ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា ថ្លែងថា នៅក្នុងរយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦ វិស័យ ដឹកជញ្ជូននៅកម្ពុជាមានស្ថានភាពល្អប្រសើរ ជាងនៅដើមឆ្នាំ២០២៥ គាំទ្រដោយលំហូរនៃទំនិញ (ចេញ-ចូល) និងសកម្មភាពអាជីវកម្ម ក្នុងស្រុកទោះបីកម្ពុជាជួបបញ្ហានៃការហក់ឡើងប្រេងឥន្ធនៈក៏ដោយ។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីប្រតិបត្តិការនៃសេវាដឹកជញ្ជូនក្នុងពេលបច្ចុប្បន្ន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយជាមួយគ្នានោះសម្តេចទាំងទ្វេក៏បាននិងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានគូស បញ្ជាក់ថាថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ...
ព្រះសីហនុ៖ វគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា» ត្រូវបានបើកដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នៅខេត្តព្រះសីហនុ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃឧក្រិដ្ឋកម្មឆ្លងដែននាសម័យឌីជីថល។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នជាតិ និងអន្តរជាតិសំខាន់ៗ រួមមាន៖តំណាងក្រសួងយុត្តិធម៌ , តំណាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា...
ទីក្រុងហ្សឺណែវ៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវនឹងម៉ោង ២០:០០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិក១៨៥ ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធាទបទ៖ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global...
សត្វក្តាន់ឈ្មោលមួយក្បាលទម្ងន់ប្រហែល ៤០គីឡូក្រាម បានរត់ចេញពីព្រៃដីសើម និងជម្រកវាលស្មៅនៅពីក្រោយផ្ទះអ្នកភូមិម្នាក់ ក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ សត្វក្តាន់ឈ្មោលត្រូវបានឆ្កែចិញ្ចឹមអ្នកស្រុកដេញតាម ហើយបានព្យាយាមរត់គេចខ្លួនដោយរត់ឡើងលើផ្លូវជាតិ ចូលទៅក្នុងផ្ទះអ្នកភូមិក្បែរនោះ។ នៅទីបំផុត សត្វនោះបានរត់ ទៅជាប់នៅក្នុងរបងលួស របស់ផ្ទះអ្នកស្រុក។ បន្ទាប់មក អ្នកភូមិបានជូនដំណឹងដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចាប់សត្វក្តាន់ និងនាំយកមកកន្លែងសុវត្ថភាពដើម្បីធ្វើការសង្រ្គោះ។ ក្រុមមន្រ្តីជំនាញ...
ឯកឧត្តម វង សូត អនុប្រធានទី២ នៃ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អម ដោយសមាជិក សមាជិការដ្ឋសភា រដ្ឋាភិបាល ក្រុមការ ងារថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ ភូមិ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញដាក់កូរោនផ្កា “ទិវាជាតិ នៃ ការចងចាំ” នៅសាលាស្រុកអូររាំងឪ។ ក្នុងឱកាសនោះ...
សិង្ហបុរី៖ ជាមោទនភាពរបស់យុវជនកម្ពុជា ក្រុមនិស្សិត នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge! នៅប្រទេសសិង្ហបុរី។ ក្នុងកម្មវិធីប្រកួតទូទាំងតំបន់អាស៊ានដែលរៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore, ក្រុម Voha.ai បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងចំណោមក្រុមដែលចូលរួមប្រកួតចំនួនជាង ៦០០ក្រុម។ កម្មវិធីនេះ បានប្រព្រឹត្តទៅរយៈពេលជាង៤ខែ ដោយបេក្ខជនត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល លើកសំណើគម្រោង និងអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិតសាកល្បង ដើម្បីប្រកួតក្នុងប្រទេស រួចចូលរួមប្រកួតបន្តនៅកម្រិតតំបន់។ Voha.ai ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីជួយកុមារដែលមានពិការភាពផ្នែកការស្ដាប់...
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦...
ភ្នំពេញ៖ កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល។ សូមជម្រាបថាការសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅថ្ងៃនេះរបស់ព្រឹទ្ធសភានៃកម្ពុជា បន្ទាប់ពី រដ្ឋសភានៃ កម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ នៃអង្គប្រជុំរដ្ឋសភាទាំងមូលក្រោមអធីបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី...
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានថ្លែងកោតសរសើរ សាទរ និងមោទនភាពចំពោះយុវជនកម្ពុជា ដែលក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ យុវជនកម្ពុជាទទួលបានពានរង្វាន់ចំនួន៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា ឯកឧត្ដមពិតជាមានមោទនភាពចំពោះយុវជនកម្ពុជា ក្នុងរយៈពេលត្រឹមមួយសប្តាហ៍គត់ទទួលបានពានរង្វាន់ចំនួន៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា ដែលក្នុងនោះពានរង្វាន់ចំនួន៤ នៅប្រទេសឥណ្ឌូនេស៊ី និងពានរង្វាន់មួយទៀតនៅប្រទេសសិង្ហបុរី។ សូមជំរាបជូនថា ក្នុងកម្មវិធីប្រកួតប្រជែង Huawei ICT...