើម្បីជាចំណូលបន្ថែមក្នុងជីវភាពប្រចាំថ្ងៃ។ អំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រាប់ពីការរៀបចំឲ្យមានផ្សារបណ្តោះអាសន្ននាពេលខាងមុខ ដើម្បីផ្តល់លក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹកជាអាជីវករលក់ដូរផងដែរ។...
ភ្នំពេញ៖ ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែមេសា ឆ្នាំ២០២៦ បានអនុម័តគម្រោងវិនិយោគចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារចំនួន ១៨ពាន់កន្លែង។ សេចក្តីប្រកាសព័ត៌មាន CDC បានផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៤២គម្រោង...
ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដឹកនាំដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន និងកំពុងចុះធ្វើជំរឿនមន្ត្រី ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងដំណើរការនៃការចុះធ្វើជំរឿនtaមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងកិច្ចការនារី នាថ្ងៃនេះ...
តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាននៅចុងសប្តាហ៍នេះ? GANZBERG បន្តលើកស្ទួយគុនខ្មែរ មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ «Ganzberg Gold Medal Tour Kun Khmer Concert» បានទៅដល់អ្នកខេត្តស្ទឹងត្រែងហើយ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក ឯកឧត្តម គុយ គួង បានបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសកែសម្រួលសមាជិកគណៈកម្មាធិការសាខាគណបក្សប្រជាជន កម្ពុជាប្រចាំរដ្ឋ Kentucky ហើយជាមួយនឹងការប្រកាសសមាសភាពនោះដែរ ក៏មានកម្មវិធីពិសារអាហារសាមគ្គីក្នុងនាមខ្មែរតែមួយនៅឯនាយ សមុទ្រនោះផងដែរ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានរួបរួមគ្នារៀបចំកម្មវិធីនេះឡើង ដោយចំណាយទាំងកម្លាំង កាយចិត្ត ពេលវេលា ធនធាន ប្រកបដោយភាពសាមគ្គី ស្និតស្នាល ក្នុងនាមខ្មែរតែមួយ ទោះទៅដល់ទីណាក៏ដោយនោះ។ ក្រោយពីបានប្រគល់សេចក្តីសម្រេចប្រកាសតែងតាំង កែសម្រួលសមាជិកថ្មី ប្រចាំរដ្ឋឃែនថឹកឃីដូចជាគណៈកម្មាធិការសាខាគណបក្ស,យុវជនគណបក្សប្រចាំរដ្ឋ, គណៈកម្មាធិការអនុសាខាបក្សប្រចាំទីក្រុងទាំង៣គឺទីក្រុងឡិចស៊ីនតុន,...
ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន ២០,០០០,០០០រៀល ជូនដល់កីឡាករគុនខ្មែរ អ៊ួច ធារិទ្ធ ដែលកំពុងសម្រាកព្យាបាលរបួសវះកាត់ឈាមកកក្នុងខួរក្បាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ថវិកាឧបត្ថម្ភ និងបណ្តាំផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេចទាំងទ្វេ ត្រូវបានពាំនាំទៅប្រគល់ជូនកីឡាករផ្ទាល់ នាវរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ តាមរយៈ ឯកឧត្តម...
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅសម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ចាម ពេលនេះត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញក្រុងកំពង់ចាម បានទទួលសេវាទឹកស្អាតក្នុងការលើកកម្ពស់សុខភាពសាធារណៈគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅសម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ចាម។ ជាក់ស្ដែង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
កំពត៖ អភិបាលខេត្តកំពត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមច្រកទ្វារ និងប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ឱ្យរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូល ជាពិសេសគ្រឿងឧបភោគបរិភោគ បន្លែ និងផ្លែឈើ ដើម្បីទប់ស្កាត់ការនាំចូលចំណីអាហារមានផ្ទុកសារធាតុគីមីខុសច្បាប់ ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការគ្រប់គ្រងការនាំទំនិញចូលក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដោយណែនាំឱ្យកងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញនៅតាមបណ្តាច្រកទ្វារ...
មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងទាំង៣ ព្រះសង្ឃ ពលរដ្ឋ សិស្ស និសិត្យ ខេត្តស្វាយរៀង ប្រមាណជាង១ពាន់អង្គ/នាក់ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត នៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៦នេះបាននិមន្ត និងអញ្ជើញមកជួបជុំប្រារព្ធពិធីទិវាជាតិនៃការចងចាំ២០ឧសភា ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅមណ្ឌលឧក្រិដ្ឋកម្មប្រលយ័ពូជសាសន៏ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងនិងខេត្តស្វាយរៀង។ ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត បានអញ្ជើញអានខ្លឹមសារលិខិតសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារជាអាទិ៍...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WHO Regional Director for the Western Pacific – WPRO) នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច...