នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា វេលាម៉ោង៨:០០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤ មានដូចខាងក្រោម៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារ សាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥។ ២-ពិនិត្យ...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទទួលបានការតែងតាំងថ្មីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងវិស័យកសិកម្ម។ ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា ក្នុងជំនួបនេះ...
ភ្នំពេញ៖ តាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចបានអំពាវនាវដល់ជនរួមជាតិទាំងអស់ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើន ស្ថិរភាព និងសន្តិសុខ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» ក៏ដើម្បីរំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧...
ភ្នំពេញ៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន ៧មករា។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីផ្លាស់ប្តូរយោបល់គ្នារវាងមេដឹកនាំគណបក្សនយោបាយទាំង ២៩គណបក្ស ដែលនៅក្នុងសម្ព័ន្ធភាព។ កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព គឺអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្ស ដែលតែងតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិបត្តិការសម្ព័ន្ធភាព។ ក្រៅពីនេះនៅមានក្រុមការងារសមម្របសម្រួល គឺប្រជុំបីខែម្តង។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣...
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ដែលគិតមកដល់ពេលនេះ ក្នុងចំណោម១២៧ឃុំ សង្កាត់ សម្រេចបាន៩០ឃុំ សង្កាត់ ដែលក្រសួងរៀបចំដែនដី ផ្តល់ការគាំទ្រនូវផែនទីរដ្ឋបាលឃុំ សង្កាត់។ ក្នុងពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់អំពីការជំរុញកិច្ចការងារនេះ និងធ្វើទំនាក់ទំនងក្នុងកម្រិតស្រុក និងស្រុក ខេត្ត និងខេត្ត...
លោកជំទាវអភិបាលខេត្តកោះកុង បានជំរុញដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន រៀបចំផ្តល់ដីធ្លីជូនអតីតយុទ្ធជនទៅតាមការកំនត់របស់របស់សមាគមអតីតយុទ្ធជន និងនិវត្តជន ដើម្បីធានាជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង។ ការបញ្ជាក់របស់លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុងបែបនេះធ្វើឡើងក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាលើកទី១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នៅស្រុកបូទុមសាគរ។ លោកជំទាវ ក៏បានលើកឡើងពីគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជនដែលបានពលីកម្មបូជាសាច់សាច់ស្រស់ឈាមស្រស់ ដើម្បីមាតុភូមិ និងប្រជាពលរដ្ឋ។ ការពលីកម្មអតីតយុទ្ធជន និងនិវត្តជនមិនអាចបំភ្លេចបានឡើង ពោលគឺត្រូវតែតបស្នង ក្នុងន័យដែលពួកគាត់បានចូលរួមចំណែកការពារបូរណភាពទឹកដី កសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ប្រទេស សំដៅធ្វើយ៉ាងបានមកការអភិវឌ្ឍន៍សង្គមជាតិ។...
ក្រសួងពាណិជ្ជកម្ម បានបញ្ចប់ដំណើរការចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងរបស់ខ្លួនជាស្ថាពរមុនកាលកំណត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសរុបប្រមាណ ១,៥៣០នាក់។ ភាពជោគជ័យយ៉ាងឆាប់រហ័សនេះ គឺកើតចេញពីកិច្ចសហការយ៉ាងល្អប្រសើររវាងគណៈកម្មការ និងមន្ត្រីគ្រប់លំដាប់ថ្នាក់។ យោងតាមផែនការដើម គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី គ្រោងនឹងចំណាយពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចុះផ្ទៀងផ្ទាត់វត្តមានមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែងនៅអង្គភាពចំណុះទីស្តីការក្រសួង។ ទោះជាយ៉ាងណាក្តី ដំណើរការនេះត្រូវបានរៀបចំយ៉ាងរលូន និងបញ្ចប់មុនការគ្រោងទុក ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ដើម្បីការពារប្រជាជនពីផលប៉ះពាល់ពេញលេញនៃការកើនឡើងនៃតម្លៃប្រេងសកល រដ្ឋាភិបាលកំពុងលើកលែងពន្ធប្រេងឥន្ធនៈដែលនាំឱ្យរដ្ឋបង់ខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារជារៀងរាល់ខែ ហើយរាជរដ្ឋាភិបាលក៏បានកាត់បន្ថយពន្ធនាំចូលឧស្ម័ន LPG មកត្រឹមសូន្យភាគរយ ផងដែរ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងក្នុងវេទិកាមួយថា ក្រសួងបានធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន LPG របស់យើងនៅទូទាំងប្រទេស សិង្ហបុរី ប្រ៊ុយណេ...
មេឃុំ ចៅសង្កាត់នៅតាមមូលដ្ឋានក្នុងខេត្តកំពង់ចាម បានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scarms នៅក្នុងមូលដ្ឋាន។ ដេីម្បីបន្តនិរន្តរភាពយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scarms) ក្នុងព្រះរាជាណាចក្រកម្ពុជា។ មេឃុំ-ចៅសង្កាត់ នៅទូទាំងខេត្តកំពង់ចាម បានបន្តចូលរួមនិងអនុវត្តការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(onire Sams) ក្រោយទទួលបានបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យមានប្រុងប្រយ័ត្នខ្ពស់ចំពោះទីតាំងដែលសង្ស័យឬប្រមូលផ្តុំក្រុមបង្កេីតជាបទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scarms)នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៦ សាលាខេត្តកំពង់ចាម...
(កែប)៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា រួមជាមួយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង...